ពេលថ្ងៃលិច អ័ព្ទព្រិលត្រង់ជើងភ្នំ ដំណើររថយន្តដែលកែវ ពេជ្យរម្យនាអង្គុយនៅខាងក្រោយ បន្តតាមផ្លូវឥដ្ឋក្រហមដែលស្រមោលឈើត្រជាក់ជ្រៅបិទពពួកផ្លូវជិតស្រែ។ រម្យនាអង្គុយស្រមៃតាមចំហៀងបង្អួចរថយន្ត ហើយគិតថា៖
រម្យនា (ក្នុងចិត្ត):
«ផ្ទះចាស់នេះ... ខ្ញុំទើបធ្លាប់ស្នាក់នៅតាំងពីអាយុ៥ឆ្នាំមកម្លេះហើយក៏បានចាកចេញទៅនៅភ្នំពេញ មិនគិតថាខ្ញុំនឹងមានឱកាសរស់នៅទីនេះម្តងទៀតទេ ដូចជាមានអារម្មណ៍ស្រឡាញ់ផ្ទះនេះប្លែកហើយចិត្តដូចត្រូវអ្វីម្យ៉ាងទាក់ទាញអូសឲ្យមកអញ្ចឹង ។»
បើកបរឆ្លងកាត់ស្ពានឈើតូចៗ រថយន្តបានចូលច្រកទ្វាផ្ទះ។ តាមផ្លូវជិតមាត់ទឹក មានដើមដូង និងដើមត្នោតឆ្លាស់គ្នា។ ខ្យល់កក់ក្ដៅនៃរដូវវស្សាប៉ះស្លឹក ធ្វើឲ្យបង្កើតសម្លេង សូរ–សូរ ដូចសូរស្លាបកន្រ្តកចំរៀង។
នៅចំហៀងស្ទឹង មានផ្ទះបែបបារាំងចាស់ សំណង់ឈើស្រស់ពណ៌មាស មានលាយឈើក្រហមជ្រលក់ ម្ខាងមានជណ្តើរឡើងពីរជាន់។ បង្អួចធំវែងៗ ត្រូវពន្លឺព្រះអាទិត្យចុងក្រោយបញ្ចេញពន្លឺក្រហមលាយលឿង ដូចជាប្រាសាទពណ៌មាស វាដូចជាផ្ទះដែលគេបានគូរក្នុងគំនូរអញ្ចឹង។
រម្យនា (ចូលចិត្តហើយសើចបន្តិច):
«អា... វាអស្ចារ្យជាងក្នុងរូបថតឆ្ងាយខ្លាំងណាស់។ ខ្ញុំដូចជាបានឆ្លងភពមកអតីតកាលម្តងទៀតអញ្ចឹងផ្ទះនេះពិតជាស្រស់ស្អាតលើសពីការំពឹងទុករបស់ខ្ញុំ
______
សំឡេងកន្ត្រកដាក់ចូលក្នុងផ្ទះ ប៉ះត្រូវជញ្ជាំងឈើស្រាលៗ។ ខ្យល់ត្រជាក់ពីក្នុងបន្ទប់ធំៗបញ្ចេញក្លិនចាស់ៗ ដូចជាក្រដាសចាស់រួមនឹងក្លិនឈើពោរពេញកន្លែង។ លាយឡំជាមួយក្លិនផ្កាលីលី💐🌸
នៅពេលរាត្រីប្រហែល៨ម៉ោង រម្យនាអង្គុយសម្រាកលើកៅអីស្បែកខ្មៅក្នុងបន្ទប់ធំ។ នាងកំពុងផឹកកាហ្វេក្តៅមួយពែង ដើម្បីបំបាត់អស់នឿយ ( ចែមិចផឹកកាហ្វេទាំងយប់ចឹង) ។ មិនយូរប៉ុន្មាន នាងចាប់ផ្តើមដើរទៅជុំវិញផ្ទះ ដោយយកភ្លើងខ្នាតតូចក្នុងដៃព្រោះមិនទាន់បានរៀបចំប្រព័ន្ធភ្លើងបានត្រឹមត្រូវនៅឡើយ។
ជ្រុងខាងជើងនៃផ្ទះ គឺជាបន្ទប់មួយ ដែលមានបង្អួចបើកទៅមាត់ទឹក។ ព្រះចន្ទពេញបូរណ៍កំពុងលើកឡើងពីជើងភ្នំ ហើយពន្លឺក្រហម–ស។ កំពុងចាក់ចូលតាមបង្អួច ឆ្លុះលើជញ្ជាំងបន្ទប់។ ពេលនេះ រម្យនាមានអារម្មណ៍ចម្លែកក្នុងចិត្ត ដូចមាននរណាម្នាក់នៅទីនោះមុននាង។
រម្យនា (និយាយបន្តិចៗ):
«បន្ទប់នេះ... ខ្ញុំនឹងជ្រើសរើសវាជាកន្លែងគេង។ មានអារម្មណ៍ស្ងប់ស្ងាត់... តែគួរឱ្យចង់ដឹងណាស់។»
នាងរៀបចំកំរាលគេង ស្រោមពូកថ្មី ដាក់ចានភ្លើងដើម្បីបំភ្លឺនៅលើតុ។ ពេលយប់ស្ងាត់ ខ្យល់ស្ងប់ៗនោះ អ្នកអាចស្តាប់បានតែសូរសត្វច្រើនពីចុងស្ទឹង និងសូរស្លឹកឈើធ្វើអោយនាងមានអារម្មណ៍ល្អណាស់នៅបន្ទប់នេះមានបរិយាកាសបែបស្ងប់ស្ងាត់មានក្លិនក្រអូបផ្កាពាសពេញបន្ទប់និងមានពន្លឺបំភ្លឺពីព្រះច័ន្ទចាំងចូលបន្ទប់ពណ៌សក្បោះ។
⸻
លើកទឹកចិត្តអ្នកនិពន្ធតាមរយៈ: 005 001 970
YOU ARE READING
ស្នែហ៍ឆ្លងភពសុបិន⚜️
Fantasy_ស្នេហាមិនអាចកំណត់ភេទបាននោះទេវាគឺជាច្បាប់ធម្មជាតិដែលបានចារមក មិនថាអ្នកគឺជានរណាខ្ញុំនៅតែស្រឡាញ់អ្នក ខ្ញុំនិងរងចាំអ្នកម្តងទៀតរហូតដល់អ្នកមកជួបខ្ញុំសារជាថ្មី " ជួបគ្នាម្តងទៀតណាមនុស្សចម្លែក!" ⚜️ស្នេហាបែបអាភានីហា តើនៅក្នុងពិភពលោកនេះមានចក្រវាលប៉ុន្មាន??ត...
