#ភូមិគ្រឹះហ្វៀលរ៉ូ
នៅសួនច្បារចំហៀងភូមិមានរុក្ខជាតិនឹងផ្កាចម្រុះពណ៌រីកស្រស់ពេញសួន។ ថេយ៉ុងនាំជុងហ្គុកមកអង្គុយលេងនៅក្នុងកញ្ចុះមើលធម្មជាតិអោយស្រស់ស្រាយខ្លះ
" បងមិនដែលប្រាប់ខ្ញុំថាបងចូលចិត្តផ្កាអីទេ? " ជុងហ្គុក
" ផ្កាមែន? បងចូលចិត្តផ្កាtullip " ថេយ៉ុង
" ហេតុអីជាផ្កាtullip? មានផ្កាច្រើនណាស់ដែលស្អាតជាងនោះ " ជុងហ្គុក
" វាសាមញ្ញមែនប៉ុន្ដែស្រទន់នឹងឆើតឆាយមកជាមួយគ្នា វាគ្មានបន្លាដូចជាផ្កាកុលាបតែជាផ្កាធ្វើអោយចិត្តយើងស្ងប់បាន " ថេយ៉ុង
" ........... " ជុងហ្គុក មើលកាយវិការរៀបរាប់របស់អ្នកខាងនោះទាំងស្លុងខ្លួន
" ចុះឯងចូលចិត្តផ្កាអី? " ថេយ៉ុង
" ខ្ញុំអត់ចូលចិត្តផ្កាទេ! " ជុងហ្គុក
" aww!! ហេតុអី? " ថេយ៉ុង លើកចិញ្ចើមសួរ គ្រប់តែងតែចូលចិត្តផ្កា តែហេតុអីជុងហ្គុកឆ្លើយមិនចូលចិត្តវិញ
" ពួកវាមិនអាចនៅក្បែរខ្ញុំរហូតផង វាគង់តែរួសរោយងាប់ដដែល " ជុងហ្គុក
" ស្រលាញ់គឺស្រលាញ់ហើយ បើផ្កាងាប់យើងទិញថ្មីមកដាំទៅ " ថេយ៉ុង
" ចុះអារម្មណ៍ស្រលាញ់វាមិនដូចដើមទេ " ជុងហ្គុក ចង់ដាំប៉ុន្មានលើកក៏ដោយការថែរទាំនឹងស្រលាញ់វាក៏តិចៗទៅដូចគ្នា
" ឯងនេះគិតវែងឆ្ងាយមែន? " ថេយ៉ុង យកដៃលេងថ្ពាល់គេ មួយម៉ាត់ៗច្បាស់ៗយកជាការធ្វើមើលតែទន្ទេញមេរៀនប្រលងហើយ
" ហុឹសៗ ខ្ញុំធ្វើលេងតើ! " ជុងហ្គុក ដូរមកសើចស្រស់ដាក់
" ញាំផ្លែឈើទេ យើងចិតអោយ? " ថេយ៉ុង
" ចង់ញាំប៉ោម " ជុងហ្គុក
" okចាំបន្តិច " ថេយ៉ុង យកប៉ោមមកចិត្ត សន្ទនាគ្នាបណ្ដើរ មើលទៅដូចសប្បាយដល់ហើយ
#ប្រទេសA
ថាប្រទេសCទំនើបខ្លាំងទៅហើយ ងាកមើលប្រទេសAវិញ ទំនើបគុណនឹងពីរ ព្រោះទីនេះជាប្រទេសធំបំផុតដែលមានមនុស្សរស់នៅច្រើន មានទាំងគ្រឿនយន្តធ្វើការជំនួសមនុស្សទៀត។ ក្រឡេកទៅមើលទីស្នាក់ការកណ្ដាលដែលលោកហ្វៀលរ៉ូមកធ្វើការងារវិញ ការរៀបចំពោរពេញដោយបច្ចេកវិទ្យាទំនើប។ ក្នុងនោះអ្នកគ្រប់គ្រប់វ័យ៤៥ចេញមកជាមួយលេខាពីរនាក់រងចាំដៃគូរួមការងារ ហើយគ្មានអ្នកណាក្រៅពីលោកហ្វៀលរ៉ូនោះទេ
YOU ARE READING
អាពាហ៍ពិពាហ៍បេះដូង
Romanceព្រហ្មលិខិតចារមកថាជាគូមិនប្រកាន់ថាជាអាយុអ្វីក៏នៅជាប្ដី.. ប៉ុន្ដែអាយុមួយនោះហើយធ្វើអោយថេយ៉ុងទទួលយកមិនបាន.. ជុងហ្គុក សាន់ឌ័រ × ថេហ្យុង ហ្វៀលរ៉ូហ្សា
