⚜️កេសរច័ន្ទ មន្នីទេវី part13

608 43 6
                                        

អំពីកេសរច័ន្ទ មនី្នទេវី

មន្នីទេវី គឺជាកូនស្រីតែមួយរបស់មន្ត្រីធំមួយក្នុងរាជសព្វសម័យនោះ គ្រួសារនាងជាមនុស្សមានមុខមាត់ និងមានអំណាចក្នុងទឹកដី កេរ្តិ៍ឈ្មោះនិងកិត្យានុភាពរីករាយពេញរាជធានី។ទេវី ជាកូនស្រីតែមួយ ដែលកើតក្នុងគ្រួសារមន្ត្រីមានឋានៈកាលពីតូច នាងត្រូវបានបង្រៀនក្នុងសាលាបុរាណរបស់អ្នកមានមុខមាត់ ដោយគ្រូបង្រៀនប្រពៃណី អំពីអក្សរសាស្ត្រ ការទទួលភ្ញៀវ ការនិយាយសន្ទនា និងអត្តចរិតថ្លៃថ្នូរ តែងតែត្រូវបានគេដាក់ចិត្តសំខាន់ ដូច្នេះតាំងពីក្មេងមក នាងគឺជាស្ត្រីដែលមានភាពស្រស់ស្អាតសមរម្យ បូករួមជាមួយនឹងចរិតស្ងប់ស្ងាត់ និងសេចក្តីថ្លៃថ្នូ មន្នីទេវី មិនត្រឹមតែជាកូនស្រីមានកិត្តិយសនៃគ្រួសារមន្ត្រីទេ ប៉ុន្តែនាងក៏មានសិល្បៈជាប់ក្នុងខ្លួន តាំងពីក្មេង នាងតែងតែចូលចិត្តស្ដាប់ភ្លេងបុរាណ និងរាំតាមសូរ្យសង្វៀនដែលអ្នកជំនាញបង្រៀនក្នុងព្រះរាជវង្ស។
ការរាំរបាំរបស់នាង ពេលគេឃើញស្ទើរតែគ្មាននរណាចាប់អារម្មណ៍អ្វីផ្សេងបានក្រៅពីនាង
រាងកាយទន់ភ្លន់ ព្រមជាមួយការបត់បែនធ្វើឲ្យ
នាងរាំបានដូចជាស្ដ្រីបុរាណក្នុងរឿងនិទាន អ្នកដែលឃើញតែងនិយាយថា
"ពេលទេវីរាំ វាមិនត្រឹមជារបាំទេ តែវាដូចជាសិល្បៈមានព្រលឹង។"មិនត្រឹមតែសិល្បៈរាំនោះទេ នាងក៏ចេះរៀបចំចិត្គំនិតតក្នុងចរិតលក្ខណៈ មានមាយាទល្អ និយាយសុភាពរៀបសារ ដូច្នេះពេលនាងរាំមុខភ្ញៀវ ឬពិធីធំៗ នាងមិនត្រឹមតែមានសម្លៀកបំពាក់ស្រស់ស្អាតនោះទេ ប៉ុន្តែអាកប្បកិរិយានិងសេចក្តីថ្លៃថ្នូររបស់នាងក៏បន្ថែមឲ្យមានភាពឆើតឆាយផងដែរ។
នៅក្នុងផ្ទះរបស់មន្ត្រីធំ នាងគឺជាអ្នកដែលជួយម្តាយក្នុងការរៀបចំម្ហូបអាហារដ៏ប្រណិត សម្ភារៈតុបតែងលម្អផ្ទះ និងការប្រាកដថា ភ្ញៀវទាំងឡាយដែលចូលមកកាន់ផ្ទះតែងតែទទួលបានការគោរព ពេលមានពិធីសែនធំ ឬពិធីទទួលភ្ញៀវមកពីរាជវង្ស នាងតែងតែឈរត្រួតពិនិត្យពីម្ហូបអាហារ តាំងតុ បរិក្ខារផ្សេងៗ និងការទទួលស្វាគមន៍ ដើម្បីឲ្យរូបរាងរបស់គ្រួសារត្រូវបានគេគោរព មិនអោយអាប់ឱនកិត្តិយស ភ្ញៀវជាច្រើនពេលត្រឡប់ទៅ ក៏បាននិយាយពាក្យល្អថា "កូនស្រីមន្ត្រីនេះមានចរិតសុភាព អាចទទួលរាក់ទាក់ជួបភ្ញៀវបានយ៉ាងសមរម្យ គួរឲ្យគោរពចិត្ត។" មិនត្រឹមតែដឹងចំណេះអាហារ និងកិច្ចការផ្ទះប៉ុណ្ណោះទេ នាងក៏ចេះជួយប្រឹក្សាស្ត្រីក្មេងៗនៅជុំវិញ ឲ្យដឹងតម្លៃនៃការរស់នៅជាស្ត្រីមានកិត្តិយស ចរិតរបស់នាងថ្លៃថ្នូរ មិនស្របតែជាមនុស្សមានវណ្ណៈទេ ប៉ុន្តែមានភាពស្ងប់ស្ងាត់ ដឹងគួរ គោរពអ្នកធំអ្នកតូច និងជួយអស់សព្វស្ត្រីនៅជុំវិញខ្លួន។ ក្រៅពីការស្រស់ស្អាតសម្បូរបែប នាងក៏ជាមនុស្សចេះខិតខំ មានចិត្តបរិសុទ្ធ ស្រឡាញ់ការប្រឹក្សាបង្រៀន និងមិនមើលងាយអ្នកក្រខ្សត់ជាងនាងនោះទេ នៅក្នុងបន្ទប់សាលាធំ នាងក៏ចូលចិត្តអង្គុយអានអក្សរសាស្ត្របុរាណ ឬរៀបចំការងារសិល្បៈតូចៗ ដូចជាការរចនាក្រណាត់ ការលាយគ្រឿងទឹកខ្មៅសម្រាប់សរសេរជាដើម  ម្តាយនាងបានបង្រៀនថា "សេចក្តីថ្លៃថ្នូរមិនមែនមានត្រឹមតែសម្លៀកបំពាក់ ឬឋានៈទេ ប៉ុន្តែស្ថិតក្នុងចិត្តដែលគេធ្វើល្អទៅកាន់អ្នកជុំវិញ។" ពាក្យនេះបានធ្វើឲ្យទេវីមានចរិតមិនអួតអាង តែសុភាពទន់ភ្លន់មានភាពវៃឆ្លាត គ្រួសាររបស់នាងក៏មានកេរ្តិ៍ឈ្មោះថា ទេវីជាកូនស្រីដែល "សមរម្យ ថ្លៃថ្នូសមជានារីខ្មែរចំតួរ គឺជាស្រ្តីដែលគួរអោយគោរព"។ នាងមានទាំងកាយសម្បទាស្រស់ស្អាត មានចរិតក្រមុំថ្លៃថ្នូរ និងចេះកិច្ចការផ្ទះ ស្ត្រីជាច្រើននៅសម័យនោះក៏យកនាងជាគំរូក្នុងការរស់នៅទៀតផង

ស្នែហ៍ឆ្លងភពសុបិន⚜️Where stories live. Discover now