ភាគទី15 : គម្រោងការណ៍

207 20 7
                                        


      លោកធានបង្វិលខ្លួនរាងតូចចុះឡើងវិលទៅវិញទៅមកពីលើចុះក្រោមនឹងសួរនាំទៅរាងតូចឥតដាច់មាត់ហើយថែមទាំងងាកទៅសម្លក់ស៑ូនីងទៀតផងដែលមិនប្រាប់គាត់ថាជឺអុីចូលមន្ទីរពេទ្យ

«ប៉ានេះប្រពន្ធខ្ញុំមិនមែនប្រពន្ធប៉ាទេដូចទ្រង់បារម្ភជាងខ្ញុំទៀតនោះ»ស៑ូនីងខ្នាញ់នឹងរឹកពាររបស់ឪពុកពេកក៏ស្ដីឡើង

«ប្រពន្ធឯងតែជាកូនប្រសារយើង យើងត្រូវតែបារម្ភចឹងហើយ»លោកម្ចាស់ធាន

«តែប៉ាបង្វិលប្រពន្ធខ្ញុំខ្លាំងម្លោះប្រពន្ធខ្ញុំទើបតែដឹងខ្លួនមុននេះទេណា»ស៑ូនីង

«ក៏មកពីយើងបារម្ភនឹងហើយអ្នកណាប្រើអោយឯងមិនប្រាប់យើងថាកូនប្រសារយើងចូលពេទ្យធ្វើអីបើខំតែបានអាសុងប្រាប់យើងទេខំអីយើងក៏មិនដឹងដែរ»លោកម្ចាស់ធាន

      លោកម្ចាស់ធាននិងស៑ូនីងបន្តប្រកែកគ្នាឡើងកងរំពងបង្កជាសំណើចអោយរាងតូចលេចស្នាមញញឹមឡើងមកមុននឹងឃាត់អ្នកទាំង2អោយឈប់ព្រោះខ្លាចរំខានដល់អ្នកជម្ងឺផ្សេងទៀត

«បានហើយអ្នកទាំង2ឈប់ប្រកែកគ្នាទៅ ប៉ាក្មេកកុំថាអោយបងនីងអីមកពីគាត់ស្លន់ពេកទើបមិនបានប្រាប់ប៉ា»ជឺអុី

«មិនបាច់មើលមុខយើងទេ យើងយល់ដល់មុខកូនប្រសារយើងទើបខ្ចិលស្ដីអោយឯង»លោមម្ចាស់ធានញាក់ចិញ្ចើមដាក់កូនប្រុសយ៉ាងសង្ហាឯរាងក្រាស់ខ្ចិលតបតក៏អោយលោកឪពុកសំណព្វចិត្តឈ្នះតែម្ដងទៅ

«មែនហើយប៉ា ប៉ាមកនេះមានអោយអ្នកស្រីសុីងឡានដឹងដែរទេ»ស៑ូនីង

«ប៉ាមិនបានដឹងទេរវល់តែបារម្ភពីកូនប្រសារមិនបានចាប់អារម្មណ៍ទេ»លោកម្ចាស់ធាន

«ចប់ហើយប៉ានេះបើអ្នកស្រីប្រពន្ធប៉ានោះចង់មកធ្វើអីប្រពន្ធខ្ញុំនោះគិតយ៉ាងមិច»ស៑ូនីង

«ឯងក៏ការពារគេទៅម៉ាហ្វៀស្អីទេសអញគ្រាន់តែរឿងពិននិងក៏ភ័យដែរ»លោកម្ចាស់ធាន

«ប៉ាមិនមែនមិនដឹងថាអ្នកស្រីម្នាក់នោះមានចារឹកបែបណាអីណា»ស៑ូនីង

«ប៉ាថានាងមិនហ៑ានទេឈប់គិតទៅប៉ារកត្រឡប់ទៅវិញហើយកុំអោយនាងសង្ស័យ ប៉ាទៅហើយណាកូនប្រសារ»លោកម្ចាស់ធាន

លង់ស្នេហ៍ក្មេងឆ្នាស់ 😾❣️Where stories live. Discover now