ភាគទី៧: អៀន?

710 46 3
                                        

#ម៉ោង8យប់
 
      ក្នុងបន្ទប់របស់ថេយ៉ុង អង្គុយធ្វើកិច្ចការផ្ទះសុខៗក៏នឹកឃើញសម្ដីក្មេងគួរឲ្យស្អប់នោះនិយាយកាលពីថ្ងៃឡើងគេយកដៃទះមុខផាច់ៗ

" ចិញ្ចឹមស្អីក្មេងឆ្គួត!! " យកដៃទះមុខតិចៗ មុខក្រហមព្រឺងៗអៀននឹងសម្ដីក្មេង ទើបតែប៉ុណ្ណេះទេវាយសុទ្ធឡើងចង់ចិញ្ចឹមគេ ចាំមើលតែចិញ្ចឹមមិនរស់ដឹងតែត្រូវហើយ
" តែ! អេ៎~ យើងមកអៀនធ្វើស្អីនៀក " ថេយ៉ុង សួរខ្លួនឯងដែលមកអង្គុយអៀនៗទាំងអត់ចូលចិត្តក្មេងនោះផង
" ថេយ៉ុងឯងឆ្គួតហើយ កុំទន់ចិត្តឲ្យសោះ " មាត់និយាយតែចឹងទេ ឯខួរក្បាលនឹកឃើញសម្ដីជុងហ្គុករហូត មុខវិញក្រហមមិនបាត់

" ឈប់គិតៗៗៗ..... " ថេយ៉ុង គ្រវីក្បាលទាញការគិតមកវិញ រួចមើលនាឡិកាទើបដឹងម៉ោងជិត៩យប់ហើយ
" នៅមិនទាន់មកទៀត? " ថេយ៉ុង គិតរួចក៏ចេញពីបន្ទប់ចុះទៅក្រោម អង្គុយនៅបន្ទប់ទទួលភ្ញៀវបើកទូរទស្សន៍មើល នឹកឃើញអីយប់នឹងចង់មើលរឿង?

មួយសន្ទុះធំទើបជុងហ្គុកមកដល់ភូមិគ្រឹះហ្វៀលរ៉ូ ចូលដល់ក្នុងក៏ឃើញថេយ៉ុងអង្គុយមើលទូរទស្សន៍បិទភ្នែកផងបើកភ្នែកផង

" យប់ជ្រៅហើយបងប្រុសមិនទាន់ឡើងគេងទៀត " ជុងហ្គុក សួរថេយ៉ុងក៏បើកភ្នែកបែរមកមើល
" យើងមិនគេងថ្មើរនឹងទេ " ថេយ៉ុង បង្វែលខ្លាចក្មេងនោះដឹងថាខ្លួនមកចាំគេមកវិញ ស្មានរាល់ដងថ្មើរនឹងខ្លួននៅមានអារម្មណ៍មើលទូរទស្សន៍ឬ បែបដេកលក់ដាស់មិនឡើងផងមិនដឹង

" អរ! បងមើលតទៅ ចឹងខ្ញុំឡើងទៅបន្ទប់មុនហើយ " ជុងហ្គុក
" ឈប់!! ញាំអីហើយនៅ? " ថេយ៉ុង ឃាត់ខ្លាចគេគេងទាំងអត់ទាន់ញាំអី
" ញាំពេលនៅផ្ទះម៉ាក់រួចហើយ " ជុងហ្គុក
" ក្រែងរៀនគួរនោះអី? " ថេយ៉ុង
" ផ្ទះលោកគ្រូដែលបង្រៀនខ្ញុំនៅក្បែរផ្ទះខ្ញុំដែល ទើបទៅលេងគាត់តែម្ដងទៅ " ជុងហ្គុក

" អរ! ទៅបន្ទប់ទៅចឹង " ថេយ៉ុង
" តើបងប្រុសចង់ធ្វើអីអោយខ្ញុំញាំមែន? " ជុងហ្គុក
" គ្មានទេ! យើងគ្រាន់តែសួរចោលប៉ុណ្ណោះ កុំគិតថាយើងបារម្ភ " ថេយ៉ុង
" ខ្ញុំគ្រាន់តែសួរតើ " ជុងហ្គុក និយាយរួចក៏ទៅបាត់ ចំណែកថេយ៉ុងក៏ពេបមាត់ខ្នាញ់ចរឹកក្មេងនឹងខ្លាំង ខំអង្គុយចាំទទេ.....

 អាពាហ៍ពិពាហ៍បេះដូងWhere stories live. Discover now