ភាគ29

2.7K 111 12
                                    

តុកៗ....

"អ្នកណា?"Yura ស្រែកពីខាងក្នុងបន្ទប់តែគ្មានអ្នក
ឆ្លើយតបទើបនាងដើរទៅបើកទ្វារមើលក្រែងល៎
មានអ្នកណាមក

ក្រាក....ឈូ....ផ្ទៃមុខសរលោងរបស់ Yura ពេលនេះសើមជោគដោយសារស្នាដៃរបស់ Moonie

"អាយ...នាងឆ្កួត!!នាងយកស្អីមកជះដាក់មុខរបស់យើងហ្អាស?នាងស្រីចង្រៃ" Yura ស្រែកជំទាលដាច់ក្រឡើតចោលសម្លក់មុខ Moonie មិនដាក់ភ្នែក

"ទឹកលាងចានសោះធ្វើមើលអីធំដុំ នេស៎ អា Mark ទុកទៅ" Moonie ក៏ហុចដបទឹក 3 លីត្រ
ឱ្យ Mark កាន់ឱ្យព្រោះមិញទឹកលាងចានដែលខំ
ច្រកមកយកជះលើបង្កួយស្រាថ្នាំហើយៗ

"នាងចាំមើលយើងនឹងប្រាប់ បង Tae" Yura
ឈរឱបដៃញញឹមឌឺដង Moonie ដោយយក
ឈ្មោះរបស់ Taehyung មកគំរាមហើយគិតមែន
ទេថាព្រះច័ណ្ឌខ្លាចស្វា?

"ចឹងយើងនឹងទះមាត់នាងឯងឱ្យបែកដើម្បីកុំឱ្យ នាងឯងនិយាយប្រាប់Taehyungកើត"Moonie
ក៏ដើរចូលទៅជិត Yura ម្តងបន្តិចៗ

"នាងចង់ធ្វើអី?" Yura ចាប់ផ្តើមបែកញើសជោគ
ថ្ងាស់អ្នកណាមិនដឹងកាលជំនាន់នៅរៀននាងជា
ជើងឯងខាងទះ នាងដៃធ្ងន់ណាស់ ជាពិសេស
ឱ្យតែសិស្សស្រីៗណាដែលចូលចិត្តទៅរញ៉េរញ៉ៃជាមួយនឹង Tae ប្រាកដណាស់ថាស្អែកឡើងនឹង
ពាក់មាស់គ្រប់គ្នាហើយ (បាក់ធ្មេញ បែកមាត់
ខៀវភ្នែក ជ្រុះសក់...)

«ដឹងហើយនៅខំទៀតម៉ាមីថ្លែន» -,-

"នាងកុំចូលមកណា" Yura ដើរថយក្រោយរហូតអុកគូទនឹងសាឡុង Moonie ក៏ដើរទៅជិតហើយ
អង្គុយលើតុទល់មុខសាឡុងដែល Yura អង្គុយ

"ទីនេះមានកាមេរ៉ាសុវត្ថិភាព បើនាងហ៊ានធ្វើអី
ផ្តេសផ្តាសខ្ញុំនឹងយកវីដេអូទៅឱ្យប៉ូលីស ចាំមើល
បង Tae គាត់មកជួយនាងទេ?" Yura ខំប្រឹងខ្មើត
ទាំងដែលខ្លួនភ័យសឹងរាគនោមដាក់ខោតែយ៉ាង
ណាក៏មិនព្រមចុះញមអ្នកណាជាពិសេសមនុស្ស
ស្រីដែលនៅចំពោះមុខរបស់នាងនេះ។

"គ្មាន Camera សុវិត្ថភាពស្អីទេបាទ អ្នកនាង
Moonie ចាត់ការចុះទុកចិត្តបាន" Mark ស្រែក
ប្រាប់ពីមាត់ទ្វារបន្ទប់
(អ្នកយាមផ្លូវ>_<)

Hell Relationship.✔Where stories live. Discover now