បន្ទាប់ពីនិយាយជាមួយសុភាចប់ រម្យនានាងបានចូលទៅក្នុងផ្ទះ។ នាងចាប់ផ្តើមសម្អាតផ្ទះ រៀបចំរើបផ្ទះ មួយបន្ទប់មួយបន្ទប់។ ភាពរចនាក្បូរក្បាច់នៃផ្ទះធ្វើឲ្យនាងចាប់អារម្មណ៍ និងមានអារម្មណ៍ថាផ្ទះនេះដូចផ្ទះនៅក្នុងរឿងប្រលោមលោកអញ្ចឹងពិតជាស្អាត់គួរអោយគយគន់ណាស់ ពេលទ្វារផ្ទះត្រូវបានទាញបើក សម្លេងក្រឡែកៗនៃដែកចាស់លូតលាស់ក៏លេចឡើង។ រម្យនាកាន់កូនសោរនោះពិនិត្យបន្ទប់នីមួយៗជាមួយភ្នែកឆ្ងល់មួយ ហើយចូលទៅក្នុងផ្ទះ។ ខ្យល់ត្រជាក់ស្រាលបក់តាមបង្អួចធ្វើឲ្យនាងមានអារម្មណ៍មិនស្រួល នាងគិតក្នុងចិត្ត( ផ្ទះចាស់អញ្ចឹងតើ អាចច មានខ្មោចទេណ៎.. នាងក្រវីក្បាលហើយនិយាយបន្លប់ខ្លួនឯង)
"ហ៊ុយ... អូយ ព្រះអើយជួយផង... ខ្ញុំត្រូវសម្អាតទាំងផ្ទះអស់មួយនេះទាំងអស់មែនទេ?" នាងនិយាយជាមួយខ្លួនឯង ហើយកាន់កន្សែងនិងសម្ភារៈសម្រាប់សម្អាតផ្ទះ
រម្យនា: ពុទ្ធោ! មនុស្សធ្លាប់តែដេកស្មើរនេះមិនទាក់ងើបហើយជាមនុស្សដែលខ្លាចខ្មោចផងឥឡូវមកជូតសម្អាត់ផ្ទះមួយតែម្នាក់ឯង នេះមិនមានផ្ទះតូចទេណា ហើយម្នាក់ឯងទៀត តែថាបើជួបខ្មោចស្រីស្អាតៗអឺមោរបបួលមកជូតផ្ទះទាំងអស់គ្នាម៉ងហា៎
ផ្ទះបែបបុរាណ មានក្បាច់លើជញ្ជាំង ខណៈពន្លឺថ្ងៃឆ្លុះតាមកញ្ចក់បង្អួចធ្វើឲ្យធូលីពណ៌មាសហោះឡើងដូចខ្សែអូរ។
រមណាធ្វើមុខតូចៗ ហើយនិយាយ៖
"មិនត្រូវរអ៊ូទេ រអ៊ូក៏គ្មានអ្នកស្តាប់ដែរ ណ្ហើយបើចង់អោយឆាប់រួចមានតែធ្វើម្នាក់ឯងអោយអស់ឆាប់បានរកបាយទឹក ហេវដល់ហើយ។"
នាងចាប់ផ្តើមសម្អាតពីបន្ទប់មួយទៅបន្ទប់មួយ។ នៅពេលដល់បន្ទប់ដាក់ឥវ៉ាន់ ខ្យល់ក៏បក់បង្ហូរចូលតាមរន្ធទ្វារ ហើយធូលីរាលរះដល់ភ្នែកនាង។
"អូហូ! ចូលចិត្តខ្ញុំណាស់មែនទេនេះ ខ្យល់ក៏មានចិត្តចូលលេងក្នុងភ្នែកខ្ញុំទៀត!" នាងថ្លែងខ្លួនឯង ប៉ុន្តែភ្នែកនោះក៏បានប្រទះជាមួយហិបដាក់ឥវ៉ាន់មួយ។
ហិបនោះមានផ្ទៃដែកចាស់តែប៉ះហាក់ដូចជាមានភាពប្រណិត។ រមន្យនាមើលវាទាំងភ្ញាក់ផ្អើលទាំងចង់ដឹង។
YOU ARE READING
ស្នែហ៍ឆ្លងភពសុបិន⚜️
Fantasy_ស្នេហាមិនអាចកំណត់ភេទបាននោះទេវាគឺជាច្បាប់ធម្មជាតិដែលបានចារមក មិនថាអ្នកគឺជានរណាខ្ញុំនៅតែស្រឡាញ់អ្នក ខ្ញុំនិងរងចាំអ្នកម្តងទៀតរហូតដល់អ្នកមកជួបខ្ញុំសារជាថ្មី " ជួបគ្នាម្តងទៀតណាមនុស្សចម្លែក!" ⚜️ស្នេហាបែបអាភានីហា តើនៅក្នុងពិភពលោកនេះមានចក្រវាលប៉ុន្មាន??ត...
