ភាគទី29 : ប៉ាតូចនឹងទ្រាំដើម្បីកូន

223 32 28
                                        


    +ភូមិគ្រិះធាន

«អូនទើបតែមកពីណា»រាងតូចដែលទើបតែត្រឡប់មកពីដើរលេងជាមួយសៀនឆឹងនោះគ្រាន់តែចូលមកដល់ក្នុងភូមិគ្រិះភ្លាមក៏ទទួលបាននូវសំណួរស្វាគមន៍ពីអ្នកជាប្ដីដែលកំពុងអង្គុយលើសាឡុងអោបកញ្ជ្រោងបីសាចវ៉ាងសួយជាប់ដៃហើយពោលពាក្យសួរប្រពន្ធទាំងមុខម៉ូវជាប់

«ខ្ញុំទើបតែមកពីដើរលេងជាមួយអាឆឹង»ជឺអុី

«ហឹស គិតថាបងល្ងង់ណាស់ទៅហេស៎»ស៑ូនីងសើចបន្តិចហើយក៏ងើបពីសាឡុងដើរទៅជិតរាងតូច

«…»រាងតូចសម្លឹងមុខគេភ្លឹសៗព្រោះមិនដឹងថាគេកំពុងនិយាយអី

«ស៑ូនីងបងកុំថាអោយអ្នកបងអីណាប្រហែលជាគាត់ទៅជួបគ្នាចៃដន្យតែប៉ុណ្ណោះ»វ៉ាងសួយ

«ឯងនិយាយពីអីខ្ញុំមិនយល់ទេ»ជឺអុីពិតជាមិនយល់ពិតមែនថាគេនិយាយពីអី

«ឈប់មកធ្វើល្ងង់ទៀតទៅជឺអុីបងប្រាប់អូនប៉ុន្មានដងទៀតថាកុំអោយទៅពាក់ព័ន្ធជាមួយវានេះអូនទុកសម្ដីបងជាខ្យល់ឬយ៉ាងមិចហាស៎»រាងក្រាស់ស្រែកគំហកដាក់រាងតូចមួយទំហឹងដែលធ្វើអោយរាងតូចរាងភ្ញាក់បន្តិចទឹកភ្នែកដែលខំទប់មុននេះក៏ស្រាប់តែស្រក់ចុះមកម៉ាត់ៗតាំងពីស្គាល់គ្នាមករាងក្រាស់មិនដែលស្រែកដាក់ខ្លួនម្ដងណាទេហើយពេលនេះមិចក៏ចឹង

«អូនមិនបានទៅទាក់ទងនឹងគេទេបងនឹងជឿអូនតើត្រូវទេ»ជឺអុីសួរទៅនាយទាំងរលីងរលោងទឹកភ្នែកសម្លឹងទៅកាន់នាយដោយចង់ដឹងចម្លើយ

«អោយបងជឿយ៉ាងមិចបើភស្តុតាងនៅនឹងមុខហើយ»ស៑ូនីងបោះទូរស័ព្ទទៅអោយជឺអុីមើលរូបភាពដែលវ៉ាងសួយបានថតមកអោយគេតែរូបនេះដូចជាក្លែងក្លាយទេជឺអុីឯណាទៅអោបថើបអ្នកផ្សេងដែលមិនមែនជាប្ដីរបស់ខ្លួនកណ្ដាលផ្សារអញ្ជឹងនោះច្បាស់ជាវ៉ាងសួយeditជាក់ជាមិនខានទេ

«ហឹក បងងប់នឹងគេដល់ថ្នាក់មើលលែងដឹង សឬខ្មៅ ពិតឬក្លែងក្លាយហើយមែនទេ»ជឺអុី

«អូនកុំមកបៀមឈាមព្រួសដាក់បង អូនចង់ថាសួយសួយរបស់បងចោទប្រកាន់អូនមែនទេ»ស៑ូនីង

«សួយៗរបស់បងហេស៎ ហឹសៗ ខ្ញុំយល់ហើយ »ជឺអុីសើចតិចៗចំអកអោយខ្លួនឯង

លង់ស្នេហ៍ក្មេងឆ្នាស់ 😾❣️Where stories live. Discover now