ភាគទី13 : ជម្ងឺក្រពះដំណាក់កាលទី2??

306 26 4
                                        


       បន្ទាប់ពីអង្គុយមើលរាងតូចញុាំមួយសន្ទុះស៑ូនីងក៏ហៅរាងតូចភ្លាមទើបធ្វើអោយរាងតូចបញ្ឈប់ការញុាំហើយងាកមើលមុខរាងក្រាស់

«អាអុី»ស៑ូនីង

«បាទ »ជឺអុី

«ទៅពេទ្យជាមួយបង»ស៑ូនីង

«ហា៎ ទៅធ្វើអីបងឈឺអីហេស៎»ជឺអុីលឺភ្លាមក៏ងើបទៅស្ទាបថ្ងាសសំណព្វចិត្តក្រែងថានាយឈឺអុី

«បងមិនបានឈឺទេអូនវិញទេដែលឈឺនោះមើលឡើងស្លេកមុខស្លេកមាត់អស់ហើយអូនកើតអី»ស៑ូនីងទាញដៃជឺអុីមកថើបថ្នមៗហើយក៏តបទៅគេដោយសម្លេងស្រាលៗ

«អូនមានបានឈឺអីឯណាមិនចាំបាច់ទៅពេទ្យទេ»ជឺអុី

«ស្ដាប់បងណា៎»ស៑ូនីង

«អូខេៗ ទៅពេទ្យក៏បានចាំបន្តិចអូនផ្លាស់ខោអាវសិន»ជឺអុីដោយឃើញរាងក្រាស់ទម្លាក់ទឹកមុខក៏យល់ព្រមតែម្ដងទៅ

      នៅមន្ទីរពេទ្យ

         គ្រាន់តែមកដល់មន្ទីរពេទ្យភ្លាមរាងក្រាស់បានបីរាងតូចទៅបន្ទប់អេកូតែម្ដងបន្ទាប់ពីចូលពិនិត្យបានមួយសន្ទុះគ្រូពេទ្យក៏ចេញមកវិញព្រមទាំងកាន់ក្រដាស់លទ្ធផលមកជាមួយផង

«យ៉ាងមិចដែរលោកគ្រូពេទ្យប្រពន្ធរបស់ខ្ញុំមានកូនមែនទេ»ស៑ូនីងស្លន់ឡើងញ័រអស់ហើយ

«សុំទោសលោកធានតាមពិតអ្នកប្រុសតូចមិនមានផ្ទៃពោះទេបាទតែចាំខ្ញុំនាំគាត់ទៅពិនិត្យបន្ថែមដើម្បីអោយដឹងប្រាកដ»លោកដុកទ័រ

«មិចនឹងអាចទៅអាការៈគេបង្ហាញមកច្បាស់ណាស់តែមិនអីទេអរគុណហើយលោកដុកទ័រជួយពិនិត្យគេអោយល្អផង»ស៑ូនីងរាងធ្លាក់ទឹកមុខបន្តិចដែរតែគេក៏មិនភ្លេចបារម្ភពីសំណព្វចិត្តរបស់គេដែរ

«លោកធានអាចចូលទៅមើលអ្នកប្រុសតូចបាន»លោកដុកទ័រថាហើយក៏ដើរចេញទៅឯរាងក្រាស់ក៏រត់ចូលទៅក្នុងបន្ទប់តែម្ដង

«អូនយ៉ាងមិចហើយមានឈឺត្រង់ណាទៀតទេ»ស៑ូនីងគេបារម្ភណាស់រាងតូចដូចស្លេកទៅៗមិចទេពីមួយថ្ងៃទៅមួយថ្ងៃ

«អូនមិនអីទេបងកុំបារម្ភអីណា»ជឺអុីអង្រួនដៃស៑ូនីងតិចៗធ្វើចារឹកខ្ចូតៗអោយនាយជឿមកលើខ្លួន

លង់ស្នេហ៍ក្មេងឆ្នាស់ 😾❣️Where stories live. Discover now