ម៉ោង5ល្ងាចឡានដែលទៅទទួលថេយ៉ុងនឹងជុងហ្គុកនៅសាលាក៏ត្រឡប់មកវិញ ថេយ៉ុងចេញពីក្នុងឡានមិនសូម្បីនិយាយរកជុងហ្គុកមួយម៉ាត់ មិនស្និតស្នាលអោយដូចគូដណ្ដឹងបន្តិចសោះ
" បងប្រុសចាំផង " មើលតែក្មេងទៅខំដើរអោយទាន់អ្នកខាងមុខ មិនដឹងមានអ្វីបានជុងហ្គុកខំធ្វើអោយខ្លួនឯងជិតស្និទ្ធនឹងថេយ៉ុងថ្នាក់នេះ ទាំងដឹងហើយថាគេមិនខ្វល់មិនចង់នៅជិត
" ........... " កាន់តែដើរលឿនក្មេងគួរឲ្យស្អប់នោះរឹតតែរត់លឿនដែល
" អ៊ួយ.... " រត់លឿនពេកមិនបានមើលជណ្ដើរជំពប់ជើងដួលចេញឈាម
" ឲ្យសមមុខទៅ រត់មិនចេះមើលជណ្ដើរទេអី " ថេយ៉ុង ងាកមកស្ដីឲ្យ មិនខ្ចីជួយលើកជុងហ្គុកឡើងឡើយ ស្ដីឲ្យរួចក៏ចូលក្នុងបាត់
" ហ៊ួយ! ស្លាប់ហើយអ្នកប្រុសម៉េចក៏ដួលបែបនេះ " ម៉ែដោះ រត់មកជួយលើកជុងហ្គុកឡើង គាត់ឡើងភ័យកាលបើឃើញបែបនេះ
" ខ្ញុំអត់អីទេម៉ែដោះ " ជុងហ្គុក ប្រាប់ថាមិនអី តែភ្នែកនេះរកយំទៅហើយ មិនមែនឈឺរបួសទេតែយំដោយសារថេយ៉ុងចិត្តដាក់ខ្លួនទាំងខ្លួនមិនបានធ្វើអីគេផង
" មោះ! ចាំម៉ែដោះលាបថ្នាំឲ្យ " ជួយគ្រាទៅក្នុង អោយជុងហ្គុកអង្គុយរួចទៅយកប្រអប់ថ្នាំ មកលាងរបួសអោយ
" ........ " ជុងហ្គុកខំខាំមាត់មិនឲ្យយំតែនៅទប់មិនជាប់ យំខ្សឹកខ្សួលម្នាក់ឯង
" កុំយំ ចាំម៉ែដោះថ្នមដៃ " គាត់ស្មានតែជុងហ្គុកយំដោយសារគាត់ជូតអាគុលលើមុខរបួស មិនដឹងថាគេយំដោយសាររឿងផ្សេងទេ
ក្រោយពីផ្លាស់ខោអាវរួចថេយ៉ុងក៏ចុះមកវិញល្មមលឺសំឡេងយំរបស់ក្មេងគួរឲ្យស្អប់នោះនៅបន្ទប់ទទួលភ្ញៀវ ទើបធ្វើជាដើរទៅមើលចង់ដឹងគេយំរឿងអី
" ហុឹកហុឹក!! " ជុងហ្គុក យកដៃជូតទឹកភ្នែកបណ្ដើរ ដង្ហក់ដកចង្កាមាន់បណ្ដើរ អន់ចិត្តជាមួយថេយ៉ុងមុននេះ ទាំងមិនដឹងថាអ្នកដែលខ្លួនលួចអន់ចិត្ត នៅក្រោយខ្នងអើតកមើលគេ
" មានរឿងអីម៉ែដោះ? " សំណួរថេយ៉ុងធ្វើឲ្យជុងហ្គុកលឺក៏បែរទៅមើល
" អ្នកប្រុសជុងដួលណាអ្នកប្រុស " ម៉ែដោះ
" អរ....! " ថេយ៉ុង ធ្វើជាងក់ក្បាលដឹងរឿង រកអ្នកណាជាដើមហេតុគេនេះ ដើមហេតុចង់ឈ្នះក្មេង១១ឆ្នាំ ហើយមកធ្វើជាសួរមិនដឹងអី
" ប៉ុណ្ណឹងមិនស្លាប់ទេ អ្នកខ្លះភ្លើងឆេះផងនៅមិនស្លាប់ គ្រាន់តែដួលដាច់ជើងបន្តិចសោះ " ថេយ៉ុង ពាក្យនិយាយលេងមែនតែអ្នកស្ដាប់លឺហើយ រឹតតែយំដោយសារភ្លើងនេះហើយទើបជុងហ្គុកត្រូវបាត់បង់ឪពុកទាំងក្មេង។ លោកហ្វៀលរ៉ូដែលទើបមកពីក្រៅលឺសំដីកូនប្រុសជាទីស្រលាញ់រួចក៏ដើរមកទះកំភ្លៀងកូនមួយដៃ ដែលកូនយកពាក្យសម្ដីលេងសើចបែបនេះមកនិយាយ
YOU ARE READING
អាពាហ៍ពិពាហ៍បេះដូង
Romanceព្រហ្មលិខិតចារមកថាជាគូមិនប្រកាន់ថាជាអាយុអ្វីក៏នៅជាប្ដី.. ប៉ុន្ដែអាយុមួយនោះហើយធ្វើអោយថេយ៉ុងទទួលយកមិនបាន.. ជុងហ្គុក សាន់ឌ័រ × ថេហ្យុង ហ្វៀលរ៉ូហ្សា
