ភាគទី11 : មិនសាកសម

Beginne am Anfang
                                        

«ច្បាស់ជាត្រូវនាំអូនទៅណែនាំអោយប៉ាបងស្គាល់និងហើយមានអីទៀតទៅ»ស៑ូនីង

«ណែនាំស្អីបងធ្វើស្អីគ្មានចេះប្រាប់ខ្ញុំមុនទេខ្ញុំមិនទាន់បានត្រៀមខ្លួនផងអោយទៅជួបគាត់យ៉ាងមិចទៅ»ជឺអុីងាកមុខចេញពីនាយខឹងណាស់ធ្វើអីមិនចេះប្រាប់មុនសោះតើអោយនាយរៀបពាក្យនិយាយជាមួយគាត់ថាយ៉ាងមិចហើយចុះបើគាត់មិនពេញចិត្តខ្លួននោះគេត្រូវដើរចេញពីមនុស្សដែរខ្លួនស្រឡាញ់មែនទេកាន់តែគិតកាន់តែឈឺក្បាល

«អូ៎ៗ បងសុំទោសណាពៅថ្ងៃក្រោយបងនឹងប្រាប់អូនកុំខឹងបងអីណាពីណាបងដឹងខុសហើយ»ស៑ូនីង

«...»ស្ងាត់គ្មានការឆ្លើយតប

«អូនមិនគិតចង់និយាយរកបងបន្តិចទេហេស៎អូនមានរឿងអីក្នុងចិត្តអាចប្រាប់បងបានណាកុំស្ងាត់បែបនេះអីបងភ័យណាស់»ស៑ូនីងគេបារម្ភមែនទែនដោយសារសុខៗរាងតូចក៏ស្ងាត់មាត់ឈឹងហើយថែមទាំងទឹកមុខស្រពោនទៀតផង

«ខ្ញុំគ្រាន់តែបារម្ភខ្លាចគាត់មិនពេញចិត្តខ្ញុំ»ជឺអុីទឹកភ្នែករលីងរលោងមកហើយគេពិតជាភ័យណាស់ខ្លាចលែងបាននៅក្បែរមនុស្សជាទីស្រឡាញ់តទៅទៀត

«គាត់មិចនឹងអាចមិនពេញចិត្តអូនទៅបើអូនគួរអោយស្រឡាញ់យ៉ាងនេះនោះ»ស៑ូនីងយកដៃជួតទឹកភ្នែកដែរដក់នៅថ្ពាល់រលោងនោះថើរៗ

«តើគាត់នឹងមិនដេញខ្ញុំអោយចេញពីជីវិតបងទេ ត្រូវទេ»ជឺអុី

«ហឺសៗ ច្បាស់ជាមែននឹងហើយអូននេះចេះយំមកទៅកើតបងនឹងការពារអូនមិនអោយអូនមានរឿងអីនោះទេបងនឹងមិនអោយអ្នកណាប៉ះពាល់អូនឡើយគ្មានអ្នកណាអាចយកអូនចេញពីបងបានទៀតនោះទេ»ស៑ូនីង

«បងស្រឡាញ់ខ្ញុំខ្លាំងណាស់ហេស៎»ជឺអុី

«ចុះជឺអុីស្រឡាញ់បងឬអត់»ស៑ូនីងមិនឆ្លើយតែសួរបែរជាសួរបកទៅជឺអុីវិញ

«ច្បាស់ជាស្រឡាញ់នឹងហើយ»ជឺអុីក្រហមថ្ពាល់ទៀតហើយមួយថ្ងៃៗគេអៀនរហូតអោយតែនៅជិតរាងក្រាស់

«ស្រឡាញ់ខ្លាំងពិនណា»ស៑ូនីង

«ខ្ញុំមិនដឹងថាត្រូវប្រាប់បងយ៉ាងមិចទេដឹងត្រឹមថាខ្ញុំស្រឡាញ់បងខ្លាំងណាស់»ជឺអុីតាមពិតទៅគេស្រឡាញ់នាយខ្លាំងណាស់ចង់តែចាប់លេបទុកក្នុងពោះអោយបាត់ទេគ្រាន់តែរាងតូចគ្នាមិនសូវចេះផ្អែមល្ហែម

លង់ស្នេហ៍ក្មេងឆ្នាស់ 😾❣️Wo Geschichten leben. Entdecke jetzt