ភាគ5

4.2K 147 1
                                    

Taehyung បើកទ្វារបន្ទប់របស់គេហើយទម្លាក់នាងលើគ្រែមួយទំហឹងតែនាងមិនភ្ញាក់នោះទេគ្រាន់តែកម្រើកខ្លួនបន្តិចព្រោះនាងត្រូវថ្នាំងងុយគេង Taehyung ឃើញនាងមិនភ្ញាក់បែបនេះក៏ដើរទៅយកទឹកត្រជាក់ក្នុងទូទឹកកកក្នុងបន្ទប់របស់គេមកចាក់លើមុខរបស់នាង

<ខិខិ...ស្អីគេនេះ..??>Moonie ឈ្លក់ទឹកនាងងើបអង្គុយហើយច្បូតមុខខ្លួនឯង

<ក្បាលកញ្ចាស់ហើយអត់ស្គាល់ទឹកទេ?>
Taehyung ឈរច្រត់ចង្កេះសម្លក់មុខនាងនេះបើគេទៅមិនទាន់ទេច្បាស់ជាត្រូវអាតាក្បាលទំពែកនោះសុីគ្រឿងក្នុងខ្ទេចខ្ទីមិនខានទេ

<លោក.~~??>Moonie បើកភ្នែកធំៗស្វាងជាតិថ្នាំឲចែស នេះមិចក៏នាងមកនៅក្នុងផ្ទះរបស់គេទៅកើតឬក៏គេជាអ្នកជួយនាងពីតាចាស់នោះ

<ត្រូវហើយគឺខ្ញុំ..ខ្ញុំ Kim Taehyung ជាសង្សារចាស់របស់នាងកាលពី 10 ឆ្នាំមុននោះអី>
Taehyung ដើរទៅជិតគ្រែរបស់នាងតិចៗដោយក្រសែភ្នែកគួរឲខ្លាចរកស្មានមិនត្រូវថាគេចង់ធ្វើអី

<ខ្ញុំ...ខ្ញុំមកនៅទីនេះបានយ៉ាងម៉េច..??>
Moonie សួរទាំងញ័រមាត់ខ្លួនសរសៀរចុះពីលើគ្រែហើយឈរនៅចំពោះមុខរាងសង្ហារទាំងភ័យបុកពោះ

<គឺខ្ញុំជាអ្នកនាំមក បើខ្ញុំមិននាំនាងមកពេលនេះនាងប្រហែលជាបានឡើងឋានសួគ៌ជាមួយតាកញ្ចាស់នោះមិនដឹងជាប៉ុន្មានជាន់ហើយទេ>Taehyung សើចចំអកនាង

<នេះលោកដូចជាជ្រុលពេកហើយណា>
Moonie តំឡើងសម្លេងដាក់ Taehyung

<ជ្រុលស្អី អរ ឬមួយក៏នាងចង់ជាមួយវាដែរ..>
Taehyung ឈរឱបដៃគ្រវីក្បាលសម្លឹងមុខនាង

ផាច់~~~ផ្ទៃមុខរាងសង្ហារក៏ត្រូវងាកទៅម្ខាងតាមកម្លាំងដៃរបស់នាងតូច

<លោកដូចជាមើលងាយខ្ញុំខ្លាំងពេកហើយណា Kim Taehyung > Moonie ស្រែកឲរាងក្រាស់ទាំងទឹកភ្នែកជោគថ្ពាល់

<ខ្ញុំខំជួយនាង នាងមិនអរគុណខ្ញុំបែជាទះខ្ញុំបែបនេះមែនទេ??>Taehyung ស្ទុះមកច្របាច់ចង្ការរបស់ Moonie ខ្លាំងៗ

<បើជួយហើយមកប្រើសម្តីដូចសំរាមដាក់ខ្ញុំបែបនេះកុំជួយអីល្អជាង~~>Moonie
ប្រឹងនិយាយទាំងឈឺចង្ការសឹងតែស្លាប់ ឈឺចង្ការវាមធ្យមទេងុំនោះគឺវាឈឺចិត្តគេជួយនាងធ្វើអីបើជួយហើយធ្វើបាបនាងដដែលនោះ ឬមួយមកពីគេមិនទាន់បាត់ខឹងនឹងនាងពីរឿងកាលពី 10 ឆ្នាំមុននោះ

Hell Relationship.✔Where stories live. Discover now