ភាគ26

2.7K 106 3
                                    

យប់កាន់តែជ្រៅអាកាសធាតុកាន់តែត្រជាក់
រាងតូចរងាញ័រខ្លួនបេះដូងឈឺឆួលៗអួលដើម
ក និយាយអ្វីមិនចេញចង់យំតែក៏យំមិនចេះនាងស្ទើរតែស្ទះទ្រូងស្លាប់ភ្លាមៗទៅហើយ
ពេលដែលឃើញមនុស្សប្រុសដែលនាង
ស្រឡាញ់ស្មើជីវិតគេងបែរខ្នងដាក់នាងបែប
នេះ។ នាងតូចសសៀរខ្លួនទៅក្បែរគេ
ហើយឱបគេពីក្រោយ។

"អូនគេងទៅបងហត់ណាស់"Taehyung
និយាយទាំងមិនបែរមុខមករកនាង ធ្វើឲ
ទឹកភ្នែលដែលនាងខំទប់មិនឲហូរវាក៏ហូរមក
ឲទាល់តែបាន

"Ok បងគេងទៅ"Moonie ដកដៃចេញពី
គេហើយក៏ដេករាងខិតឆ្ងាយពីគេបន្តិច រាង
តូចគេងមើលផែនខ្នងអ្នកម្ខាងទៀតទាំងទឹក
ភ្នែកជោគថ្ពាល់

«បងព្រងើយដាក់អូនដោយសារស្រីម្នាក់
នឹងមែនទេ Tae? បងមានដឹងទេថាអូនឈឺ
ប៉ុណ្ណាហ្អាស?តែអូនមិនព្រមចាញ់នាងនោះ
ជាដាច់ខាតអូនមិនព្រមឲបងទៅគេទេ ទោះ
ជាអូនត្រូវស្លាប់ក៏អូនមិនដោះលែងបងដែរ
បងជាដង្ហើមចេញចូលនិងជាបេះដូងរបស់
អូនបើអត់ពីបងអូនក៏រស់មិនបានដូចគ្នា»
Moonie បានតែនិយាយខ្សិបខ្សួលក្នុងចិត្ត
ទាំងឈឺចាប់ពើតផ្សារនាងសម្រេចចិត្តរួច
ហើយទោះជាយ៉ាងណាក៏នាងនឹងមិនឲគេ
ឃ្លាតឆ្ងាយពីនាងម្តងទៀតដែរទោះជានាង
ត្រូវរស់បៀមទុក្ខដល់ស្លាប់ក៏នាងមិនព្រម
ឲគេទៅស្រីណាម្នាក់ដែរ។

នាងតូចយំរហូតដល់គេងលក់ទាំងស្នាមទឹក
ភ្នែកនៅជោគថ្ពាល់ Taehyung ងាកមក
មើលនាងហើយគេក៏ខិតមកជិតនាងរួចទាញ
នាងមកឱបជាប់ទ្រូង

«បងមិនចង់ឲអូនក្លាយជាមនុស្សអគតិ យក
ស្នេហា ការប្រច័ណ្ឌ មកបាំងមុខធ្វើឲអូន
គិតថាគេអាក្រក់នោះទេ បងស្រឡាញ់
អូន Moonie»Taehyung និយាយក្នុងចិត្ត
មុននឹងបិទភ្នែកគេងលក់ទៅ។ តាមការពិត
ទៅគេព្រងើយដាក់នាងក៏ព្រោះតែចង់ឲ
នាងក្លាយជាមនុស្សចិត្តត្រជាក់ គិតអ្វីល្អៗ យល់ពីអ្វីដែលគេនិយាយ និងយកសម្តីរបស់
គេទៅគិតគូរឲបានវែងឆ្ងាយគេមិនចង់ឲនាង
គិតថាអ្នកណាម្នាក់អាក្រក់នោះទេ ហើយគេ
រឹតតែគេមិនចង់ឲនាងស្មុគស្មាញ តែគេមិន
បានដឹងទេថាវារឹតតែធ្វើឲនាងគិតច្រើន
លើសដើម។

Hell Relationship.✔Where stories live. Discover now