#៥ឆ្នាំក្រោយ ( អ្នកសរសេរកាត់ៗឆាប់បានឃើញតួពេញកម្លោះ✌🏻😆 )
ពេលវេលាដើរលឿនណាស់មិនចាំអ្នកណាម្នាក់ឡើយ ធ្មិចបើកៗក៏កន្លងហួសទៅ៥ឆ្នាំបាត់ ពីមួយរដូវទៅមួយរដូវផ្លាស់ប្ដូរហូត ចិត្តមនុស្សក៏ដូចគ្នាដែល..។ល។ តាំងពីជុងហ្គុកមកនៅក្បែរក្នុងនាមជាគូដណ្ដឹង ថេយ៉ុងក៏ប្រែចិត្តគំនិត ពីមុនធ្លាប់តែរឹងរូស ចចេសមានៈ មិនព្រមទទួលស្គាល់ជុងហ្គុកជាគូដណ្ដឹង តែពេលនេះខុសគ្នាដាច់ គ្រាន់តែថាលាក់មិនអោយអ្នកណាដឹងថាខ្លួនឯងគិតយ៉ាងម៉េចជាមួយជុងហ្គុក...។
ថេយ៉ុងបានរៀនចប់ហើយក៏បន្ដរៀនសកលចាប់ជំនាញដែលខ្លួនចង់រៀន ចំណែកជុងហ្គុកក៏ពេញរូបពេញរាងជាមនុស្សជំទង់មិនមែនជាក្មេងដូចពីមុនឡើយ ពេលនេះគេក៏រៀនថ្នាក់ទី១០។ តាំងពីចូលសកលថេយ៉ុងមិនសូវជាបានជួបមុខគូដណ្ដឹងប៉ុន្មានទេ មិនមែនខ្លួនចូលសកល ម៉ោងរៀនច្រើនអីនោះទេ គឺជុងហ្គុកឯណេះទេដែលរវល់ ពេលខ្លះថេយ៉ុងក៏លួចគិត តើជុងហ្គុកសាន់ឌ័រនេះធ្លាប់ជាក្មេងដែលខ្លួនធ្លាប់ស្គាល់ឬអត់? បានពេលបបួលចេញក្រៅនាយថារវល់រៀនរហូត សូម្បីតែថ្ងៃសម្រាកក៏នាយត្រូវរៀនដែល នាយងប់រៀនយកតែម្ដង សិស្សលេខមួយប្រចាំសាលាតាំងពីបឋមសិក្សាមក គឺគ្មានអ្នកណាជំនួយនាយបានទេ
" ជុង~ ល្ងាចនេះទំនេរដែលទេ? រឿងទើបតែចេញល្អមើលណាស់ណា ពួកយើងទៅមើលកុនពីរនាក់ល្អទេ~ " ថេយ៉ុង ដើរចេញពីថ្នាក់យកទូរស័ទ្ទខលទៅកាន់គូដណ្ដឹងភ្លាម
( សុំទោសផងបងប្រុស ថ្ងៃនេះខ្ញុំរវល់ហើយ ) ខ្សែម្ខាងតប ធ្វើឲ្យអ្នកខំបបួលអន់ចិត្តមួយរំពេច
" រវល់រៀនទៀតហើយឬ? " ថេយ៉ុង មានអារម្មណ៍ថាលែងដូចមុន លែងដូចកាលពី៥ឆ្នាំមុន ពេលចេញក្រៅខ្លួនបបួលទៅណាគេមិនដែលបដិសេធ ឬមកពីគេនៅជាក្មេង កូនក្មេងត្រូវការដើរ ត្រូវការញាំ ចូលចិត្តសប្បាយ? ចុះឥឡូវគេក៏លែងខ្វល់គិតតែរៀនយកពិន្ទុល្អ
( ចាំលើកក្រោយទៅបងប្រុស ) ជុងហ្គុក
" ទំនេរម៉ោងប៉ុន្មាន? ចាំពួកយើ..... " ថេយ៉ុង រៀបនឹងសួរត តែដល់លឺសំឡេងមនុស្សស្រីហៅជុងហ្គុកខ្លួនក៏ស្ងាត់វិញ
( ជុងហ្គុកនៅធ្វើអីគ្រប់គ្នាកំពុងចាំ )...
( អៃម៉ា គឺខ្ញុំរវល់និយាយទូរស័ព្ទបន្តិច ទៅមុនទៅ ) ជុងហ្គុក តបនាងមុននឹងយកទូរស័ព្ទនិយាយបន្ត
YOU ARE READING
អាពាហ៍ពិពាហ៍បេះដូង
Romanceព្រហ្មលិខិតចារមកថាជាគូមិនប្រកាន់ថាជាអាយុអ្វីក៏នៅជាប្ដី.. ប៉ុន្ដែអាយុមួយនោះហើយធ្វើអោយថេយ៉ុងទទួលយកមិនបាន.. ជុងហ្គុក សាន់ឌ័រ × ថេហ្យុង ហ្វៀលរ៉ូហ្សា
