ស្អែកឡើងជាថ្ងៃសម្រាកជុងហ្គុកក៏មិនបានទៅរៀន ថេយ៉ុងក៏ដូចគ្នា គិតថានាំគ្នាទៅសួនកំសាន្ត ណាមួយថេយ៉ុងឃើញជុងហ្គុករៀនរហូត ចង់នាំគេដើរលេងលំហែខួរក្បាលខ្លះ
" ចង់ទៅសួនកំសាន្តដែលទេ? " ថេយ៉ុង ចូលមកបបួលដល់ក្នុងបន្ទប់
" បាទ " ជុងហ្គុក ទម្លាក់ប៊ិចចុះគ្រាន់តែលឺថាថេយ៉ុងបបួលដើរលេង
" បងចាំខ្ញុំបន្តិចទៅ ខ្ញុំស្លៀកពាក់សិន " ជុងហ្គុក ផ្តាំរួចក៏យកសម្លៀកបំពាក់ទៅប្ដូរនៅបន្ទប់ទឹក
" បន្ទប់រៀបចំរៀបរយល្អណាស់ណ៎? " ថេយ៉ុង ដើរមើលជុំវិញបន្ទប់ មិនសូវជាបានចូលមកទេព្រោះជុងហ្គុកមិនសូវនៅប៉ុន្មាន ព្រឹកក៏ចេញទៅរៀន យប់ក៏ចូលទើបខ្លួនកម្រចូលមក ពេលមកឃើញបន្ទប់ក្មេងរៀបរយជាងបន្ទប់ខ្លួនក៏រាងរអៀសខ្លួនបន្តិចដែរ
" អីគេខ្លះ? " ឃើញប្រអប់មូលដាក់លើតុរៀន ខ្លួនក៏យកមកបើកមើល ឃើញសុទ្ធតែរបស់ដែលខ្លួនបានអោយជុងហ្គុក គេមិនយកទៅប្រើទេបែរជាយកមកទុកសន្សំទៅវិញ
" ហិហិ~ " ថេយ៉ុង លួចសើចពេលដឹងថាក្មេងនោះកំពុងគិតអីមកលើខ្លួន បើមិនហៅថាស្រលាញ់គេនៅទុករបស់បែបនេះកើតដែល។ មើលរួចខ្លួនក៏យកទៅទុកវិញមិនអោយក្មេងនោះចេញមកដឹងទេ ៥នាទីក្រោយជុងហ្គុកក៏ចេញមកទាំងស្លៀកពាក់រៀបរយ តាមរបៀបក្មេងមើលទៅឡូយសង្ហារម្យ៉ាងដែរ
" តោះរួចហើយបងប្រុស " ជុងហ្គុក
" សង្ហារដល់ហើយន៎ អញ្ជឹងតោះទៅឡានកំពុងចាំ " ថេយ៉ុង សរសើររួចក៏អួសដៃជុងហ្គុកចេញពីបន្ទប់ ចំណែកអ្នកត្រូវគេសរសើរក៏លួចញញឹម ដើរតាមក្រោយ កម្រណាស់ដែលថេយ៉ុងសរសើរ
" នាំគ្នាទៅដើរលេងហេស៎កូន? " លោកស្រីអាន់យ៉ា
" បាទម៉ាក់ " ថេយ៉ុង
" អញ្ជឹងកុំទៅយូរពេក ល្ងាចនេះបងប្រុសនាំភ្ញៀវមកញាំបាយជាមួយគ្នា " លោកស្រីអាន់យ៉ា
" កូនដឹងហើយម៉ាក់ " ថេយ៉ុង
" ក្មួយទៅសិនហើយអ៊ំស្រី " ជុងហ្គុក អោនលាមុននឹងចេញជាមួយថេយ៉ុង
" មើលទៅកាន់តែប្រសើរហើយ " លោកស្រីអាន់យ៉ា ញញឹមស្រស់ពេលឃើញពួកគេទាំងពីរត្រូវរូវគ្នា គាត់ក៏មិនសូវបារម្ភដូចមុនទៀត
" ចា៎លោកស្រី " ម៉ែដោះ
" តោះម៉ែដោះទៅរៀបចំអាហារពេលល្ងាច ចាំទទួលកូនប្រសារមកលេង " លោកស្រីអាន់យ៉ា គិតថាថ្ងៃនេះជាថ្ងៃល្អអីទៅបានមានរឿងល្អៗមិនឈប់ ធ្វើឲ្យគាត់ឈប់សប្បាយចិត្តមិនបាន
YOU ARE READING
អាពាហ៍ពិពាហ៍បេះដូង
Romanceព្រហ្មលិខិតចារមកថាជាគូមិនប្រកាន់ថាជាអាយុអ្វីក៏នៅជាប្ដី.. ប៉ុន្ដែអាយុមួយនោះហើយធ្វើអោយថេយ៉ុងទទួលយកមិនបាន.. ជុងហ្គុក សាន់ឌ័រ × ថេហ្យុង ហ្វៀលរ៉ូហ្សា
