ពេលព្រះអាទិត្យពន្លឺចែងចាំងចូលតាមបង្អួច ភ្នែករបស់រម្យនាបើកឡើងយឺតៗ នាងកាន់តែមានអារម្មណ៍ថា សុបិនកន្លងមិញគឺពិតជាច្បាស់ពេក ដល់ថ្នាក់ដូចជាកើតឡើងពិតៗអញ្ចឹង។ នឹកទៅដល់ស្នាមញញឹម សក់វែង ភ្នែកមុតនៃនារីនោះ នៅតែច្រាំងក្នុងចិត្ត។
រម្យនា (និយាយបិទមាត់ខ្លួនឯង ស្រទន់ៗ):
«យ៉ាងម៉េចបានជា មានមនុស្សស្រស់ស្អាតដល់ថ្នាក់នេះចូលមកក្នុងសុបិនខ្ញុំ យ៉ាងនេះពិតជាមិនគួរអោយជឿមែន»
នាងក្រោកចេញពីគ្រែ យ៉ាងប្រញាប់ ដោយចាប់យកកាមេរ៉ាមកថតផ្ទះផ្ញើទៅអោយសុភាទុកសម្រាប់គូរប្លង់។ គ្រប់ជ្រុងជ្រោយត្រូវបានថតទុក៖ ពីផ្ទះបែបបារាំងចាស់បញ្ចូលនឹងសំណង់ខ្មែរបុរាណ ទៅដល់បន្ទប់ធំៗដែលមានបង្អួចទល់ទន្លេ។ តើអស្ចារ្យទេ ប្រសិនបើកន្លែងនេះក្លាយជាហាងកាហ្វេបែបស្នាដៃសិល្បៈ ហើយមានជ្រុងសៀវភៅឱ្យមនុស្សអង្គុយអានបានយូរៗ?
នៅពេលនាងថតរួច នាងបានវីដេអូទៅមិត្តភក្តិរបស់នាង ដែលជាអ្នកគូរប្លង់ និងមានសមត្ថភាពក្នុងការរចនាហាង។
រម្យនា (ក្នុងកាមេរ៉ា, សើចរំភើប):
«សួស្តី! ខ្ញុំនៅសៀមរាបហើយ។ មើលផ្ទះនេះទៅ—ស្រស់ស្អាតប្លែកណាស់។ ខ្ញុំគិតថានឹងបើកហាងកាហ្វេបញ្ចូលជាមួយហាងសៀវភៅនៅទីនេះ។ ឯងជួយគូរប្លង់ឲ្យខ្ញុំម្តងបានទេ?»
សុភា: (សើចប្លែកៗ ប៉ុន្តែផ្ទាល់នឹងទទួលយកភារកិច្ចនេះដោយរីករាយ)
សុភា: នេះឯងបាត់ ការចង់ចាំមែនទេ! នេះនិយាយគ្នារួចហើយតើ ចាំយើងជួយគូរអោយ សុទ្ធតែមកសុំអោយជួយម្តងទៀតនេះលេបថ្នាំច្រឡំទេឬឯង សមរម្យម្លេះថ្ងៃនេះ កុំសមរម្យពេកយើងមិនទម្លាប់ចិត្តទេ!
«អុហ៍! ផ្ទះចាស់បែបនេះធ្វើជា Café & Bookstore គឺមិនធម្មតាទេ។ មានផ្លូវអង្គុយអានសៀវភៅជិតបង្អួចឆ្លងពន្លឺព្រះចន្ទ—គឺរ៉ូមែនទិចច្រើន។ ឯងបញ្ជូនវីដេអូទាំងអស់មក ខ្ញុំនឹងចាប់ផ្តើមគូរប្លង់ឲ្យ។»
បន្ទាប់ពីការពិភាក្សាអំពីការរចនារួចអស់ រម្យនាគិតលើសុបិនយប់មិញ ហើយមិនអាចទប់ចិត្តមិននិយាយបាន។
រម្យនា (បន្តទៅក្នុងកាមេរ៉ា):
«តែហើយ ចឹង... ឯងដឹងទេ អ៊ុយ យប់មិញខ្ញុំសុបិនឃើញនារីម្នាក់។ អ្នកស្រស់ស្អាតពេក ដល់ថ្នាក់ខ្ញុំភ្ញាក់មកហើយចិត្តនៅតែគិតពីនារីស្រស់ស្អាតនោះទៀត។ នាងមានសក់វែងដល់ចង្កេះ ភ្នែកស្រស់ភ្លឺដូចចន្ទ។ នាងឈរជិតបង្អួច មើលខ្ញុំហើយនិយាយ... អូ ឯងទំនងថាខ្ញុំច្រឡំ តែវាដូចពិតណាស់។ ខ្ញុំចាប់អារម្មណ៍នាងជាខ្លាំង។»
សុភា: គាំងនិងសុបិនរបស់នាង ហើយធ្វើសម្លេងកំប្លែងបន្តិច។
សុភា(សើច):
«ហេហេ... ចុះពេលនេះឯងចាប់ផ្តើមមាន crush លើតួអង្គក្នុងសុបិនហើយឬ? សូម្បីជាអ្នករចនាហាងកាហ្វេក៏មិនចេះគូរអ្នកក្នុងសុបិនឲ្យឯងទេ។ តែបើសុបិននេះបន្តរៀងរាល់យប់... អាចមានអ្វីប្លែកកើតឡើង។»
រម្យនា:
«ខ្ញុំក៏មិនដឹងទេ តែអារម្មណ៍វាដូចពិតៗជាងសុបិនធម្មតា។ ហេតុអ្វីមិនដឹងទេ តែចិត្តខ្ញុំ... ចាប់ផ្តើមបោះបោរហើយឯងគិតឃើញស្រមៃឃើញតែនារីម្នាក់នោទេ។»
នាងទុកទូរស័ព្ទ បន្ទាប់មកអង្គុយមើលចំហៀងបង្អួច។ ទន្លេនៅក្រៅផ្ទះចេញសម្លេងស្រទន់ៗ។ នៅក្នុងបេះដូងរបស់នាង មានសំណួរលូតលាស់ថា—តើនារីក្នុងសុបិននោះជានរណា? ហេតុអ្វីបានជាមានអារម្មណ៍ជាប់ពាក់ព័ន្ធខ្លាំងដូច្នេះ?
លើកទឹកចិត្តអ្នកនិពន្ធតាមរយៈ: 005 001 970
YOU ARE READING
ស្នែហ៍ឆ្លងភពសុបិន⚜️
Fantasy_ស្នេហាមិនអាចកំណត់ភេទបាននោះទេវាគឺជាច្បាប់ធម្មជាតិដែលបានចារមក មិនថាអ្នកគឺជានរណាខ្ញុំនៅតែស្រឡាញ់អ្នក ខ្ញុំនិងរងចាំអ្នកម្តងទៀតរហូតដល់អ្នកមកជួបខ្ញុំសារជាថ្មី " ជួបគ្នាម្តងទៀតណាមនុស្សចម្លែក!" ⚜️ស្នេហាបែបអាភានីហា តើនៅក្នុងពិភពលោកនេះមានចក្រវាលប៉ុន្មាន??ត...
