⚜️ភពនៃសុបិន part 4

863 55 4
                                        

នៅពេលយប់ដំបូងក្នុងផ្ទះចាស់នោះ កែវពេជ្យរម្យនាដេកលើគ្រែឈើបុរាណក្នុងបន្ទប់ជាប់មាត់ទឹកនោះសម្លេងខ្យល់បក់ផាត់យឺតៗប៉ះលើបង្អួចបណ្ដាលឲ្យភ្លឺភ្នែក ទោះជាយ៉ាងណា បន្ទាប់ពីរម្យនាគេងលក់បានបន្តិចនាងបានចូលទៅក្នុងសុបិនប្លែកមួយ។

ក្នុងសុបិន្ត នាងឃើញខ្លួនឯងឈរនៅក្នុងបន្ទប់មួយតែវាហាក់ដូចជាបន្ទប់ដែលនាងកំពុតតែសម្រាក់នេះអញ្ចឹង។ ពន្លឺព្រះចន្ទច្រាលចូលតាមបង្អួច បង្កើតពន្លឺភ្លឺស្រទន់ដូចពពកពណ៌ប្រាក់។ ជញ្ជាំងបន្ទប់ដូចត្រូវគូរតុបតែងឡើងវិញ មានផ្កាចម្រុះដុះពេញ។

រម្យនាមើលទៅមុខហើយភ្នែកស្ទាក់ឃើញនារីម្នាក់ឈរជិតបង្អួច។ សក់នាងវែងរលោងដូចខ្សែខ្យល់ ធ្លាក់ប៉ះលើស្មា។ រូបរាងស្រស់ស្អាតភ្លឺចាំងដូចអង្គទេវតា។ ភ្នែកនាងមុតខ្លា ឆ្លុះពន្លឺគួរអោយស្រឡាញ់ទាក់ទាញមានក្លិនក្រអូបផ្កាជាប់និងនាសារ ក្លិនផ្កាលីលី គួរអោយជាស្រ្តីដែលមានកិត្តិយសខ្ពង់ខ្ពស់។

រម្យនា (ដកដង្ហើមតិចៗ):
«អូ... ស្រស់ស្អាតដូចនេះ... តើអ្នក... អ្នកជានរណា?»

នារីនោះបែរមុខយឺតៗ ស្នាមញញឹមស្រស់ស្អាតបង្ហាញលើបបូរមាត់ក្រហមស្រទន់។

កេសរ ច័ន្ទមន្នីទេវី:(និយាយស្រាលៗ)
«ឯងហាក់ដូចភ្លេចខ្ញុំទាំងស្រុងហើយមែនទេ កែវពេជ្យរម្យនា ... ប៉ុន្តែខ្ញុំមិនដែលភ្លេចឯង។ ខ្ញុំរង់ចាំឯងអស់រយៈពេលយូរ​ណាស់។»

រម្យនា (មានសំណួរពេញខួរក្បាល សើចបន្តិច ដើម្បីលាក់ការភ័យ):
«ប្រាកដណាស់ម្តងនេះច្បាស់ជាសុបិនទេ...ប៉ុន្តែនារីនោះជាអ្នកណាហេតុអ្វីក៏ស្អាតដូចនារីសួគ៌យ៉ាងនេះ» អ្នកនាងស្រស់ស្អាតពេកហើយឲ្យខ្ញុំសុបិនយូរជាងនេះបានទេ តែពួកយើងមិនធ្លាប់ជួបគ្នាទេហេតុអ្វីបានជាអ្នកស្គាល់ឈ្មោះរបស់ខ្ញុំ នេះស្គាល់ទាំងត្រកូលទៀតផងណា! ។ ណ្ហើយចុះតែថាតើអ្នកអាចមកក្នុងសុបិនខ្ញុំរៀងរាល់យប់បានទេឬ?» ( តួមិនសូវចេះនិយាយទេតែនិយាយម្តងៗគឺលក្ខណៈញ៉ែគេម៉ង-.-)

កេសរ ច័ន្ទមន្នីទេវី: ចេះសើចស្រទន់ៗ សម្លេងដូចភ្លេងឧបិន្ន័យ។
ទេវី: (សើចផ្ទាល់កាយតិចៗ):
«សូម្បីជាសុបិន ឯងក៏នៅតែចេះនិយាយកំប្លែងដូចមុន។ ទោះជាយ៉ាងណា សម្រាប់ខ្ញុំ នេះមិនមែនជាសុបិនទេ... វាគឺជាការពិតដែលខ្ញុំបានជួបឯងម្តងទៀត ខញុំពិតជារងចាំឯងយូរណាស់តើដឹងទេ...
( សម្លេងក្នុងបេះដូង នឹកណាស់)។»

រម្យនាមើលភ្នែកនាង មិនអាចដកចិត្តបាន។ ភ្នែកមុតនោះមិនត្រឹមតែទាក់ទាញទេ ប៉ុន្តែមានអ្វីមួយបង្ហាញថា នាងមិនមែនជាមនុស្សធម្មតា។ ចិត្តរម្យនាឡើងភ័ន់ៗ បែបភ័យច្រឡំ ប៉ុន្តែក៏មានអារម្មណ៍ចង់ដឹងកាន់តែខ្លាំង។

រម្យនា (និយាយស្រាលៗ ដូចជាកំពុងសាកសួរ):
«បើនេះជាការពិត... ហេតុអ្វីគេឲ្យខ្ញុំជួបអ្នកក្នុងសុបិនតែប៉ុណ្ណោះ? តើអ្នកជានរណា? អ្នកគឺជាអ្វី? ហេតុអ្វីមិនមកក្នុងពេលខ្ញុំភ្ញាក់?»

កេសរយកដៃស្រាលៗលើបេះដូងរបស់នាង ហើយនិយាយបន្តដូចជាមានរឿងអាថ៌កំបាំង៖

កេសរ:
«ពេលវេលានឹងប្រាប់ឯង។ តែសព្វថ្ងៃនេះ... ខ្ញុំគ្រាន់តែសប្បាយចិត្តដែលបានឃើញស្នាមញញឹមរបស់ឯងម្ដងទៀត។»

ពេលនោះរម្យនាមិនដឹងថាគួរតែភ័យ ឬគួរតែសប្បាយចិត្ត។ តែអ្វីដែលនាងដឹងច្បាស់គឺ—អ្នកស្រីស្រស់ស្អាត អាថ៌កំបាំងនោះ កំពុងចាប់អារម្មណ៍ចិត្តនាងយ៉ាងខ្លាំង...








លើកទឹកចិត្តអ្នកនិពន្ធតាមរយៈ: 005 001 970

ស្នែហ៍ឆ្លងភពសុបិន⚜️Where stories live. Discover now