ចំណាយពេលល្ងាចជាមួយគ្នារួច អាត់ស៊ុននៅកំដរគូស្នេហ៍ដល់ម៉ោង៨យប់ ញាំអាហារពេលល្ងាចយ៉ាងរ៉ូមែនទិច
" អូនត្រូវទទួលរឿងថ្មីនៅអាទិត្យក្រោយ បងទៅជាមួយអូនឬអត់? " ខៃន៍យ៉ា ញាំបាយបណ្តើរសួរនាយមាំ ថ្មីៗនេះមានក្រុមហ៊ុនជាច្រើនចង់អោយខ្លួនថតរឿងអោយ ពួកគេផ្ញើរស្គ្រីបមកមុន ខ្លួនបានមើលពេញចិត្តនឹងរឿងមួយ
" ជាតួឯកឬតួរង? " អាត់ស៊ុន សួរក្នុងចិត្តមិនពេញចិត្តប៉ុន្មានទេ និយាយតាមត្រង់នាយមិនចូលចិត្តអោយសង្សារសម្តែងនោះទេ នេះនាយមិននៅទីនេះជាប់លាប់ផង ធ្វើម៉េចដឹងថាការសម្ដែងយ៉ាងម៉េចនោះ
" បងក៏ដឹងអូនមិនដែលអញ្ជើញធ្វើជាតួរងទេ " ខៃន៍យ៉ា
" តួឯកប្រុសជាអ្នកណា? អូនមិនទទួលបានអត់ " អាត់ស៊ុន
" អូនក៏មិនដឹងទាល់តែទៅក្រុមហ៊ុនផ្ទាល់ទើបដឹង អីយ៉ា~បងសម្លាញ់កុំអញ្ចឹងទៅមើល " ខៃន៍យ៉ា ងើបមកអង្គុយក្បែរនាយមាំ លួងលោមចិត្តនាយ មើលចុះទឹកមុខមិនរីកសោះ
" OK ដល់ថ្ងៃនោះចាំបងជួនទៅ " អាត់ស៊ុន
" សង្សារអ្នកណាគួរអោយស្រលាញ់ដល់ហើយ~ " ខៃន៍យ៉ា ចាប់ថ្ពាល់នាយមាំទាញចុះឡើង ចង់តែលេបទុកអោយបាត់ទេមនុស្សអីគួរអោយចង់លេបថ្នាក់នេះ
" សង្សារអូន អនាគតជាប្ដីអូន " អាត់ស៊ុន តបទាំងមុខច្រឡើម ចាប់ទាញនាយតូចមកអង្គុយលើភ្លៅ មិនដឹងថាបានញាំបាយកាលហើយទេមើលទៅបើនៅសាសងគ្នាថ្នាក់នឹង....។
#ប្រទេសC( ពេលព្រឹកម៉ោង៧:៣០នាទី )
ឡានត្រកូលហ្វៀលរ៉ូឈប់ចតនៅមុខផ្លូវចូលសាលា ជុងហ្គុកចេញពីឡានដើរចូលសាលាទៅរកថ្នាក់ដែលខ្លួនរៀន ។ សិស្សស្រីនៅទីនេះនាំគ្នាមើលមកគេលាន់ ព្រោះតែក្មេងទើបតែធំម្នាក់នេះ សង្ហារខាបព្រលឹងសិស្សស្រីគ្រប់ថ្នាក់ ជាសិស្សពូកែទៀតនោះមិនលង់ទើបចម្លែក
" អេ៎! បងមករៀនវិញហើយហេស៎? បងលែងអីនៅ? " អៃម៉ា ដើរមករកជុងហ្គុក នាងស្មានថាគេមិនមកហើយថ្ងៃនេះ
" ខ្ញុំលែងអីហើយ អរគុណថ្ងៃមុនដែលបានទៅមើល " ជុងហ្គុក
" បងឈឺមួយទាំងមូលខ្ញុំមិនទៅបានយ៉ាងម៉េច! ចាំពេលបាយថ្ងៃពួកយើងទៅញាំជាមួយគ្នា ខ្ញុំយកស៊ុបប៉ូវមកអោយបងដែរ " អៃម៉ា និយាយតែមាត់ឯភ្នែកលួចដៀងទៅសិស្សស្រីទាំងនោះ រហូតពួកនាងងាកមុខចេញ
YOU ARE READING
អាពាហ៍ពិពាហ៍បេះដូង
Romanceព្រហ្មលិខិតចារមកថាជាគូមិនប្រកាន់ថាជាអាយុអ្វីក៏នៅជាប្ដី.. ប៉ុន្ដែអាយុមួយនោះហើយធ្វើអោយថេយ៉ុងទទួលយកមិនបាន.. ជុងហ្គុក សាន់ឌ័រ × ថេហ្យុង ហ្វៀលរ៉ូហ្សា
