បន្ទាប់ពីអោយម៉ែដោះរៀបចំបាយអោយរាងតូចរួចរាល់រាងក្រាស់ក៏បានត្រឡប់មកក្រុមហ៑ុនវិញដើម្បីប្រញាប់បញ្ចប់ការងារអោយបានលឿនអាងបានទៅគេងអោបប្រពន្ធនៅឯផ្ទះតែកំពុងតែផ្ចង់អារម្មណ៍សុខៗទូរស័ព្ទផ្ទាល់ខ្លួនរបស់នាយក៏បានរោទ៍ឡើងពេលដែលទាញមកមើលទើបដឹងថាអ្នកដែលcallមកជាឪពុករបស់ខ្លួនធ្វើអោយរាងក្រាស់រាងចម្លែកចិត្តបន្តិចដែរព្រោះខ្លាចប្រពន្ធខ្លួនមានរឿងអីទើបសម្រេចចិត្តចុចទទួលភ្លាមៗ
«អាឡូប៉ាមានការអីមែនទេ ឬប្រពន្ធខ្ញុំមិនស្រួលខ្លួន»ស៑ូនីង
«អឺ គ្មានទេប្រពន្ធឯងគេនៅអង្គុយញុាំផ្លែឈើនៅខាងក្រោមជាមួយមីងវ៉ានឯណោះ»លោកធាន
«ចឹងប៉ាមានអីមែនទេខ្ញុំប្រញាប់ទៅធ្វើការ»ស៑ូនីង
«យើស អាកូននេះខ្វល់តែពីប្រពន្ធវាតែម្ដង គឺពូរបស់ឯងប្រាប់ថានៅអង់គ្លេសការងារមានបញ្ហាបន្ទាន់តម្រូវអោយប៉ាទៅជាប្រញាប់ចឹងហើយល្ងាចមិនបាច់ចាំបាយប៉ាទេ»លោកធាន
«ហើយប៉ាគិតទៅឥឡូវនេះមែនទេ»ស៑ូនីង
«អឹម ប៉ារៀបចំចេញទៅហើយប្រញាប់មកផ្ទះផងកុំទុកប្រពន្ធចោលយូរពេក»លោកធាន
«បាទប៉ា ធ្វើដំណើរដោយសុវត្ថិភាព»ស៑ូនីងនិយាយចប់លោកធានក៏ដាក់ទូរស័ព្ទចុះហើយស៑ូនីងក៏បន្តធ្វើការងាររបស់ខ្លួនតទៀត
បង្វែរអារម្មណ៍អ្នកទាំងអស់គ្នាមកមើលពីវ៉ាងសួយឯណោះវិញដែលកំពុងតែសម្ងំក្នុងបន្ទប់រៀបចំខ្លួនលើកម្សៅមកតប់យ៉ាងញ៉ាប់ដៃហើយបញ្ជប់ដោយក្រេមរលោងស្រាលពណ៍ផ្កាឈូកដែលជាប្រេនដូចរាងតូចជឺអុីយើងប្រើរាល់ដង(កុំឆ្ងល់ថាមិចបានដូចគ្នាព្រោះម្នាក់នឹងចូលចិត្តco pyគេ)
បន្ទាប់ពីរៀបចំខ្លួនហើយគេក៏ប្រញាប់ប្រមូលប្រដាប់ប្រដាដែលចាំបាច់ត្រូវប្រើដាក់ក្នុងកាបូបហើយក៏លូកដៃទៅបើកថតតុដែលនៅកៀកនឹងក្បាលគ្រែយកក្រឡតូចមួយដែលអ្នកស្រីសុីងឡានបានអោយកាលពីកន្លះឆ្នាំមុនយកមកទុកមុននឹងបង្វែរខ្លួនដើរកាច់រាងចុះទៅក្រោមតែក៏ត្រូវបង្អាក់ពេលដែលលឺសម្ដីអ្នកជាបង
