ភាគទី១៧: ចាំខ្ញុំទទួលខុសត្រូវ

719 54 9
                                        

#ព្រឹកថ្ងៃថ្មី

    ថេយ៉ុងងើបពីគេងនៅម៉ោង៦ ដើម្បីជុងហ្គុកលែងអីឬនៅ លើកដៃស្ទាបថ្ងាសឃើញថានៅក្ដៅតិចៗ

" ជុងហ្គុក ងើបឡើងព្រឹកហើយ " ថេយ៉ុង ដាក់អ្នកកំពុងគេងតិចៗអោយងើបនឹងបានងូតទឹកអោយស្រឡះខ្លួន
" ហ្អឺម~~ បងប្រុស~ " ជុងហ្គុក បែរខ្លួនបន្តិច រួចក៏ចាប់ថេយ៉ុងផ្ដួលលើពូកដោយដៃម្ខាង ឡើងថេយ៉ុងកប់ចូលក្នុងពូកបាត់

" ចង់សម្លាប់យើងមែនទេ? " ថេយ៉ុង ថាអោយជុងហ្គុក ព្រោះមុននេះមិនបានទប់ជំហរគេទាញទៅភ្លាមៗពេក
" នៅលើពូកក៏បងខ្លាចស្លាប់ដែល? " ជុងហ្គុក សើចបណ្ដើរនិយាយបណ្ដើរ ភ័យធ្វើមើលតែខ្លួនអួសចូលឡាន
" ភ័យ~~~ " សួរមើលអ្នកណាមិនភ័យ អង្គុយសុខៗមកទាញ

" មើស~ បងភ័យកន្លែងណាចាំខ្ញុំថើបអោយបាត់ភ័យ ត្រង់នេះមែន? " ជុងហ្គុក ចាប់ទ្រោបពីលើ សួររួចអោនទៅថើបកដល់ក្រហមព្រឺងៗ
" អ្ហាយ~~ធ្វើអី? " ថេយ៉ុង រសើបខំរើចេញតែកម្លាំងជុងហ្គុកខ្លាំងពិតមែនមិនសរសើរមិនបាន នេះទើបងើបពីឈឺមិនទាន់ស្រួលបួលផង
" ឬកន្លែងនេះ? " ជុងហ្គុក ដូរពីថើបកមកថើបកដៃវិញ ក្រឡឹងមួយជុំកដៃ
" អ្ហាយ......មិនមែនទេ!! " ថេយ៉ុង រមីរមួលត្រូវក្មេងលូកលាន់សុះសាច់គ្មានសល់
" មិនមែនកន្លែងនេះចឹងមានតែកន្លែងនេះ? " ជុងហ្គុក លឺថាមិនមែនក៏ប្តូរមកថើបពោះរាបស្មើររបស់គូដណ្ដឹងវិញ បានដៃថើបមិនលែង

" ឈប់ណា..ក្មែងឈ្លើយ~!! " ថេយ៉ុងខំរើបម្រាស់ចេញពីក្រមុាំដៃខ្លា ជុងហ្គុកកំពុងតែគុំផងបណ្ដោយមិនបានទេ
" ចុងក្រោយត្រង់នេះ!! " ជុងហ្គុក ងើបមុខនិយាយរួចអោនទៅរកមាត់អ្នកខាងក្រោម ថើបបំបិតមាត់លែងអោយនិយាយ
" អ្ហឹម~~ " ថេយ៉ុង រើឡើងហត់តែគេចមិនរួចដដែលក៏សម្ងំអោយគូដណ្ដឹងថើប ៥នាទីក្រោយទើបគេព្រមដកមាត់ចេញ

" ហុឹក~ ខ្ទេចអស់ហើយ.... " ថេយ៉ុង ពេបមាត់ រាងកាយទាំងមូលត្រូវក្មេងនៅពីលើបំពានគ្រប់ចន្លោះ គ្មានសល់កន្លែង
" ចាំខ្ញុំទទួលខុសត្រូវ " ជុងហ្គុក អះអាងថាទទួលខុសត្រូវទាំងគេជាអ្នកធ្វើសោះនឹង នៅឆ្លៀតវាយចញ្ចើមឆ្វេងដាក់ថេយ៉ុងទៀត មុននឹងងើបយកកន្សែងចូលបន្ទប់ទឹកបាត់
" ហ្ហា៎???? " ថេយ៉ុង ឡើងគាំងទាំងប្រយោគនឹងសកម្មភាពមុននេះ បើមិនគេតើអោយអ្នកណាមកទទួលនោះ ក្រែងគេជាគូដណ្ដឹងខ្លួន ហើយគេក៏ថើបខ្លួនមុននេះ មានអារម្មណ៍ខ្លួនដូចចាញ់ប្រៀបក្មេងគ្រប់យ៉ាង។ ថេយ៉ុង ងើបចេញពីពូកដើរទៅបន្ទប់ខ្លួនវិញ ម្ដងនេះចេញតាមទ្វារមុខមិនផ្លោះតាមក្រោយទៀតទេ មកដល់បន្ទប់ក៏យកកន្លែងចូលបន្ទប់ទឹកងូតទឹក ពេលងូតរួចក៏ចេញមកក្រៅយកខោអាវពីទូរមកពាក់ រួចក៏ចុះទៅក្រោមញាំបាយពេលព្រឹក ថ្ងៃនេះគេមិនរៀនទេព្រោះគ្មានម៉ោងដែលត្រូវរៀន

 អាពាហ៍ពិពាហ៍បេះដូងKde žijí příběhy. Začni objevovat