ភាគទី២៦: ហេតុអីផឹកស្រា?

558 57 5
                                        

« លោកតានេះជាមិត្តចៅ ជាម្នាក់ដែលចៅប្រាប់លោកតានោះណា » អៃម៉ា ដាក់ខ្លួនអង្គុយក្បែរលោកតាជាទីស្រលាញ់ ថែមទាំងញញឹមអឹមអៀនទៀត
« ជម្រាបសួរខ្ញុំឈ្មោះជុងហ្គុក » ជុងហ្គុក អោនលំទោនទាំងចិត្តមិនចង់គោរពមនុស្សណាម្នាក់ក្នុងត្រកូលនេះឡើយ

« ម្នាក់នេះមែន? ចៅចាប់អារម្មណ៍គេ? » លោកប្រធានាធិបតី សួរចៅ គាត់មិនគិតថាចៅស្រីស្និតស្នាលនឹងជុងហ្គុកទេ មិនចឹងគាត់នឹងហាមតាំងពីដំបូង
« ចា៎លោកតា កុំនិយាយលឺពេក » អៃម៉ា អឹមអៀនតបតិចៗទាំងមើលមុខជុងហ្គុក

« ប៉ាកូនទៅខាងក្រៅមានការបន្តិច » លោករ៉ាយ៍ដុន និយាយរួចគាត់ក៏ទៅបាត់ ដោយមិនភ្លេចមើលមុខជុងហ្គុក ចំណែកជុងហ្គុកក៏មិនញញើតនឹងមើលគាត់ដូចគ្នា
« ជ្រុលជាមកដល់ហើយក៏ចាត់ទុកអ្នកនៅទីនេះដូចជាគ្រួសារទៅ » ដាយ៍ម៊ុនហ្សូ និយាយឡើងព្រមទាំងញញឹមដាក់ជុងហ្គុក ប៉ុន្តែពាក្យសម្ដីនេះធ្វើអោយឪពុកមិនពេញចិត្ត ក៏ប៉ុន្ដែគាត់ក៏មិនមាត់

« អរគុណណាស់ដែលរាក់ទាក់ » ជុងហ្គុក តបទាំងមុខស្មើរ ចង់តែសើចទេពេលខ្លួនលឺបែបនេះចេញពីមាត់គាត់
« មែនហើយបងចង់ញាំអីឬអត់ ចាំអោយអ្នកបម្រើរៀបចំអោយ? » អៃម៉ា ប្ដូរមកងើបអង្គុយក្បែរជុងហ្គុកវិញ នាងសួរព្រោះខ្លាចនាយឃ្លាន

« អ្ហឹម! » គេមិនមាត់ច្រើនបានត្រឹមងក់ក្បាល
« បងចាំបន្តិចណា » អ៊ៃម៉ា និយាយរួចក៏ងើបទៅរកអ្នកបម្រើ នៅតុសល់តែជុងហ្គុក ប្រធានាធិបតីនឹងដាយ៍ម៊ុនហ្សូ
« ហេតុកាលកាលពីឆ្នាំនោះ ខ្ញុំនៅតែសោកស្ដាយ ឯងប្រហែលឯការហើយដែលគ្មានប៉ានៅក្បែរជុងហ្គុក » លោកប្រធានាធិបតី សួរសំណួរចាក់ដោតអោយអារម្មណ៍អ្នកទល់មុខក្ដៅឡើង តែគេប្រឹងទប់

« អរគុណសម្រាប់ការសួរនាំ សំណាងល្អដែលខ្ញុំមិនត្រូវដុតជាមួយលោកប៉ា » ឆ្លើយខ្លីៗតែន័យសុទ្ធតែបង្កប់ គាត់សួរកំហឹងខ្លួនកើនឡើង គិតថាគេមិនដឹងឬ?
« យ៉ាងណាក្នុងនាមជាប្រធានាធិបតី ខ្ញុំពិតជាស្ដាយដែលបាត់បង់អ្នកមានស្នាដៃទៅម្នាក់បែបនេះ » លោកប្រធានាធិបតី

« ........... » ជុងហ្គុក បានត្រឹមញញឹមមិនសម ដៃក្ដាប់ជាប់រហូត អោយតែនឹកឃើញប៉ាគេទប់ខ្លួនឯងមិនចង់ជាប់ទេ

 អាពាហ៍ពិពាហ៍បេះដូងDonde viven las historias. Descúbrelo ahora