⚜️_ដំណើរពីភ្នំពេញទៅខេត្តសៀមរាប part 2

1.3K 57 2
                                        

នៅពេលយប់មក កែវ ពេជ្យរម្យនា បានឈប់ស្នាក់នៅផ្ទះសំណាក់មួយ មុនចូលដល់សៀមរាប។ នៅពេលគេងយប់នោះមុននឹងទៅដល់ផ្ទះចាស់ នាងបានស្រមៃឃើញផ្ទះចាស់នោះដែលមានពន្លឺព្រះច័ន្ទចាំងចូលក្នុងផ្ទះប៉ះនិងជញ្ជាំងពណ៌លឿងស្រាលបែកទៅជាពណ៌មាសអមជាមួយក្បាច់រចនាបុរាណខ្មែរលាយជាមួយសម័យបារាំងធ្វើអោយមានពន្លឺភ្លឺភ្លេចគួរអោយគោយគន់ បង្អួចឈើខ្លឹមធំៗ ពន្លឺព្រះច័ន្ទចាំងចូលក្នុងបន្ទប់ជាប់មាត់ទឹកគួអោយទាក់ទាញ និងប្រទះភ្នែកនិងនារីស្រស់ស្អាត់ មានរូបកាយល្អគន់ ឈរនៅក្នុងបន្ទប់បែបមុខសម្លឹងមើលទៅព្រះច័ន្ទយ៉ាងស្ងៀមស្ងាត់ ខ្យល់បក់រំភើយធ្វើអោយសក់នាងរសាត់បន្តិច នៅមាត់ទឹកភ្លឺនៃពន្កឺព្រះច័ន្ទ ធ្វើអោយ រម្យនាខំតាមសម្លឹងមើលរូបនារីដែលគួរអោយគោយគន់នោះមិនដាក់ភ្នែក.. ring ring ring
រម្យានា: ហាស់ ម៉ោងជិត៩ ហើយ! នេះដេកយូរដល់ថ្នាក់ហ្នឹងផង! តែថាស្តាយណាស់សុបិននេះពិតជាល្អណាស់បានឃើញនារីស្រស់ស្អាតដូចនារីក្នុងគំនូរ ហ៊ីម រឹតតែស្តាយទៀតហើយមិនទាន់ទាំងបានមើលមុខផង មានអ្នកមកកាត់ចង្វាក់បាត់ តែហេតុអ្វីផ្ទះនោះដូចជាផ្ទះនៅសៀមរាបម្លេស នេះមិនទាន់ទៅដល់ផងសុបិនឃើញមុនហើយមែនទេ!
សុភា: ហាឡូអ្នកនាង គិតថាដេកមិនក្រោក ហើយតើ តើឯងចេញដំណើរបន្តទៀតនៅ ពេលទៅដល់ប្រាប់យើងផង ហើយកុំផ្លេចថតរូបផ្ទះឯងអោយយើងផងណា ចាំយើងជួយរកនឹករៀបចំគូផ្លង់ហាងកាហ្វេរអោយ
រម្យនា: ចា៎ចា៎ យើងដឹងហើយ នេះកំពុងតែរៀបចំឥវ៉ាន់បន្តដំណើរទៅទៀតហើយ បារម្ភយើងដូចកូនក្មេងហើយតើនេះ អាយុជិតពាក់កណ្តាយ៣០ហើយណាមិនមែននៅក្មេងឯណា
សុភា: នេះនៅដឹងអាយុខ្លួនឯងដែរមែនទេ អញ្ចឹងល្មមយកប្តីមួយទៅកុំនៅអោយយើងបារម្ភយូរពេក នែ៎ប្រយ័ត្នគ្នានអ្នកយក
រម្យនា: បើអត់អ្នកយក ចាំអោយឯងយកយើងទៅ កុំនិយាយរឿងនឹងជាមួយយើង គ្មានចាប់អារម្មណ៍រឿងប្តីសីអីបន្តិចទេ តែជាគូរព្រេងនិងគ្នាណាគេគង់តែជួបគ្នាទេមិនបាច់បង្ខំទេ ណ្ហើយឈប់និយាយជាមួយឯងហើយយើងធ្វើដំណើរបន្តហើយ
រថយន្តក៏បន្តធ្វើដំណើរទៅមុខទៀតអមជាមួយនឹងទេសភាពតាមដងផ្លូវ ព្រៃឈើមានពណ៌បៃតងស្រងាត់ខ្យល់បរិសុទ្ធបក់កាត់បន្ធូរអារម្មណ៍ដាក់កំពុងស្មុកស្មាញអោយរសាយអស់







លើកទឹកចិត្តអ្នកនិពន្ធតាមរយៈ: 005 001 970

ស្នែហ៍ឆ្លងភពសុបិន⚜️Where stories live. Discover now