ភាគទី២១:ផាំង!!!

528 49 3
                                        

#ព្រឹកថ្ងៃថ្មី

គូដណ្ដឹងមួយគូរគេងអោបគ្នាមិនព្រមងើបទាល់តែថ្ងៃចាំងចូលតាមវេរង់ដារទើបជុងហ្គុកបើកភ្នែកសន្សឹមៗឃើញមុខក្រមិចៗរបស់ថេយ៉ុងនៅកៀកមុខ ទើបសំងំមើលបន្តិចទៅ

" គួរអោយស្រលាញ់ណាស់! " ជុងហ្គុក លេចស្នាមញញឹមពេលងើបមកបានឃើញមនុស្សដែលខ្លួនស្រលាញ់
" ហុឺម~~ " ថេយ៉ុង គ្រហឹមតិចៗបម្រាស់ខ្លួនបែរខ្នង
" បងមិនងើបទេ ប្រយ័ត្នទៅរៀនមិនទាន់ " ជុងហ្គុក ហៅខ្លាចជ្រុលម៉ោង
" សុំគេងបន្តិចទៀត " ថេយ៉ុង តបទាំងងុលៗនិយាយមិនច្បាស់ ខ្លួននៅងងុយនៅឡើយ

" ចឹងចាំខ្ញុំងូតទឹកហើយចាំខ្ញុំដាស់បង " ជុងហ្គុក និយាយរួចក៏ងើបយកកន្សែងចូលបន្ទប់ទឹក ងូតទឹកសម្អាតខ្លួន១៥នាទីក្រោយក៏ចេញមក រួចអស់សំណើចព្រោះតែថេយ៉ុងនៅរមីរមួលលើពូកមិនព្រមងើបសោះ
" បងមិនទៅរៀនទេ? " ជុងហ្គុក
" ក្រោកហើយ..... " ថេយ៉ុង និយាយទាំងខ្ជិលច្រអូស ងើបពីពូកបើកទ្វារទៅបន្ទប់របស់ខ្លួនវិញ រៀបចំងូតទឹកស្លៀកពាក់ទៅសាលា

ជុងហ្គុករៀបចំខ្លួនហើយមុនចុះមកក្រោមទៅរកតុអាហារចាំថេយ៉ុងមុន ចុះមកដល់ឃើញលោកស្រីអាន់យ៉ានៅចាំជាស្រេច

" អរុណសួស្ដីអ៊ំស្រី " ជុងហ្គុក
" ហើយចុះកូនថេហ៍? " លោកស្រីអាន់យ៉ា
" បន្តិចទៀតគាត់ចុះមកហើយអ៊ំស្រី " ជុងហ្គុក
" និយាយចឹងក្មេងស្រីថ្ងៃមុនជាកូនស្រីមកពីត្រកូលណា អ៊ំស្មានថាជាចៅស្រីប្រធានាធិបតីតើ ត្រកូលដូចគ្នា " លោកស្រីអាន់យ៉ា
" ក្មួយក៏មិនសូវដឹងដែលអ៊ំស្រី " ជុងហ្គុក ឆ្លើយថាមិនដឹង ទាំងក្នុងចិត្តដឹងច្បាស់ណាស់ថាអៃម៉ាជាអ្នកណា

" យ៉ាងណាក៏ជាមនុស្សប្រុស មនុស្សស្រីកុំសូវនៅក្បែរគ្នាពេកអ្នកផ្សេងអាចមើលមកមិនល្អ " លោកស្រីអាន់យ៉ា មិនមែនគាត់ហាមមិនអោយរាប់អានគ្នាទេ តែមិនគួរស្និតខ្លាំងដូចថ្ងៃមុន គាត់មនុស្សចាស់គាត់មើលដឹងចិត្តជាមនុស្សស្រីដូចគ្នា គ្រាន់គាត់មិននិយាយត្រង់
" បាទអ៊ំស្រី! " ជុងហ្គុក ដឹងថាគាត់កំពុងគិតអីដូចគ្នា គេគ្រាន់តែចង់ធ្វើអ្វីតាមគោលកាណ៍គេគ្រោងប៉ុណ្ណោះ

 អាពាហ៍ពិពាហ៍បេះដូងWhere stories live. Discover now