ជុងហ្គុកនៅតែមិនចង់ប្រាប់ ថាយប់មិញខ្លួនទៅណា ក៏ដឹងថេយ៉ុងមិនសូវចូលចិត្តអោយខ្លួនទៅស្និតជាមួយអៃម៉ាតាំងពីដើម បើប្រាប់តិចខឹងទៀតទៅ
« យ៉ាងម៉េច? ប្រាប់ឬអត់? » ដល់គូដណ្ដឹងមិនចង់ប្រាប់រកខឹងគេទៅហើយ សួរព្រោះបារម្ភព្រោះយប់មិញមកវិញផឹកទៀត តិចដើរជាមួយក្មេងមិនល្អអីទៅ
« យប់មិញខួបកំណើតមិត្តភក្តិ ក៏ផឹកបន្តិចទៅ » ជុងហ្គុក
« ម្នាក់ណា អៃម៉ានោះ? » ថេយ៉ុង សួររួចរងចាំចម្លើយតែទឹកមុខកុំមើល ក្នុងចិត្តបន់អោយតែមិនមែន
« បាទ~ » ជុងហ្គុក
« ok~~ ងើបងូតទឹកទៅ » ថេយ៉ុង អស់អីនិយាយ ពេលខ្លះក៏មិនពេញចិត្ត មិនចង់ឃើញពួកគេនៅក្បែរគ្នា ក៏លួចអន់ចិត្តជារឿយៗ
« បងខឹង? » អោយតែថេយ៉ុងដេញដឹងតែខឹងហើយ ទើបខ្លួនប្រញាប់ចាប់អោបសួរ នឹងបានលួងមិនអោយខឹងខ្លាំងទាន់
« មិនបានខឹង ក្រែងជាមិត្តភក្តិអោយខឹងយ៉ាងម៉េច? មើសលែងមើល! » ថេយ៉ុង រើចេញពីរង្វង់ដៃគេ ទឹកមុខក្រម៉ែក្រម៉ូវ
« ខឹងហើយមិនខឹងទៀត ក្នុងបេះដូងខ្ញុំមានតែបងទេ » ជុងហ្គុក ចាប់ស្មារមនុស្សចាស់បុិនខឹងជាប់ ភ្នែកសម្លឹងភ្នែកពោលពាក្យច្បាស់ការថាក្នុងបេះដូងមានតែគូដណ្ដឹងជាស្នេហ៍ដំបូង
« ចុះបើនាងសុខៗស្រាប់តែដណ្ដើមឯងទៅ ឯងនឹងទៅតាមនាងហើយ » ថេយ៉ុង
« បើមែនបងក៏ដណ្ដើមខ្ញុំមកវិញទៅ យ៉ាងណាបងនៅតែជាអតិភាពទីមួយ » ជុងហ្គុក និយាយបណ្ដើរសើចបណ្ដើរ គេគ្រាន់តែលលែង គេឯណាមានចរឹកចឹងនោះ
« ឃើញដែលទេរកតែក្រឡាចោលយើងនឹង » ថេយ៉ុង ចង់តែយកដៃខ្វេះភ្នែកទេសម្ដីបានថ្នាក់នឹង
« បងស្ដាប់ត្រង់នេះទៅ លឺដែលទេវាហៅតែឈ្មោះបង » ជុងហ្គុក ចាប់ដៃដែលជ្រល៎នោះមកដាក់លើទ្រូងស្ដាប់បេះដូងលោត
« បានហើយ ទៅងូតទឹកទៅ » ថេយ៉ុង រុញគេចេញទាំងមុខក្រហម រុញរហូតដល់បន្ទប់ទឹកបិទទ្វារក្រឹប
« ខ្ញុំស្រលាញ់បង ថេយ៉ុងហ្វៀលរ៉ូហ្សា » ជុងហ្គុក នៅឆ្លៀតស្រែកពីបន្ទប់ទឹកមកទៀត អោយអ្នកមុខក្រហមមិនទាន់បាត់ កាន់តែក្រហមដូចភ្លើងក្រហមព្រោះអៀនពាក្យសារភាពរបស់ក្មេង
YOU ARE READING
អាពាហ៍ពិពាហ៍បេះដូង
Romanceព្រហ្មលិខិតចារមកថាជាគូមិនប្រកាន់ថាជាអាយុអ្វីក៏នៅជាប្ដី.. ប៉ុន្ដែអាយុមួយនោះហើយធ្វើអោយថេយ៉ុងទទួលយកមិនបាន.. ជុងហ្គុក សាន់ឌ័រ × ថេហ្យុង ហ្វៀលរ៉ូហ្សា
