ភាគ1

12.1K 296 6
                                    

     ក្តីស្រឡាញ់របស់បុរសម្នាក់នេះដែលមានចំ
ពោះនាងគឺវាធំធេងតែបើស្រឡាញ់ខ្លាំងពេកដល់ពេលដែលស្អប់ក៏ស្អប់ខ្លាំងដូចគ្នា ស្នេហាវាគឺជាអាវុទ្ធមុខពីរវាអាចធ្វើឲយើងមានក្តីសុខសុភមង្គលតែវាក៏អាចធ្វើឲយើងឈឺចាប់ឈឺខ្លាំងរហូតមិនអាបំភ្លេច ហើយការឈឺចាប់នោះក៏ក្លាយទៅជាកត្តាជំរុញឲមនុស្សផ្លាស់ប្តូរខ្លួនឯងបានទាំងស្រុង តែការឈឺចាប់វានៅតែដិតដាមរហូតបើយើងនៅតែហុំព័ទ្ធមិនព្រមដោះលែងវាឲមានសេរីភាព

    ប្រទេសកូរ៉េទាំងមូលអ្នកណាដែលមិនស្គាល់
ម៉ាហ្វៀកំណាច Kim Taehyung?? គេជា
បុរសម្នាក់ដែលមានមុខមាត់ក្នុងសង្គម គេជាម្ចាស់ club និងបនល្បែងដែលធំជាងគេនៅ Seoul គេជាមនុស្សប្រុសដែលស្អប់ស្នេហា និង ខ្លាចស្នេហាបំផុតព្រោះ.....គេតែងតែប្រកាន់យកថាស្នេហាធ្វើឲមនុស្សទន់ជ្រាយ ស្នេហាធ្វើឲមនុស្សទទួលភាពបរាជ័យ Kim Taehyung ជាម៉ាហ្វៀឈាមត្រជាក់ដៃឆៅសម្លាប់មនុស្សមិនញញើតដៃ បើនិយាយពីរឿងលុយយល់ល្អកុំទៅប្រជែងជាមួយនឹងគេអីព្រោះគេជាសេដ្ឋីវ័យក្មេងដែលមានជាងគេនៅកូរ៉េនេះ គេស្អប់បំផុតមនុស្សដែលកុហក លួចចាក់ពីក្រោយខ្នង និង ក្បត់ពាក្យសន្យា...

   តុក...តុក....សម្លេងគោះទ្វារ 2 ដងដើម្បីបញ្ជាក់ឲអ្នកខាងក្នុងដឹង

<ចូលមក...>Taehyung ម៉ាហ្វៀមុខងាប់អង្គុយគងទាក់ខ្លានៅលើសាឡុងធំមួយក្នុងបន្ទប់នៅក្នុងបនល្បែងរបស់គេ
Note:បនល្បែងនិងClub នៅកន្លែងជាមួយគ្នាក្នុងបនល្បែងរបស់គេមានទាំងភោជនីយដ្ឋាន ផ្ទះសំណាក់ club កម្សាន្ត....

ក្រាក...

<អត់ទោសចៅហ្វាយ...>Sam ធ្វើមុខអះអុញមិនហ៊ានប្រាប់ចៅហ្វាយថាមានអ្នកបង្ករឿងក្នុងកន្លែងរបស់ចៅហ្វាយគេឡើយព្រោះឲតែមានអ្នកបង្ករឿងលើកណាត្រៀមខ្លួនទៅបើមិនស្លាប់ក៏ពិការដែរ

<និយាយមកមានរឿងអី? ធ្វើមុខមើលតែក្តៀនអាចម៍>Taehyung សម្លក់ Sam ឲថ្មែរ

<ចៅហ្វាយគឺមានអ្នកមានជាន់ថ្មីម្នាក់វាអុកឡុកវាថាក្រុមអ្នកចែកបៀររបស់ពួកយើងប្រើល្បិចហើយគេថាគេត្រូវការជួបចៅហ្វាយជាបន្ទាន់>Sam និយាយទាំងភ័យៗព្រោះគេដឹងចរឹកចៅហ្វាយគេច្បាស់ណាស់ថាឲតែមានអ្នកណាហ៊ានបង្ខូចកេរ្តិ៍ឈ្មោះរបស់កន្លែងគាត់ដឹងតែត្រៀមខ្លួនងាប់ទៅ

Hell Relationship.✔Where stories live. Discover now