ជឺអុីនៅបន្តធ្វើការរហូតដល់ម៉ោង8យប់ហើយនៅមិនទាន់ត្រលប់ទៅផ្ទះទៀតទើបស៑ូនីងcallមកបង្ខំអោយគេយកការងារទៅធ្វើនៅផ្ទះតែម្ដងព្រោះវាយប់ណាស់ទៅហើយដោយខ្លួនសុខចិត្តមកទទួលប្អូនដោយផ្ទាល់
«ឯងនៅឯណាបងមកដល់មុខក្រុមហ៑ុនហើយ»ស៑ូនីង ដោយសារស៑ូនីងត្រូវទៅត្រួតពិនិត្យការងារនៅក្លឹបទើបមិនបានដឹងថាជឺអុីត្រូវថែមម៉ោង
«ចាំបន្តិចបងខ្ញុំចុះទៅឥឡូវហើយ»ជឺអុីក៏រៀបចាំអុីវ៉ាន់ហើយចុះមករកស៑ូនីងតែម្ដង
«បងចាំយូរដែរទេ»ជឺអុី
«គឺ មិនយូរទេឯងឃ្លានឬនៅ»ស៑ូនីង
«ក៏ឃ្លានតិចៗដែរ»ជឺអុី
«ចាំបងចូលទិញអីអោយឯងញុាំ ប្រឹងញុាំតិចទៅឡើងស្វិតហើយ»ស៑ូនីង
«ឆឺស គេឡើងមានសាច់នៀក»ជឺអុី
ស៑ូនីងសើចបន្តិចហើយក៏ចុះទៅទិញរបស់ញុាំតិចតួចអោយជឺអុីហើយក៏បើកឡានចេញទៅផ្ទះរបស់ជឺអុីតែម្ដង
«អរគុណហើយណាបងថ្ងៃស្អែកជួបគ្នា»ជឺអុី
«ដូចជាភ្លេចអីហើយទេដឹងណ៎»ស៑ូនីង
«ជុប ជុប» ជឺអុីអោនទៅថើបថ្ពាល់ស៑ូនីង2ខ្សើតហើយក៏នៅឈរអឹមអៀនតែម្នាក់ឯង
«ហឺយ យប់ណាស់ហើយដូចជាមិនចង់ទៅផ្ទះវិញសោះ»ស៑ូនីងធ្វើជានិយាយលឺៗហើយដកដង្ហើមធំថែមទៀត(កូនប្រសារខ្ញុំចង់បន្លំដេកផ្ទះកូនស្រីខ្ញុំច្បាស់ណាស់)
«ទៅផ្ទះទៅយប់ហើយម្សិលមិញនៅគេងទីនេះមួយថ្ងៃហើយឥឡូវមកស្អីទៀតហើយផ្ទះខ្លួនឯងគ្មាននៅទេហីអ្នកប្រុស»ជឺអុីដាក់មុាំងៗគ្មានទុកមុខអោយសោះ(ញេញសិនទៅកូនតិចទៀតត្រូវបស់អាបងហៃ)
«ចិត្តអាក្រក់មេស៎គ្រាន់តែពិននិងសោះ»ស៑ូនីង
«បានហើយខ្ញុំចូលផ្ទះហើយបងទៅផ្ទះទៅ សុវត្ថិភាពតាមផ្លូវណាបងទៅដល់ផ្ទះខលប្រាប់ខ្ញុំផង»ជឺអុី
«បាទ លាសិនហើយក្មេងឆ្នាស់»ស៑ូនីងនិយាយហើយក៏បត់ឡានចេញធ្វើដំណើរទៅផ្ទះពេលទៅដល់ផ្ទះភ្លាមគេក៏ខលទៅប្រាប់ជឺអុីតែម្ដងអ្នកទាំង2លេងឆាតជាមួយគ្នាដល់យប់ជ្រៅទើបបិទភ្នែកសង្ងំគេងរៀងខ្លួន
