ភាគទី19 :បើមិនមានទៀតបងកាត់ចោលតែម្ដង

267 26 19
                                        

         

                Morning 🌅

      រាងក្រាស់ត្រូវភ្ញាក់ពីដំណេកដោយសារតែពន្លឺព្រះអាទិត្យចាំងចូលមកតាមបង្អួចហើយក៏ឈោងរាដៃបម្រុងទៅអោបរាងកាយអ្នកជាប្រពន្ធតែក៏ត្រូវភ្ញាក់បើកភ្នែកក្រលោតព្រោះរាវចុះឡើងមិនបានប៉ះអ្នកជាប្រពន្ធឡើយក៏ស្ទុះក្រោកចេញទៅរកនៅខាងក្រៅបន្ទប់ទើបប្រទះភ្នែកឃើញរាងតូចកំពុងឈរចម្អិនអាហារនៅខាងក្រោមទើបរាងក្រាស់រហ័សចូលទៅអោបចង្កះពីក្រោយភ្លាមយ៉ាងជាប់ដូចខ្លាចបាត់ណាស់ចឹង

«មិចក៏អូនប្រញាប់ចុះមកមិនចាំបងចឹង»ស៑ូនីង

«…»ស្ងាត់គ្មានការឆ្លើយតប

«ប្រពន្ធសម្លាញ់អូនកើតអីមិចបានអូនមិននិយាយរកបង»ស៑ូនីង

«…»នៅតែស្ងាត់គ្មានការឆ្លើយតប

«មិចក៏អូនមិនតបបង អូនកើតអីប្រាប់បងមក អូនកុំស្ងាត់បែបនេះបងបារម្ភខ្លាំងណាស់»ស៑ូនីងអង្រួនដៃជឺអុីតិចៗហើយសួរទៅកាន់រាងតូចដោយសម្ដីស្រាលៗចំណែកជឺអុីខ្ចិលនិយាយច្រើនក៏បើកទូរស័ព្ទបង្ហាញរូបភាពដែលវ៉ាងសួយថតផ្ញើរអោយខ្លួនម្សិលមិញអោយរាងក្រាស់មើលចំណែករាងក្រាស់វិញមើលហើយក៏ងាកមកសម្លឹងមុខរាងតូចភ្លាមៗដោយដឹងកំហុស

«នេះ…មិចនឹងអាចទៅ ប្រពន្ធសម្លាញ់បងស្បថបងមិនដឹងថាបងទៅនៅជាមួយគេបានយ៉ាងមិចទេ បងសុំទោសអូនកុំយំបែបនេះ»ស៑ូនីងគ្រាន់តែឃើញទឹកភ្នែកជឺអុីភ្លាមក៏ចាប់ផ្ដើមស្លន់តែម្ដងតែជឺអុីគេមិនមាត់កអ្វីឡើយគឺគិតតែសង្ងំយំ

«ប្រឹប…»

«បង បងធ្វើអីនឹង»ជឺអុីភ្ញាក់យ៉ាងខ្លាំងពេលសុខៗនាយក៏លុតជង្គង់នៅមុខខ្លួន

«អោយបងសុំទោសបងមិនដឹងទេថាបងទៅនៅជាមួយគេបានយ៉ាងមិចបងពិតជាមិនដឹងពិតមែន»ស៑ូនីង

«មិនមែនជាកំហុសរបស់បងទេងើបឡើងមក បងមិនបានធ្វើខុសទេលោកប្ដី»ជឺអុីក្រវីក្បាលនឹងព្យាយាមហៅស្វាមីអោយក្រោកឡើងតែនាយដូចជាមិនព្រមសោះ

«មិនមែនជាកំហុសបងយ៉ាងមិចនេះបងនៅលើគ្រែជាមួយគេ អាអុីបងពិតជាមិនយល់ទេ នេះបងកំពុងតែក្បត់អូនហើយមែនទេ» ស៑ូនីង

លង់ស្នេហ៍ក្មេងឆ្នាស់ 😾❣️Tempat cerita menjadi hidup. Temukan sekarang