ស្នែហ៍ឆ្លងភពសុបិន⚜️
ឆ្នាំ២០២៥ កែវ ពេជ្យរម្យនា ស្រីស្រស់ស្អាតវ័យ២៤ឆ្នាំ ទើបរៀនចប់ផ្នែកច្បាប់ពីសាកលវិទ្យាល័យភ្នំពេញ។ កែវ ពេជ្យរម្យនាមានមុខមាត់ស្រស់ស្អាត អាចថាសង្ហា ប៉ុន្តែនាងមិនសូវនិយាយច្រើន។
_ជីវិតនៅភ្នំពេញដ៏រវល់, មានការប្រកួតប្រជែងខ្លាំងក្នុងវិស័យអាជីវកម្ម, ពេលនាងបញ្ចប់ការសិក្សា នាងសម្រេចចិត្តមិនទៅធ្វើការនៅឯភ្នំពេញដូចគេឯងនោះទេ
នាងចង់បង្កើតកាហ្វេ និងហាងសៀវភៅបែបសិល្បៈ ប៉ុន្តែទីក្រុងភ្នំពេញមិនមែនជាកន្លែងដែលស្របចិត្តនាងទេ។ បន្ទាប់មកនាងសម្រេចចិត្តផ្លាស់ទីទៅសៀមរាប—កន្លែងដែលផ្ទះចាស់របស់ឪពុកម្តាយនាងនៅ, មានទីធ្លាធំ និងស្ងប់ស្ងាត់, ស្របតាមចិត្តនាងដែលចង់បង្កើតកាហ្វេ និងហាងសៀវភៅផង។
ផ្ទះនេះស្ថិតនៅជាយក្រុង សាងសង់បែបវីឡាបារាំងចម្រុះជាមួយរចនាបថខ្មែរ ព័ទ្ធជុំវិញដោយសួន និងមានមាត់ទឹកស្រស់ស្អាត ផ្ទះនៅជាយក្រុងសៀមរាប ដីធំទូលាយ ដូចជាវីឡាបែបបារាំងចាស់ បន្សល់ទុកសិល្បៈបុរាណខ្មែរជ្រាលជ្រៅ។ ដំបូលក្រចកឆ្អឹងចាស់ ក្រឡាបង្អួចឈើជាមួយទ្វារបង្អួចពណ៌ខៀវស្រងាត់។ បន្ទប់មួយនៅជាប់មាត់ទឹក មានស្រាំងឈើ និងកៅអីអង្គុយមើលព្រះច័ន្ទ។ត្រូវនិងបរិយាកាសដែលនាងចង់បាន
«ទីនេះហើយ... សមស្របសម្រាប់ការចាប់ផ្តើមថ្មី»។
– ដំណើរពីភ្នំពេញទៅសៀមរាប
ព្រឹកមួយនៅទីក្រុងភ្នំពេញ ខ្យល់ព្រឹកត្រជាក់បន្តិចៗ ឆ្លងកាត់ផ្លូវដែលពោរពេញដោយសម្លេងម៉ូតូ និងរថយន្ត។ កែវ ពេជ្យរម្យនា ទើបនឹងរុញរទេះដែកតូចដែលមានឥវ៉ាន់របស់នាងចូលទៅក្នុងរថយន្តទំនើបមួយ។
"រម្យនា! ឯងពិតជាចង់ទៅសៀមរាបបើកហាងនៅទីនោះមែនឬ?" សំឡេងសុភា មិត្តស្និទ្ធរបស់រម្យនាបានបន្លឺឡើង។
កែវ ពេជ្យរម្យនា: រម្យនាធ្វើមុខញញឹមតិចៗ "អ៊ឹមមឺនហើយ... យើងសម្រេចចិត្តរួចហើយ នៅទីនេះពិបាកប្រកួតប្រជែងទីផ្សារពេក ហើយណាមួយផ្ទះនៅសៀមរាប គឺស្រស់ស្អាតម្យាងដែរត្រូវនិងកាចង់បានរបស់យើង ណាមួយមិនអស់ថ្លៃជួលផ្ទះផង! ហាសហា៎។
សុភា: អឺបើឯងគិតចឹងហើយយើងជូនពរឯងអោយឆាប់ជោគជ័យនៅអាជៅវកម្មថ្មីណា បើមានអីខលប្រាប់យើងណា!
រថយន្តចាប់ផ្តើមបើកចេញ។ ផ្លូវជាតិលេខ៦ បង្ហាញទេសភាពដំណាំស្រូវបៃតង ក្លិនស្លឹកឈើរស្មៅស្រស់ និងសម្លេងបក្សីស្រែកបញ្ចូលជាមួយសំឡេងម៉ាស៊ីនរថយន្ត
លើកទឹកចិត្តអ្នកនិពន្ធតាមរយៈ: 005 001 970
YOU ARE READING
ស្នែហ៍ឆ្លងភពសុបិន⚜️
Fantasy_ស្នេហាមិនអាចកំណត់ភេទបាននោះទេវាគឺជាច្បាប់ធម្មជាតិដែលបានចារមក មិនថាអ្នកគឺជានរណាខ្ញុំនៅតែស្រឡាញ់អ្នក ខ្ញុំនិងរងចាំអ្នកម្តងទៀតរហូតដល់អ្នកមកជួបខ្ញុំសារជាថ្មី " ជួបគ្នាម្តងទៀតណាមនុស្សចម្លែក!" ⚜️ស្នេហាបែបអាភានីហា តើនៅក្នុងពិភពលោកនេះមានចក្រវាលប៉ុន្មាន??ត...
