ភាគ24

2.6K 107 0
                                    

គ្រាន់តែ Taehyung មកដល់ Seoul វិញ
ភ្លាមគេក៏ប្រញាប់ប្រញាល់ទៅរក Yura
នៅឯមន្ទីរពេទ្យដែល Sam បានប្រាប់

"Yura....??"Taehyung ក៏រត់ទៅឱបនាង
យ៉ាងណែន គេពិតជាភ័យខ្លាំងណាស់ពេល
Sam ប្រាប់ថានាងអារ ក ដៃ។ គេបារម្មណ៍
ពីនាងព្រោះកាលពីគេពិបាកគឺតែងតែមាន
នាងនៅក្បែរនាងតែងតែនៅចាំលួងលោម
គេរហូតគេស្រឡាញ់នាងខ្លាំងណាស់តែ
ត្រឹមឋានៈជាប្អូនស្រីប៉ុណ្ណោះតែសម្រាប់នាងវិញគឺមិនដូចគ្នាទេ។

"ហុឹកៗ...បង Tae..."នាងឱបគេទាំងទឹកភ្នែក តែបង្កប់ដោយល្បិចរាប់រយលាន
ជំពូក។

"ឯងប្រាប់បងមកថាហេតុអីបានជាឯងទៅ
អារដៃបែបនេះ?"Taehyung ទាញនាងឲ
ប្រឈរមុខនឹងគេហើយជូតទឹកភ្នែកឲនាង

"គឺ...សង្សាររបស់ខ្ញុំគេមានថ្មីហើយបង
ហុឹក...ហុឹក..."យំសឺតសតហើយក៏ស្រវ៉ា
ឱបរាងសង្ហារយ៉ាងណែន។

"ម៉េចក៏បងមិនដែលដឹងថាឯងមានសង្សារ?"
Taehyung ជ្រួញចិញ្ចើមឆ្ងល់ព្រោះតាំងពី
ស្គាល់នាងមកគេមិនដែលដឹងថានាងមាន
សង្សារអីដែរតែនៅសុខៗបែរជាមកអារកដៃ
ខូចចិត្តស្អីទៅវិញវ៉ល់អស់ហើយគេមិនយល់
ពិតមែន។

"គឺពួកយើងទាក់ទងគ្នាបីឆ្នាំហើយបងប្រុសតែវាជាស្នេហាបែប Private គេថាមិនចង់
ឲអ្នកណាដឹងទេគេថាចាំគេមានលុយច្រើន
គេនឹងមកចូលស្តីខ្ញុំហើយយើងរៀបការជាមួយគ្នា ហុឹក...ហុឹក..."Yura

"អាចង្រៃនោះនៅឯណាប្រាប់បងមកបង
នឹងទៅប្រដៅវាឲ"Taehyung

"មិនបាច់ទេបងគេបានសុខហើយខ្ញុំមិនចង់
ឲមានរឿងស្អីទេ"Yura ធ្វើជាឱនមុខចុះ
សម្លក់ទឹកភ្នែក

"តែនេះឯងឈឺសាច់ទទេៗណា Yura បង
មិនព្រមទេ"Taehyung និយាយទាំងកំហឹង
ពេញខ្លួនគេចង់តែទៅសម្លាប់ប្រុសម្នាក់
នោះចោលទេ តែគេមិនដឹងទេថាសង្សារ
របស់នាងគឺវាគ្មានរូបរាងនោះទេគ្រប់យ៉ាង
វាគ្រាន់តែជារឿងប្រឌិតទាំងអស់

"ខ្ញុំឆ្កួតខ្លួនឯងទេបងប្រុសកុំទៅរករឿងគេអី
ខ្ញុំសន្យាថានឹងមិនធ្វើរឿងឡប់ៗបែបនឹង
ទៀតទេ"Yura

"អឹម.....បងតាមឯងម្តងចុះ"Taehyung និយាយហើយក៏ឱបនាងម្តងទៀត
Yura ញញឹមចុងមាត់ក្នុងនាមជាអ្នកមាន
ប្រៀបនាងដឹងគ្រប់យ៉ាងថា Moonie មកវិញហើយនាងក៏ដឹងដែរថាពួកគេត្រូវគ្នា
វិញហើយ ហេតុនេះហើយទើបនាងរកវិធី
ឲ Taehyung មកក្បែរនាងឲបាន។

Hell Relationship.✔Where stories live. Discover now