ភាគទី27 : បងប្រែលឿនយ៉ាងនេះឬលោកប្ដី

Start from the beginning
                                        

«ឯងទៅណាទៀតហើយតាំងពីមកពីបរទេសមិនដែលនៅផ្ទះសោះមួយថ្ងៃៗដើរបាត់ៗឬចង់អោយបងប្រាប់ប៉ាមែនទេ ស៑ូ វ៉ាងសួយ ទើបបានជាប្រាប់មិនដែលស្ដាប់បែបនេះ»លីធាននាយតែងតែប្រដៅប្អូនម្នាក់នេះរាល់ថ្ងៃតែគេដូចមិនយកសម្ដីនាយទុកក្នុងចិត្តសោះហើយកាន់តែផ្កើនឡើងរាល់ថ្ងៃ

«បងត្រឹមតែជាបងប្រុសរបស់ខ្ញុំទេកុំមកប្រដៅខ្ញុំដូចប៉ាពេក ហើយមួយទៀតរឿងធ្វើការអីនោះបងមិនបាច់ភ័យទេបន្តិចទៀតខ្ញុំនឹងក្លាយទៅជាកូនប្រសាររបស់ត្រកូលធានហើយចឹងខ្ញុំមិនបាច់រកសុីអីក៏អាចដេកសុីស្រួលដែរ»វ៉ាងសួយនិយាយយ៉ាងមានមោទនភាពចំពោះខ្លួនឯង

«ត្រកូលធាន??ក្រែងស៑ូនីងគេមានប្រពន្ធហើយមិនចឹង»លីធាន

«តែបន្តិចទៀតគេនឹងមានប្រពន្ធថ្មីហើយ ហើយម្នាក់នោះគឺខ្ញុំស៑ូ វ៉ាងសួយតែម្នាក់គត់»វ៉ាងសួយ

«ផាច់ ឯងកាន់តែឆ្កួតហើយវ៉ាងសួយពាក្យដែលបងប្រៀនប្រដៅឯងទាំងប៉ុន្មានឯងមិនដែលស្ដាប់បានសូម្បីមួយម៉ាត់មែនទេទើបហ៑ានគិតសូម្បីទៅដណ្ដើមប្ដីគេបែបនេះឯងមិនខ្លាចបាបទេឬយ៉ាងមិច»លីធានទ្រាំមិនបានប្រលែងមួយដៃទៅលើកំផ្លៀងវ៉ាងសួយតែវ៉ាងសួយដូចជាមិនឈឺអីបន្តិច(មុខក្រាស់ដល់កម្រិតISO 9001)

«អោយតែខ្ញុំបានរស់នៅសុខស្រួលអ្វីក៏ខ្ញុំមិនខ្វល់ដែរ»វ៉ាងសួយ

«ឯងនឹងស្ដាយក្រោយ»លីធាន

«ខ្ញុំមិនស្ដាយក្រោយទេ បានហើយខ្ញុំឈប់និយាយជាមួយបងហើយខ្លាចអ្នកមីងរងចាំយូរ»វ៉ាងសួយថាហើយក៏ដើរទៅបាត់បន្សល់ទុកអោយលីធាននៅឈរក្រញាញ់ខួរតែឯងគិតពីរឿងប្អូនមិនឈប់

«ឯងត្រៀមខ្លួនហើយឬនៅ»អ្នកស្រីសុីងឡាន

«ហើយៗអ្នកមីងខ្ញុំនឹងធ្វើតាមគម្រោងការអោយបានល្អ»វ៉ាងសួយ

«ល្អ មីងជឿជាក់លើឯងហើយ»អ្នកស្រីសុីងឡានថាហើយក៏បើកឡានចេញទៅ

Skip

+អង់គ្លេស

«សួស្ដីលោកធានពិតជាសុំទោសពិតមែនដែលត្រូវរំខានអោយលោកធានមកដោយផ្ទាល់បែបនេះ»លោកហ្វុង

លង់ស្នេហ៍ក្មេងឆ្នាស់ 😾❣️Where stories live. Discover now