ម៉ោង9ជាងរាងតូចក៏បានទៅជួបចាន់សៀនអោយគេពិនិត្យអោយដោយពេលនេះរាងតូចកំពុងអង្គុយលើគ្រែទាំងអារម្មណ៍ភ័យអរបានមួយសន្ទុះទើបសៀនឆឹងនិងចាន់សៀនមកដល់
«ឯងមានអាការៈយ៉ាងមិចអាល្អិតបានខលប្រញាប់អោយបងមកពិនិត្យភ្លាមៗម្លោះ»ចាន់សៀន
«ខ្ញុំចេះតែវិលមុខ ចង់ក្អួត ហើយសាបមាត់សាបក»ជឺអុី
«ចាញ់កូនទេដឹងឯង»សៀនឆឹង
«យើងមិនដឹងដែរមានតែអោយចាន់កឺពិនិត្យសិន»ជឺអុី
«មោះៗឯងគេងអោយត្រង់ខ្លួនទៅបងពិនិត្យអោយ»ចាន់សៀននិយាយចប់ក៏រៀបចំប្រដាប់សម្រាប់អេកូហើយយកទៅដាក់លើពោះរបស់រាងតូចហើយអ្នកទាំងបីក៏ក្រលេកទៅមើលលើផ្ទៃអេក្រង់ដែលនៅជិតនោះបង្ហាញអោយឃើញនូវដំណក់ឈាម2ដុំនៅក្នុងពោះរបស់រាងតូចធ្វើអោយរាងតូចគាំងព្រោះតែរំភើបដល់ថ្នាក់ឡើងយំចេញមកហើយ
«ឯង ហឹក ហឹក គ្នាមិនបានយល់សប្ដិទេមែនទេ»ជឺអុី
«ត្រូវហើយឯងមិនបានយល់សប្ដិទេមិត្ត គ្នារំភើបជំនួសឯងណាស់»សៀនឆឹង
«អបអរសាទរណាអាល្អិតឯងមានទម្ងន់2សប្ដាហ៍ហើយថ្នមខ្លួនផងព្រមឯងជាប្រុសចឹងកូនអាចនឹងរលូតគ្រប់ពេល»ចាន់សៀន
«បាទអរគុណហើយកឺ»ជឺអុី
«បើអានីងដឹងច្បាស់ជាសប្បាយចិត្តមិនខានទេ»ចាន់សៀន
«ខ្ញុំក៏គិតអញ្ជឹងដែរ អញ្ជឹងខ្ញុំសុំលាបងទៅសិនហើយ គ្នាទៅសិនហើយណាឯង »ជឺអុី
«អោយយើងជូនទៅទេឯងមានពោះមានពង្សផងដើរហើរទៅណាម្នាក់ឯងមិនល្អទេ»សៀនឆឹង
«មិនអីទេឯងយើងហៅតាក់សុីហើយៗបាយៗណា»ជឺអុី
«អឹម ប្រយ័ត្នប្រយែងផងចឹង»សៀនឆឹង
បន្ទាប់ពីលាចាន់សៀននឹងសៀនឆឹងហើយរាងតូចក៏ត្រលប់មកភូមិគ្រិះវិញរៀបចំខ្លួនអង្គុយរងចាំរាងក្រាស់មកពីធ្វើការវិញទាំងអារម្មណ៍ភ័យអរៗ
«កូនប្រសារកើតអីមែនទេថ្ងៃនេះដូចសប្បាយចិត្តម្លោះ»លោកធាន
«គឺ នេះណាប៉ាក្មេក»ជឺអុីក៏ហុចក្រដាសពេទ្យទៅអោយលោកធានមើលចំណែកឯលោកធានមុនដំបូងក៏ឆ្ងល់ដែរថាជាអ្វីតែបន្ទាប់ពីបើកមើលហើយក៏គាំងស្ងៀមតែម្ដងរហូតដល់ជឺអុីហៅគាត់5,6ដងទើបភ្ញាក់វិញហើយងាកទៅសួរកូនប្រសារបញ្ជាក់
