ភាគទី២៤: អរគុណសម្រាប់អំណោយ

666 50 5
                                        

ក្រោយពីសាតូចេញផុត ជេកស៍ក៏ងើបទៅងូតទឹកសម្អាតខ្លួន មួយសន្ទុះក៏ចេញមកវិញទូរស័ព្ទក៏រោទិ៍ឡើង នាយក៏ចុចទទួល

« មានការអី? » ជេកស៍ សួរទៅមិត្តខលមកធ្វើអីទាំងកណ្ដាលថ្ងៃ
( យ៉ាងម៉េចទៅហើយ ) ខ្សែម្ខាងទៀតសួរពីរឿងយប់មិញ មានរឿងអីខ្លះ
« ឯងទាយទៅមើល » ជេកស៍ បញ្ចេញសំឡេងសើចចុងមាត់ ធ្វើអោយមិត្តសម្លាញ់ដឹងភ្លាម
( យើងសរសើរឯងពិតមែនវើយ យើងធ្វើមិនដូចឯងទេ ) អ្នកជាមិត្តលឺហើយមិនសរសើរមិនបាន ព្រោះជេកស៍នេះណាជំនាញខ្លាំងចឹងតើបានសម្ដែងរឿងមួយៗល្បីល្បាញ

« ប៉ុន្ដែក៏សាបៗគ្មានជាតិសោះ » ជេកស៍ ធ្វើជានិយាយទាំងការពិតយប់មិញដូចមិនដូចមាត់ថាសោះ
( ហើុយអាជេកស៍ មិនសមណាកើតជាតារាសោះ បើមាត់ឆ្កែបែបនេះ ក្មេងលឺអន់ចិត្តស្រាប់ហើយ )
« យើងមិនខ្វល់ទេ ល្ងាចនេះយើងត្រូវឡើងទៅប្រទេសA ឯងទៅជាមួយយើងឬអត់? » ជេកស៍

( យើងរវល់មិនបានទៅទេ ប៉ាហាមមិនអោយយើងទៅណាទេ )
« អើ! ចឹងបានហើយ » ជេកស៍ ចុចបិទមុននឹងចុចខលទៅជំនួយការអោយរៀបចំគ្រប់យ៉ាងសម្រាប់ហោះហើរទៅប្រទេសAល្ងាចនេះ នាយបានទទួលរឿងមួយពីខាងនោះហើយតួសម្ដែងជាមួយនាយក៏គ្មានអ្នកណាក្រៅពីខៃន៍យ៉ាដែរ ទើបនាយទទួលមកសម្ដែងលឿនបែបនេះ

#Skip

       ងាកមើលថេយ៉ុងកំពុងអង្គុយក្នុងបណ្ណាល័យឯនេះវិញ មើលសៀវភៅបណ្ដើរ ស្រាវជ្រាវបណ្ដើរ។ ថេយ៉ុងរៀនផ្នែកច្បាប់រៀនចប់នាយតូចនឹងចូលធ្វើជាមេធាវី ក្ដីស្រម៉ៃតាំងពីស្គាល់ជុងហ្គុក ថេយ៉ុងគិតថាភាពអយុត្តិធម៌របស់មនុស្សតែងតែមានហើយមនុស្សអាក្រក់ក៏ច្រើន ទើបខ្លួនសម្រេចចិត្តរៀនផ្នែកច្បាប់ ដើម្បីអនាគតខ្លួននឹងការពារមនុស្សត្រឹមត្រូវមិនអោយធ្លាក់ក្នុងភាពអយុត្តិធម៌។ អង្គុយសុខៗសារក៏លោតចូលទូរស័ព្ទទើបនាយតូចយកមកមើល ក្រោយឃើញសាររួចថេយ៉ុងប្រញាប់ចុចខលទៅដូចមានរឿងសំខាន់

« មានរឿងអីតូនីល ទើបបានប្ដូរទៅទីនោះ? » ថេយ៉ុង សួរទៅមិត្ត សុខៗផ្ញើរសារចង់ទៅរស់នៅក្រៅប្រទេស ទាំងគេនៅទីនេះគ្មានរឿងអីផង
( យើង..... ) សាតូ ឆ្លើយទៅមិត្តមិនចេញទេ ខ្លួនចង់និយាយរកតែយំ
« ដោយសារគូណាត់ ក្រែងថ្ងៃមុនមិនអីឯណា? » ថេយ៉ុង ស្មានថារឿងនេះទើបមិត្តខ្លួនចង់ទៅរស់នៅក្រៅប្រទេស

 អាពាហ៍ពិពាហ៍បេះដូងМесто, где живут истории. Откройте их для себя