ភាគទី10 : ក្នុងចិត្តបងមានតែអូនម្នាក់គត់

371 28 6
                                        

        រាងតូចគេគាំងស្ញេញតែម្ដងសុខៗមកសារភាពកណ្ដាលមុខបែបនេះតែក្នុងចិត្តលួចរំភើបដែលបានរាងក្រាស់សុំស្រឡាញ់ "អាយ៎ គាត់សារភាពថាស្រឡាញ់មែនទេអួយរំភើបបានcrសុំស្រឡាញ់តែបើព្រមលឿនពេកគេប្រាកដជាគិតថាយើងចិត្តងាយហើយចឹងអូសក្រឡាធ្វើចារឹកមេមាន់បន្តិចទើបបាន"គេគិតក្នុងចិត្ត
(គេសុីគ្រឿងក្នុងម្ដងហើយនឹងកូនស្រីម្ដាយទើបរំភើប)

«មិនអីទេបងដឹងថាអូនមិនបានស្រឡាញ់បងទេ មិនអីទេធ្វើខ្លួនធម្មតាទៅមិនបាច់រអៀសចិត្តជាមួយបងទេ»ស៑ូនីងក៏និយាយឡើងព្រោះឃើញរាងតូចនៅគាំងយូរពេក

«អេ៎ មិនមែនចឹងទេខ្ញុំ...»ជឺអុីចង់ប្រាប់នាយដែរតែគ្នាអៀននិយាយមិនចេញ

«ខ្ញុំយ៉ាងមិចចង់ដេញបងទៅផ្ទះមែនទេ មិនអីទេបើអូនមិនពេញចិត្តទេបងទៅឥឡូវនេះ»ស៑ូនីង

«ហូយ៎ កាន់តែផ្ដេសផ្ដាសហើយបងខ្ញុំមិនមែនចង់មានន័យចឹងទេ»ជឺអុី

«ចឹងយ៉ាងមិចវិញ»ស៑ូនីង

«គឺ តាមពិតទៅខ្ញុំក៏ចូលចិត្តបងដែរប៉ុន្តែខ្ញុំមិនចូលចិត្តមានទំនាក់ទំនងរញ៉េរញ៉ៃជនទី2ទី3អីទេចឹងបងគួរតែបកស្រាយរឿងនោះអោយខ្ញុំស្ដាប់អោយប្រាកដសិនមក»ជឺអុី

«រឿងអី វ៉ាងសួយមែនទេមិនអីទេបងប្រាប់អូន »ស៑ូនីង

«តាមពិតទៅកាលដែលបងរងចាំអូននោះក៏បានជួបនឹងវ៉ាងសួយនេះឯងហើយគេមានអត្តចរឹកដូចអូនណាស់ទើបនៅក្បែរគ្នាយូរទៅបងក៏លង់ស្រឡាញ់គេខ្លាំងដល់បាត់មុខមិនបានហើយកាលនោះអាចថាមកពីបងនៅរាងក្មេងទើបឆាប់លង់នឹងគេបែបនេះតែក្នុងចិត្តបងមានតែអូនម្នាក់គត់ណា៎ជឺអុីអូនជឿបងទេ ហើយឥឡូវនេះបងនឹងគេក៏បានបែកគ្នាហើយដែរ បងលែងមានចិត្តស្រឡាញ់គេទៀតហើយក្នុងបេះដូងបងជារបស់អូនតែម្នាក់ហើយជារបស់អូនតាំងពីដើមមកម្លេះគ្មានអ្នកណាអាចដណ្ដើមបេះដូងបងពីអូនបានទេ»ស៑ូនីងក៏សន្សឹមទៅចាប់ដៃជឺអុីហើយអង្អែលតិចៗដូចជាចង់អោយគេជឿជាក់មកលើខ្លួន

«អូនត្រូវជឿជាក់លើបងណា»ស៑ូនីង

«តែបើគេត្រឡប់មកវិញបែបនេះបងអាចនឹងវិលទៅរកគេវិញឬអត់ក្រែងបងស្រឡាញ់គេខ្លាំងនោះ»ជឺអុី

លង់ស្នេហ៍ក្មេងឆ្នាស់ 😾❣️Tahanan ng mga kuwento. Tumuklas ngayon