ភាគទី២០:ខ្ញុំជួយឯងបាន!

621 54 2
                                        

" ជម្រាបសួរលោកពូអ្នកមីង " កម្លោះសង្ហារអោនគោរពមនុស្សចាស់មុននឹងអង្គុយចុះ
" អីយ៉ា~ ខានជួបមុខក្មួយជេកស៍យូរ កាន់តែធំកាន់តែសង្ហារឡើងហើយតើ " លោកដាយន៍នីល លើកសរសើរមិនដាច់ពីមាត់ មិនអោយសរសើរយ៉ាងម៉េជេកស៍សង្ហារពិតមែន រាងកាយក៏មាំមួន
" តូនីលជម្រាបសួរបងទៅកូន " លោកស្រីដាយន៍នីល ប្រាប់កូនឃើញកូនភ្លឹកមិនដឹងអារម្មណ៍ហោះដល់ណា ទើបលូកដៃក្តិចភ្លៅកូន ឡើងកូនស្រែក

" អ៎ួយ~!!ម៉ាក់~~~ " សាតូ ស្រែកទាំងឈឺពេលម៉ាក់ចាប់ក្តិចភ្លៅ មនុស្សចាស់ក៏មើលមកលាន់ ខ្មាស់ពួកគាត់តិចអី
" ជម្រាបសួរបងទៅ " លោកស្រីដាយន៍នីល ប្រាប់កូនម្ដងទៀត
" អរ!! ជម្រាបសួរបងប្រុស " សាតូ ញឹមៗធ្វើខ្លួនមិនត្រូវ
" ........... " ជេកស៍ មិនមាត់គ្រាន់តែញញឹមភ្នែកសម្លឹងទៅសាតូមិនដាក់ឡើងសាតូមិនហ៊ានមើលមុខគេ

( គូណាត់ខ្ញុំម្នាក់ណា ប្រុសឬស្រី? ) សាតូ គិតក្នុងចិត្តដល់ពេលគ្រួសារម្ខាងទៀតមានកូនពីរនាក់ មិនដឹងជាម្នាក់ណាអោយប្រាកដ

" បងតូនីលចូលចិត្តញាំខេកដែលទេ? " ជេនី សួរព្រោះនាងបានធ្វើខេកខ្លះយកមក ស្រីក្រមុំមើលអ្នកខាងនោះទាំងអៀន
" ក៏...ចូលចិត្ត " សាតូ
" ល្អណាស់ដែលបងចូលចិត្ត ខ្ញុំធ្វើជួនបង " ជេនី លើកប្រអប់ដាក់នំខេកអោយសាតូ
" អរគុណណាជេនី " សាតូ ទទួលទាំងភ្លឹកៗមិនមើលមុខនាងចំទេ

" មើលទៅក្មេងៗត្រូវគ្នាល្អណាស់ ពួកយើងមិនគួរបារម្ភច្រើនសោះ " លោកខ្វាន់តូ
" មែនហើយ ហុឹស~ហុឹស~ " មនុស្សចាស់និយាយរួចក៏សើច សាតូស្ងាត់មាត់ឈឹង ល្មមអោយដឹងថាគូណាត់ជាជេនី មិនមែនជាជេកស៍

" ប៉ាកូនសុំទៅបន្ទប់ទឹកបន្តិច " សាតូ
" ទៅចុះ " លោកដាយន៍នីល
" .......... " សាតូ ក៏ចេញពីបន្ទប់ដើរដម្រង់ចូលបន្ទប់ទឹក
" ប៉ាកូនទៅខាងក្រៅមួយភ្លេច " ឃើញក្មេងមុននេះចេញទៅ គេក៏សុំប៉ាចេញទៅដែល អាកប្បកិរិយាចម្លែកៗ។ ជេកស៍ ដើរចូលបន្ទប់ទឹកក៏លឺសំឡេងសន្ទនាគ្នាតាមទូរស័ព្ទទើបសម្ងំស្ដាប់បន្តិចទៅ

" ប៉ាយើងលែងមែនទែនហើយ ថេយ៉ុងជួយយើងផង " សាតូ និយាយជាមួយមិត្ត អោយធ្វើយ៉ាងម៉េច បើគេមិនស្រលាញ់ស្រីផង
( ជម្រើសល្អប្រាប់គាត់តាមត្រង់ទៅ វាមិនទាន់ហួសពេល ) ថេយ៉ុង ផ្ដល់យោបល់អោយមិត្ត
" ប្រាប់គាត់ថាយើងស្រលាញ់ប្រុសចឹងហេស៎ ប៉ាយើងមិនដូចប៉ាឯងទេ " សាតូ ស្លន់ស្លោ មិនដឹងថាការសន្ទនានេះជេកស៍លឺទាំងអស់ទេ
( ចឹងធ្វើយ៉ាងម៉េច? បើឯងមិនប្រាប់ គាត់នៅតែអោយឯងណាត់មនុស្សស្រីចឹង ហើយមុននឹងក្រោយគាត់គង់តែដឹងដដែល គិតថាឯងលាក់គាត់បានរហូតមែន? ) ថេយ៉ុង
" គឺ....ប៉ុន្ដែ....!! " សាតូ ស្ទាក់ស្ទើរ វាមានតែជម្រើសមួយនឹងទេ
( ដោះស្រាយទៅណាឯង យើងមានតែជួនពរឯង ប៉ុណ្ណឹងចុះណាយើងរវល់ ) ខ្សែម្ខាងចុចបិទ ឯអ្នកនៅក្នុងបន្ទប់ទឹកឯណេះឡើងក្រពុលមុខ

 អាពាហ៍ពិពាហ៍បេះដូងWhere stories live. Discover now