ភាគ8

3.5K 122 1
                                    

<លោកនៅស្រឡាញ់ខ្ញុំដូចមុនទេ??>Moonie
នាងដឹងថាវាជាសំណួរដែលឆ្គួតបំផុតហើយ
នាងមិនគួរសួរនោះទេ នាងទៅចោលគេដល់ទៅ
10 ឆ្នាំហើយថែមទាំងមិនទាក់ទងមកគេទៀតផង
បើសួរថាស្អប់ទេទើបវាត្រូវជាងតែទោះជាចម្លើយ
បែបណាក៏នាងត្រៀមចិត្តរួចស្រេចហើយ បើគង់
តែឈឺនាងសុំឈឺពីពេលនេះឲហើយក៏វាល្អ

Taehyung ដកដៃចេញពីចង្កេះរបស់នាងហើយ
បង្វែរខ្លួននាងមករកគេ

<នាងទៅចោលខ្ញុំដល់ទៅ 10 ឆ្នាំដោយមិនបានលា ថែមទាំងទុកកាកសំបុត្រដ៏ថោកទាបរបស់
នាង ដែលប្រមាថមើលងាយខ្ញុំ ថាខ្ញុំនេះ ធ្លាក់ខ្លួន
មិនអាចផ្តល់អនាគតឲនាងដូចអាគូរដណ្តឹងរបស់
នាង នាងគិតថាខ្ញុំបំភ្លេចវាងាយ??នាងគិតថាខ្ញុំ ល្អជាមួយនាងវាជាការពិត??នាងគិតថាខ្ញុំនៅតែស្រឡាញ់នាង?? នាងគិតខុសហើយ
Park Moonie មើលមុខខ្ញុំឲច្បាស់ ខ្ញុំ Kim Taehyung ខ្ញុំស្អប់នាងខ្លាំងណាស់ Park Moonie ស្អប់នាងដែលទៅចោលខ្ញុំ មើលងាយខ្ញុំ ក្បត់សន្យា ចោលខ្ញុំទៅរកអ្នកផ្សេង ខ្ញុំស្អប់នាង> Tae អង្រួនស្មានាងទាំងសងខាងខ្លាំងៗ

<Taehyung ខ្ញុំទទួលស្គាល់ថាខ្ញុំទៅចោលលោក តែខ្ញុំមិនបានមើលងាយលោកទេ ហើយរឹតតែគ្មានអ្នកថ្មីចោលលោកដែរ លោកយល់ច្រឡំហើយ Taehyung ខ្ញុំមិនបានក្បត់លោកនោះទេ ហុឹក..ហុឹក..>Moonie កាន់ដៃគេទាំង សងខាងទាំងទឹកភ្នែក នាងពិតជាដឹងខ្លួនច្បាស់ណាស់ថានាងខុស ខុសដែលទៅចោលគេទុកគេ
ឲនៅម្នាក់ឯងពេលដែលគេត្រូវការនាងបំផុតនាង
នាងបានក្បត់សន្យាថានឹងនៅជាមួយគេរហូត
មិនទៅណាចោលគេទោះជាមានរឿងអ្វីក៏ដោយ តែនាងពិតជាមិនបានមើលងាយគេ ឬក៏មានអ្នកថ្មីស្អីនោះទេ នាងទៅចោលគេព្រោះនាងមានហេតុផល ស្មានថាអ្នកទៅមិនឈឺមែនទេ ឲតែអ្នកដែលទៅសុទ្ធតែរីករាយ?? នាងឈឺ ឈឺ
ខ្លាំងណាស់ ឈឺដែលទៅចោលគេឈឺដែលមិន
បានគោរពពាក្យសន្យា ឈឺដែលទុកគេចោល នាងពិតជាចង់ត្រឡប់មកវិញខ្លាំងណាស់ ចង់មក
ប៉ះពៅគ្រប់យ៉ាង ដែលធ្លាប់ធ្វើឲគេឈឺចាប់តែ
នាងពិតជាមិនអាចធ្វើបានពិតមែន

<នាងគិតថាខ្ញុំមិនចេះអានអក្សរ?? គ្រប់ពាក្យសម្តី
គ្រោកគ្រាតរបស់នាងដែលបានសរសេរមកឲ
ខ្ញុំនាងគិតថាខ្ញុំភ្លេច??>Taehyung

Hell Relationship.✔Where stories live. Discover now