រាងតូចបន្ទាប់ពីនិយាយលេងជាមួយលេខារាងក្រាស់បានបន្តិចហើយក៏ប្រញាប់លានាងដើម្បីយកអាហារទៅអោយប្ដីព្រោះនាយប្រហែលជាឃ្លានខ្លាំងហើយម៉ោង12ទៅហើយនោះ ហើយពេលមកដល់បន្ទប់ភ្លាមជឺអុីមិនបានគោះទ្វារទេគឺបើកចូលទៅតែម្ដងព្រោះចង់ស៑ុបប្រាយប្ដីតែអ្វីដែលនឹកស្មានមិនដល់នោះគឺ...
«លោកប្ដីអូនយកអាហារមក... ប្រូស៎ »រាងតូចគាំងអណ្ដាតស្ទើលរហូតដល់ជ្រុះអាហារពីដៃពេលដែលបើកទ្វារមកឃើញអ្នកជាប្ដីអង្គុយថើបគ្នាជាមួយអតីតសង្សារនៅក្នុងបន្ទប់ការិយាល័យចំណែកឯរាងក្រាស់គ្រាន់តែឃើញរាងតូចមកភ្លាមក៏រហ័សរុញវ៉ាងសួយចេញពីលើខ្លួនយ៉ាងលឿន
«អាអុីអូនមកមិចក៏មិនប្រាប់បងមុនចាំបងទៅទទួលអូន»ស៑ូនីង
«បើខ្ញុំប្រាប់បងមុនស្មានតែខ្ញុំបានមកឃើញរូបភាពបែបនេះមែនទេលោកប្ដី ខ្ញុំអស់សង្ឃឹមនឹងបងណាស់»ជឺអុី
«ស្ដាប់បងណាប្រពន្ធសម្លាញ់គេគ្រាន់តែយកការងារមកអោយបងសញ្ញេទេ»ស៑ូនីងសន្សឹមចូលទៅចាប់ដៃរាងតូចតែត្រូវរាងតូចក្រវាសចេញមួយទំហឹង
«កុំប៉ះខ្ញុំ ខ្ញុំរអើមណាស់»ជឺអុី
«បើអូនមិនជឿអូនសួរគេទៅពួកយើងកំពុងតែនិយាយការងារតែប៉ុណ្ណោះ»រាងក្រាស់ក៏រុញវ៉ាងសួយអោយជួយនិយាយប្រាប់រាងតូចតែសុំទោសផងវ៉ាងសួយគេពស់វែកយ៉ាងនេះមិចនឹងអាចប្រាប់ការពិតទៅរាងតូចនោះគេក៏និយាយចាក់បន្ដោយហើយនៅឆ្លៀតបន្លើសថែមទៀត
«ហឹកៗ សុំទោសផងអ្នកប្រុសតូចគឺខ្ញុំគ្មានចេតនានោះទេគឺលោកអគ្គនាយកគាត់ហៅខ្ញុំមកហើយក៏ចាប់បង្ខំខ្ញុំទៀតខ្ញុំមិនអាចប្រកែកបានគឺមានតែព្រមតាមគាត់»វ៉ាងសួយធ្វើជាយំអណ្ដឺតអណ្ដក់ប្រាប់រាងតូចទាំងទឹកភ្នែកធ្វើអោយរាងក្រាស់ឯណោះហួសចិត្តមិនស្ទើរគាំងមិនដឹងនិយាយអី គេនេះហេស៎ទៅបង្ខំវ៉ាងសួយនោះរាល់ថ្ងៃតែមុខមិនចង់មើលផងទម្រាំតែដល់បង្ខំនេះហើយមុននេះគឺវ៉ាងសួយមិនដឹងជាយ៉ាងមិចសុខៗក៏មកចាប់នាយថើបនាយប្រុងនឹងរុញចេញហើយតែរាងតូចក៏មកដល់ល្មម
«ថោកទាបទាំងគូរអ្នកទាំង2បន្តចុះខ្ញុំមិនរំខានទេ»ជឺអុីដើរចេញទៅទាំងទឹកភ្នែកមែនទេគេមិនទុកចិត្តប្ដីទេតែបើគេនៅទីនេះយូរទៀតគេច្បាស់ជាសម្លាប់វ៉ាងសួយចោលមិនខានព្រោះរាងតូចយើងមិនមែនស្លូតឯណា
