បន្ទាប់ពីការសន្ទនារបស់ពួកគេទាំងពីរបានបញ្ចប់ភ្លាមៗនោះក៏មានខ្យល់បក់ខ្លាំងមួយបានកើតឡើងស្លឹកឈើជ្រុះរបាត់របាយធ្វើឲ្យដើមឈើនៅទីនោះបក់បោកយ៉ាងខ្លាំងដូចជាមេឃកំពុងតែចង់បង្អុលទឹកភ្លៀង។
សុភានិយាយ(បែបអារម្មណ៍មិនស្រួល)
«រម្យនាតើឯងគិតដូចខ្ញុំទេ ហេតុអ្វីក៏មេឃភ្លាមៗប្រែជាស្រអាប់បែបនេះអម្បាញ់មិញនៅក្តៅនៅឡើយតើ?»
រម្យនា(ក្រឡេកកមើលទៅមេឃ)
«មែនហើយយើងក៏គិតដូចឯងដែរ យើងមានអារម្មណ៍ថាមេឃហាក់ដូចជាប្រើប្រួលលឿនណាស់ វាអាចនឹងចង់ភ្លៀងទេដឹង»
ភ្លាមៗនោះក៏មានខ្យល់បក់មកយ៉ាងខ្លាំងម្ដងទៀតធ្វើឱ្យមែកឈើធំៗនៅក្បែរនោះមានការរង្គើយ៉ាងខ្លាំង ហើយក៏ធ្វើឱ្យមែកឈើធំមួយបានបាក់ធ្លាក់មកលាន់ឮសូរសំឡេងកងរំពងដូចស្នូររន្ទះ...(គ្រាំង!!) សំណាងល្អវាមិនបានធ្វើឱ្យប៉ះទង្គិចទៅដល់សុភាហើយនិងរម្យនាទេ ប៉ុន្តែហេតុការណ៍នេះបានធ្វើឱ្យអ្នកទាំងពីរមានការភិតភ័យផងដែរ។
សុភាក៏បានសួរទៅរមណីដែលទឹកមុខតក់ស្លុត
«តើឯងមានកើតអ្វីដែរទេខ្ញុំមានអារម្មណ៍ថាវាពិតជាប្រថ្នូរមិនល្អសោះឬក៏គ្រាន់តែមកពីអារម្មណ៍របស់ខ្ញុំដែលគិតច្រើន»
រម្យនានិយាយបន្ត
«អូ! ខ្ញុំមិនកើតអីទេ ព្រោះមែកឈើនេះមិនបានធ្លាក់ត្រូវខ្ញុំនោះទេ! សំណាងហើយដែលយើងមិនឈរនៅទីនោះ ឯងកុំគិតច្រើនពេកវាអាចនឹងមកពីឯងគិតជាមួយនឹងការងារ ទើបឯងមានអារម្មណ៍មិនល្អបែបនេះ»
ដើម្បីបន្លប់ស្ថានការណ៍រម្យនាក៏បានបបួលសុភាទៅមើលកម្មករកំពុងតែសាងសង់នៅឯក្នុងផ្ទះវិញព្រោះដោយឃើញមេឃហាក់មិនអំណោយផលនិងរកភ្លៀងផងនោះពួកគេក៏ត្រឡប់ចូលទៅក្នុងផ្ទះដើម្បីពិនិត្យការងារបន្ត។
នៅក្នុងផ្ទះមានកម្មករដែលកំពុងមមាញឹកជាច្រើនព្រោះកំពុងតែសាងសង់ឲ្យឆាប់ទាន់នឹងថ្ងៃបើកសម្ពោធរបស់រម្យនា។
កម្មករម្នាក់( ស្រែកពីជាន់ខាងលើមក )
"អ្នកនៅខាងក្រោមសូមប្រយ័ត្នជាមួយឈើធំនេះ!! ខ្សែភ្ជួរកំពុងតែជិតដាច់ហើយ!
YOU ARE READING
ស្នែហ៍ឆ្លងភពសុបិន⚜️
Fantasy_ស្នេហាមិនអាចកំណត់ភេទបាននោះទេវាគឺជាច្បាប់ធម្មជាតិដែលបានចារមក មិនថាអ្នកគឺជានរណាខ្ញុំនៅតែស្រឡាញ់អ្នក ខ្ញុំនិងរងចាំអ្នកម្តងទៀតរហូតដល់អ្នកមកជួបខ្ញុំសារជាថ្មី " ជួបគ្នាម្តងទៀតណាមនុស្សចម្លែក!" ⚜️ស្នេហាបែបអាភានីហា តើនៅក្នុងពិភពលោកនេះមានចក្រវាលប៉ុន្មាន??ត...
