ភាគទី8 : អនាគតប្រពន្ធ

330 35 6
                                        


      +New day

      រាងក្រាស់បានមកយករាងតូចទៅធ្វើការដូចរាល់ដងហើយនៅក្នុងបន្ទប់ធ្វើការរាងក្រាស់រអុកចង់គេងកើយទ្រូងរាងតូចដូចម្សិលមិញទៀតដោយយកលេសថាហត់នឹងការងារណាស់ចង់សម្រាកបន្តិចដែលធ្វើអោយរាងតូចមិនអាចប្រកែកបានក៏ព្រមអោយនាយគេងឡើងយូរទើបដាច់ចិត្តដាស់នាយព្រោះតែក្រពះរបស់រាងតូចដូចកំពុងតែលេងប្រដាល់ក្នុងពោះយ៉ាងអញ្ជឹង

«ស៑ូនីងហា៎ក្រោកឡើងខ្ញុំឃ្លានហើយចង់ទៅផ្ទះ»ជឺអុីដាស់ស៑ូនីងតិចៗព្រោះគេជិតដាច់ពោះមែនទែនហើយ

«ហឹម បងសុំតែបន្តិចទៀតទេ»ស៑ូនីងតបហើយក៏នៅបន្តកើយស្មាររាងតូចដដែល

«តែខ្ញុំឃ្លាន បងឆាប់ងើបឡើង»ជឺអុីអង្រួនស៑ូនីងអោយភ្ញាក់ឡើង

«នេះមិនទាន់ដល់ម៉ោងចេញពីធ្វើការឯណាអូនចង់ទៅណា»ស៑ូនីងងើបមកសួរទាំងឆ្ងល់

«គឺ ខ្ញុំឃ្លានចង់ទៅរកអីញុាំបន្តិចចង់ដាច់ពោះស្លាប់ទៅហើយ»ជឺអុីតបដោយលើកដៃអង្អែលពោះរាបស្មើរនោះថ្នមៗ

«មិនបាច់ទៅទេចាំបងប្រាប់អោយលីសុងទិញយកមកអោយ»ស៑ូនីងថាហើយក៏ទាញទូរស័ព្ទខលទៅលីសុង

មួយសន្ទុះក្រោយមកលីសុងក៏មកដល់ជាមួយឥវ៉ាន់ជាច្រើនមកគឺសុទ្ធតែជារបស់ញុាំឆ្ងាញ់ៗ

«អា៎ បងលីសុងមកលឿនម្លេស៎ ហើយទិញយកទៅលក់មែនទេទើបច្រើនបែបនេះ»ជឺអុីភ្ញាក់មែនទែននេះតែ5នាទីទេតែរបស់របរឡើងច្រើន

«គឺលោកម្ចាស់ប្រាប់អោយទិញរបស់ឆ្ងាញ់ៗតែខ្ញុំមិនដឹងទិញមួយណាក៏ទិញមកទាំងអស់និងតែម្ដងទៅបាទ»លីសុង

«ហើយបងប្រាប់បងលីសុងអោយទិញមកធ្វើអីច្រើនម្លេស៎ពិតជាខ្ជះខ្ជាយលុយមែនដឹងថាលុយពិបាករកពិនណាទេ»ជឺអុីងាកមកប្រដៅរាងក្រាស់ឡើងមួយខ្សែរព្រោះនាយចាយលុយមិនចេះគិត

«ទោះទិញអស់1លានហាងទៀតក៏មិនអស់លុយបងដែលអូនសម្លាញ់ញុាំតាមសម្រួលចុះ»ស៑ូនីង

«យ៉ា ភ្លេចគិតទៅថាលោកប្រុសធានជាអ្នកមានប្រចាំប្រទេសទៅហើយមិនមែនជាបុគ្គលិកដូចខ្ញុំឯណា»ជឺអុី

លង់ស្នេហ៍ក្មេងឆ្នាស់ 😾❣️Where stories live. Discover now