ភាគ30

3K 112 0
                                    

«អ្នកនាង....» Mark ដេញតាមនាងឱ្យឈប់តែ
នាងមិនព្រមឈប់គិតតែពីរត់ទីមុខរហូត

ទីតៗ...

ផាំង....រាងតូចដេកស្តូកស្តឹងនៅកណ្តាលថ្នល់ ដែលពោរពេញទៅដោយឈាមក្រហមច្រាល
ទឹកភ្នែកមួយតំណក់ក៏ស្រក់ចុះមកលើថ្ពាល់ម៉ត់
រលោង នាងញញឹមតិចៗមុននឹងបិទភ្នែកបាត់ទៅ

«អ្នកនាង Moonie ....»Mark រត់មកត្រកងបី
នាងរត់ទៅមន្ទីរពេទ្យក្បែរនោះ គេរត់ផងយំផង
គេពិតជាស្អប់ខ្លួនឯងខ្លាំងណាស់ដែលការពារស្រី
ម្នាក់មិនបាន គេសន្យាជាមួយនាងហើយថានឹង
ការពារនាង យាមផ្លូវឱ្យនាងតែចុងក្រោយនាងបែរជាមកត្រូវឈឺខ្លួនបែបនេះ Mark ស្រឡាញ់
Moonie ដូចជាបងស្រីបង្កើតរបស់គេយ៉ាងចឹង
គេមិនដែលមានបងស្រី គេមិនដែលទទួល
អារម្មណ៍យកចិត្តទុកដាក់ពីអ្នកណាក្រៅពីនាង
នោះ។

«អា Mark អាចង្រៃគ្រាន់តែបងស្រីម្នាក់ឯង
ការពារគាត់មិនបានដែរ អាកំសាក...»Mark
ជេប្រទីចខ្លួនឯងមិនដាច់ពីមាត់បើអាចគេសុំជាអ្នក
ដែលត្រូវឡានបុកជំនួសនាងវិញនាងមិនសមមក
ជួបរឿងបែបនឹងនោះទេ។

_មន្ទីរពេទ្យ_

«Moonie អ្នកនាងតស៊ូឡើងណា អ្នកនាងមិនអាចគេងបែបនឹងទេ ត្រូវតែងើបឡើងមិនត្រូវ
ចាញ់ស្រីចង្រៃម្នាក់នោះទេ...»Mark រុញគ្រែ
អ្នកជំងឺជាមួយនឹងគ្រូពេទ្យ 5/6 នាក់រហូតដល់
បន្ទប់សង្គ្រោះបន្ទាន់

«សាច់ញាតិសុំមេត្តាចាំនៅខាងក្រៅ»Nurse
និយាយចប់ក្រុមគ្រូពេទ្យក៏នាំគ្នាចូលបន្ទប់
សង្គ្រោះបន្ទាន់ដើម្បីស្រោចស្រង់ជីវិតនាងតូចដែលកំពុងតែប្រយុទ្ធប្រឆាំងនឹងសេចក្តីស្លាប់

«ខ្ញុំសុំទោស...ហឹក...ហឹក...»Mark អង្គុយយំនៅ
មុខបន្ទប់សង្រ្គោះបន្ទាន់ទាំងដៃនឹងសម្លៀកបំពាក់
របស់គេប្រលាក់សុទ្ធតែឈាមក្រហមច្រាលរបស់
នាងតូច Mark គិតអីក៏មិនចេញគេក៏ទាញទូរស័ព្ទ
ពីក្នុងហោប៉ៅខោមកចុចចង់ call ទៅប្រាប់ Tae
តែគេក៏ប្តូរចិត្តវិញគេចង់ដឹងណាស់ថា Tae នឹងមានអារម្មណ៍យ៉ាងម៉េចនៅពេលដែលមនុស្ស
ដែលខ្លួនស្រឡាញ់ត្រូវឡានបុកដេកពិតជិតងាប់
ជិតរស់តែគេបែរជាមិនដឹងខ្យល់អ្វីបន្តិចចាំមើលថា
តើគេមានប្រតិកម្មយ៉ាងម៉េច?

Hell Relationship.✔Where stories live. Discover now