[តពីសាច់រឿងមុន]
កេសរច័ន្ទ មន្នីទេវី (ពន្លឺច័ន្ទប៉ះលើមុខស្រស់ដូចទេវតា ប៉ុន្តែភ្នែកកាន់តែមុតថ្លា)៖
"រម្យនា... ប្រសិនបើនាងមិនពិតជាមនុស្សចម្លែកទេ នាងត្រូវប្រាប់យើងឲ្យច្បាស់ ថាតើនាងជានរណា? មកពីណា? ហើយហេតុអ្វីបានជានាងកើតឡើងនៅទីនេះភា្លមៗអញ្ចឹងហើយថែមទាំងមកនៅពេលយប់ជ្រៅបែបនេះ?"
(សម្លេងបែបថ្លៃថ្នូ តែឆ្នាស់បន្តិច ប៉ុន្តែមិនមែនសួរលេង នាងដូចជាកំពុងសាកសួរដូចជាការស៊ើបអង្កេត។)
រម្យនា (បេះដូងទះខ្លាំង តែដកដង្ហើមយ៉ាងស្ងប់ បន្តឆ្លើយ)៖
"ខ្ញុំ... ខ្ញុំមិនអាចពន្យល់បានថាហេតុអ្វីបានជាមកដល់ទីនេះបាននោះទេព្រោះខ្ញុំក៏ដូចជាអ្នកនាងដែរភ្ញាក់ឡើងគឺបែបនិងតែម្តង។ ខ្ញុំគ្រាន់តែជាមនុស្សមានជីវិតធម្មតាម្នាក់ មករស់នៅទីនេះតែម្នាក់ឯង ព្រះពិតជាលេងសើចពេកហើយនេះលេងដល់ថ្នាក់ឆ្លងសម័យកាលផងហេ៎ ។ ប៉ុន្តែផ្ទះដែលខ្ញុំរស់នៅនេះ... ខ្ញុំមានអារម្មណ៍ថាខ្ញុំស្គាល់វាពីមុន ខ្ញិំចូលចិត្តបរិយាកាសនៅផ្ទះនេះណាស់ ដូចជាអ្វីដែលខ្ញុំបានឃើញនៅក្នុងសុបិន ត្រូវបាននាំមកជាការពិត។"
កេសរច័ន្ទ មន្នីទេវី (សម្លឹងចំៗ មិនចុះចាញ់ពាក្យ សម្លេងត្រជាក់ ប៉ុន្តែពោរពេញដោយអំណាច)៖
"នាងនិយាយជាសុបិនៗ ប៉ុន្តែនាងកំពុងឈរនៅមុខយើង។ ហេតុអ្វីនាងជាមនុស្សធម្មតាអាចឡើងក្នុងបន្ទប់របស់យើង ដោយគ្មានពាក្យពន្យល់បានដោយរបៀបណា! ។"
(ភ្លាមៗ សម្លេងទ្វារបើក "ក្រាក" មានអ្នកបម្រើស្រីម្នាក់អាយុជិត២០ឆ្នាំ ដើរចូលមកជិតបន្ទប់ទេវី ដោយកាន់ចានចង្គៀងបំភ្លឺផ្លូវ។)
អ្នកបម្រើ៖
"អ្នកនាង មន្នីទេវី... នាងខ្ញុំបានឮសម្លេងស្រែកពីបន្ទប់អ្នកនាង តើមានអ្វីកើតឡើងឬទេអ្នកនាង?"
(មន្នីទេវី បែរមុខមកស្រីបម្រើដែលឈរពីមុខទ្វារ ដោយបង្ហាញអរិយធម៌ថ្លៃថ្នូ ដូចមិនមានអ្វីកើតឡើង)
កេសរច័ន្ទ មន្នីទេវី (ញញឹមត្រជាក់ ឆ្លើយយ៉ាងឆ្នាស់)៖
"គ្មានអ្វីទេ... សម្រែកស្រែករបស់សត្វស្លាបនៅក្រៅបង្អួចទេ យើងគ្រាន់តែភ្ញាក់ ចូរនាងត្រឡប់ទៅសម្រាកវិញចុះ យើងមិនចង់ឲ្យមានអ្នករំខានយប់នេះឡើយ។"
YOU ARE READING
ស្នែហ៍ឆ្លងភពសុបិន⚜️
Fantasy_ស្នេហាមិនអាចកំណត់ភេទបាននោះទេវាគឺជាច្បាប់ធម្មជាតិដែលបានចារមក មិនថាអ្នកគឺជានរណាខ្ញុំនៅតែស្រឡាញ់អ្នក ខ្ញុំនិងរងចាំអ្នកម្តងទៀតរហូតដល់អ្នកមកជួបខ្ញុំសារជាថ្មី " ជួបគ្នាម្តងទៀតណាមនុស្សចម្លែក!" ⚜️ស្នេហាបែបអាភានីហា តើនៅក្នុងពិភពលោកនេះមានចក្រវាលប៉ុន្មាន??ត...
