ដោយសភាពនៅក្នុងឡានស្ងាត់ពេកទើបស៑ូនីងគេព្យាយាមសួររាងតូចពីនេះពីនោះហើយរាងតូចក៏ចេះតែឆ្លើយដែរទៅកុំអោយអាបងអន់ចិត្តដល់អស់អីត្រូវសួរស៑ូនីងក៏ប្រាប់ទៅកាន់ជឺអុី
«អូនគេងសិនទៅទម្រាំតែទៅដល់កន្លែងនោះប្រហែលជិត2ម៉ោងទៀតឯណោះ»ស៑ូនីង
«តែខ្ញុំទើបតែភ្ញាក់ពីគេងទេ ឥឡូវបងអោយខ្ញុំគេងទៀតចង់អោយខ្ញុំក្លាយជាជ្រូកឬយ៉ាងមិច»ជឺអុី
«ទោះអូនទៅជាជ្រូកក៏បងស្រឡាញ់ដែរ»ស៑ូនីង
«បងឯងកុំពិនពេក»ជឺអុីអៀនឡើងក្រហមមុខដោយមិនហ៑ានងាកសម្លឹងមើលមុខនាយចំទេ
«បងនិយាយមែនទោះអូនក្លាយជាអ្វីក៏បងនៅតែស្រឡាញ់អូន អូនជាមនុស្សដំបូងហើយក៏ជាមនុស្សចុងក្រោយសម្រាប់បងដែរ»ស៑ូនីងអង្អែលដៃជឺអុីថ្នមៗនិងនិយាយដោយសម្ដីស្រទន់ធ្វើអោយរាងតូចឡើងភ្លឹកនឹងសម្ដីរបស់នាយតែមនុស្សគ្នាវាអៀនមិនដឹងឆ្លើយតបនឹងបងថាយ៉ាងមិចក៏សួរគេបន្លប់សាច់រឿង
«ចឹងឥឡូវនេះបងកំពុងនាំខ្ញុំទៅណា ខ្ញុំសួរបងមិនប្រាប់សោះ»ជឺអុី
«យ៉ាងមិចអូនខ្លាចបងយកអូនទៅលក់មែនទេ»ស៑ូនីង
«មិនមែនបែបនិងទេ ខ្ញុំគ្រាន់តែចង់ដឹងបងប្រាប់ខ្ញុំបន្តិចមកណា»ជឺអុីធ្វើភ្នែកម៉ក់ៗដាក់រាងក្រាស់ហើយនៅមានអាថ្ពាល់នឹងទៀតឃើញហើយចង់តែចាប់ក្រញិចទេ
«ទៅជួបប៉ារបស់បង»ស៑ូនីង
«អរ៎ចឹងទេហេស៎ ហាស៎ថាមិចទៅជួបប៉ារបស់បងហេស៎ខ្ញុំអត់បានទិញអីយកមកផ្ញើរគាត់បន្តិចទេ»ជឺអុីមុនដំបូងមិនសូវចាប់អារម្មណ៍តែសុខៗក៏នឹកឃើញថាខ្លួនមិនបានទិញអីមកជាប់ខ្លួនបន្តិចទេធម្មតាទៅជួបមនុស្សចាស់យ៉ាងណាក៏ត្រូវមានរបស់បន្តិចបន្តួចដែរហើយមួយទៀតក៏នឹងបារម្ភក្នុងចិត្តថានាយនាំគេទៅជួបប៉ារបស់នាយធ្វើអី
«បងបានត្រៀមអស់ហើយមិនបាច់បារម្ភទេ»ស៑ូនីង
«តែបងនាំខ្ញុំទៅជួបគាត់ធ្វើអីទៅបងអាចទៅផ្ទះតែម្នាក់ឯងបានមិនចឹងហី»ជឺអុី
