បន្ទាប់ពីនិយាយគ្នារួចអស់ហើយចាន់នឹងសៀនឆឹងក៏នាំជឺអុីចុះមកញុាំបាយព្រោះប្ដីរបស់គេផ្តាំអោយឡើងទៅហៅ រាងតូចគ្រាន់តែចុះមកដល់តុបាយឃើញប្ដីអង្គុយអោបវ៉ាងសួយសំខាន់អង្អែលចង្កេះអោយទៀតធ្វើអោយគេឆួលទឹកភ្នែកចង់តែស្រក់មកភ្លាមៗទេតែព្យាយាមទប់ឯចាន់ឃើញបែបនេះក៏អង្អែលខ្នងប្អូនរួចនិយាយទៅកាន់គេតិចៗ
«ចូលមកអង្គុយជិតកឺមកកុំខ្វល់ច្រើនពេក»ចាន់ទាញដៃប្អូនអោយអង្គុយហើយជឺអុីខ្ចិលប្រកែកក៏ចូលអង្គុយទៅ
«មិចក៏ចុះមកយឺតម្លោះមិនឃើញបងនឹងអាសួយអង្គុយចាំទេឬយ៉ាងមិច»ស៑ូនីង
«មិនឃើញខ្ញុំមានអ្នកគ្រាចុះមកទេហី លោកធ្វើអីគួរដឹងខ្លួនឯងហើយមិនបាច់អោយខ្ញុំបញ្ជាក់ទេ»ជឺអុីកែប្រែសព្វនាមពីបងអូនទៅជាលោកភ្លាមៗដែលធ្វើអោយស៑ូនីងរាងហេលហាលអាមិចមិនដឹង
«អ្នកបងឆ្លើយស្រួលបួលក៏បានបងនីងសួរស្រួលបួលតើ នេះមកពីគាត់រវល់នៅមើលខ្ញុំព្រោះខ្ញុំឈឺចង្កេះទើបមិនបានទៅមើលអ្នកបង»វ៉ាងសួយនិយាយឡើងធ្វើអោយចាន់និងសៀនឆឹងចាំមើលថារាងតូចនឹងឆ្លើយតបយ៉ាងមិចទៀត
«ខ្ញុំនិយាយជាមួយប្ដីខ្ញុំមិនបាននិយាយជាមួយឯងទេ»ជឺអុី
«អារ៎ បងនីងបងមើលចុះអូនគ្រាន់តែប្រាប់ធម្មតាសោះ»វ៉ាងសួយលឺរាងតូចស្ដីអោយក៏ងាកមករំអួយដាក់រាងក្រាស់ហើយរាងក្រាស់នឹងក៏ដូចចិត្តទៀតកាន់ជើងកាសួយម៉ាទំហឹង
«អូនដូចជាជ្រុលពេកហើយទេដឹង»ស៑ូនីងរកថាអោយបន្តតែត្រូវចាន់និយាយកាត់
«បានហើយម៉ោងញុាំបាយហាមឈ្លោះគ្នា»ចាន់និយាយដោយទឹកមុខស្មើរធេងធ្វើអោយអ្នកគ្រប់គ្នាស្ងាត់មាត់ឈឹងឯអ្នកជាសង្សារអង្គុយមើលទាំងញញើតមិននឹកស្មានថាពួកគេខ្លាចចាន់យ៉ាងនេះទេ
«អានីងល្មមដាក់គេចុះហើយទេដឹងទំនៀមទម្លាប់ខាងណាអោយមនុស្សអង្គុយលើគ្នាញុាំអាហារបែបនេះ»ចាន់និយាយបន្ថែម
«តែប្រពន្ធខ្ញុំកំពុងឈឺអង្គុយលើកៅអីមិនកើតទេកឺ»ស៑ូនីងប្រញាប់ប្រកែកភ្លាមៗ
