ភាគ3

4.1K 135 2
                                    

_Reality_

Taehyung បុរសសម្បូរស្នេហ៍កំពុងតែរៀបចំខ្លួនទៅចូលរួមកម្មវិធីសម្ភោធ
សម្លៀបំពាក់ដែលទើបនឹងបានរចនាមូទចេញជារូបរាងថ្មីស្រឡាងរបស់ Brand name Gucci

Kim Taehyung ស្រស់សង្ហារសមសួនជាម្ចាស់កាសុីណូនិងក្លិបកម្សាន្តដែលធំជាងគេនៅ Seoul នេះពិតមែន គេពាក់អាវសឺមីពណ៌សពីក្នុងប្រឡះលេវមួយគ្រាប់និងអាវធំពណ៌ខ្មៅពីក្រៅដោយគេជាបុរសដែលមានសម្រស់ស្រស់សង្ហារពីធម្មជាតិស្រាប់គ្រាន់តែគេតែងខ្លួនតែបន្តិចស្រីៗឃើញហើយច្បាស់ជាស្ទះខ្យល់គ្រប់គ្នាហើយ

<រួចរាល់ហើយមែនទេចៅហ្វាយ??>Sam ដោយឃើញចៅហ្វាយរបស់ខ្លួនរៀបចំរួចហើយគេក៏ប្រញាប់មកសួរនាំ

<ឯងត្រូវការវែនតាទេ??>Taehyung ច្រត់ចង្កេះសម្លឹងមុខ Sam  គេក៏លេបទឹកមាត់ក្អឹកមុននឹងតបទៅចៅហ្វាយមុខងាប់របស់គេ

<អរគុណទឹកចិត្តចៅហ្វាយណាស់តែខ្ញុំមិនត្រូវការទេ> Sam ស្ញេញដាក់ Taehyung ទាំងបែកញើសប៉ុនៗគ្រាប់ពោត

<ចឹងក៏ឆាប់ទៅប្រយ័ត្នយឺត>Taehyung ប្រុងនឹងដើរទៅតែក៏ឈប់វិញពេលឮសម្តីរបស់ អាកូនចៅចរឹកទឹកកន្លះក្អមរបស់គេ

<រាល់ដងចៅហ្វាយដូចមិនអញ្ចឹងទេ កម្មវិធីគេចាប់ផ្តើមម៉ោង 7 ចៅហ្វាយទៅម៉ោង 8:30 នាទីអីហ៎...>Sam

<ឯងម៉ែយើង??..>Taehyung សម្លក់ Sam ចង់ជ្រុះភ្នែក

<ខ្ញុំបាទ Dong YongSam មិនហ៊ានថ្លើមធំចង់ធ្វើម៉ែចៅហ្វាយទេបាទ>Sam ឱនគំនាបគោរព Taehyung

~~~ព្រូស~~~~

<អូយចៅហ្វាយចង្កេះខ្ញុំខ្ទេចអស់ហើយមើលទៅ> Sam ប្រឹងងើបឈរហើយអង្អែលចង្កេះរបស់គេដែលឈឺដោយសារ Taehyung ធាក់មិញនេះ

<ចង់ទៅសុីបាយនៅកម្មវិធី ឬក៏ចង់សុីគ្រាប់កាំភ្លើង នៅទីនេះ??>Taehyung ឱបដៃមើលអ្នកដែលឈរធ្វើមុខស្អុយ

<សុីបាយរស់បានយូរជាង តោះចៅហ្វាយតោះ>Sam និយាយរួចក៏រត់ទៅបើកទ្វារឡានឲចៅហ្វាយរូបសង្ហាររបស់គេ

_នៅក្នុងឡាន_

<ចៅហ្វាយ~~~>Sam

Hell Relationship.✔Where stories live. Discover now