បន្ទាប់ពីនិយាយចប់ពួកគេក៏នាំគ្នាចេញមកខាងក្រៅនិងប្រាប់ទៅបងៗកម្មករឲ្យសម្រាកថ្ងៃត្រង់ដើម្បីញ៉ាំអាហារពេលថ្ងៃ
សុភាបាននិយាយទៅកាន់រម្យនាថា( មែនហើយអាហារខ្ញុំបានខ្ញុំបានកម្មង់គេឲ្យធ្វើរួចហើយព្រោះនៅពេលនេះខ្ញុំមិនទាន់បានទៅផ្សារនៅឡើយទេអញ្ចឹងឯងញ៉ាំម្ហូបកម្មង់សិនទៅប្រហែលជាគេជិតមកដល់ហើយមើលទៅ លោកនិយាយហើយក៏មកល្មមចាំបន្តិចឯងទៅក្នុងយកចានទៅ ចាំយើងទៅយកម្ហូប)
រម្យនាក៏ងក់ក្បាលហ្នឹងដែរទៅក្នុងដើម្បីទៅយកចានបាយមកញ៉ាំនៅខាងក្រៅព្រោះខាងក្រៅក៏មានតុធំមួយសម្រាប់អង្គុយដែរ ហើយខាងក្នុងវិញគឺគេកំពុងសាងសង់អញ្ចឹងទើបពិបាកក្នុងការបរិភោគអាហារ។
ពេលកំពុងញាំ សុភាមើលទៅកាន់មុខរម្យនាដែលកំពុងយកសម្រង់អាហារដាក់ក្នុងចានចិត្តនាងក៏ស្រងាកយ៉ាងខ្លាំង ប៉ុន្តែគ្មានពាក្យណាអាចនិយាយបាន។
សុភា:
"រម្យនា... តើឯងគិតអ្វីច្រើនពេកទេថ្ងៃនេះ? ឃើញឯងមើលទៅដូចជាមានអារម្មណ៍ស្ងប់ស្ងាត់ជាងមុនណាស់ដឹងអត់។"
រម្យនា: (ដាក់ចានចុះ ហើយដកដង្ហើម):
"អូ... ប្រហែលខ្ញុំកំពុងគិតទៅលើរូបនោះខ្លាំងពេកទើបវាធ្វើឲ្យខ្ញុំមានអារម្មណ៍ដូចជាកំពុងតាមរកអ្វីមួយ ដែលខ្ញុំមិនទាន់បានឃើញ។"
សុភា (បន្តសួរដោយចង់ដឹង តែចិត្តក្តុកក្តួល):
"ហេតុអ្វីរូបនោះមានអត្ថន័យដល់ឯងខ្លាំងដល់ថ្នាក់នេះ? វាគ្រាន់តែជារូបគំនូរមិនដឹងនរណាគូរតាំងពីពេលណាមក។"
រម្យនា :
"មិនដឹងដែរ តែខ្ញុំមានអារម្មណ៍ថានាងនៅក្បែរខ្ញុំ វាពិតជាអស្ចារ្យណាស់ ដូចជាមានអារម្មណ៍ថានាងអាចជាមនុស្សដែលអាចយល់ចិត្តខ្ញុំ។"
ពាក្យនោះធ្វើឲ្យបេះដូងសុភាស្ទើតែប្រេះបែកជាបំណែកៗ នាងកាន់ស្រាបព្រាបម្រុងនិងដាក់អាហារចូលមាត់ ប៉ុន្តែគ្មានអារម្មណ៍ញ៉ាំនោះទេដៃកាន់ស្រាបព្រាក៏ប្រែជាញ័រ។
សុភា (គិតក្នុងចិត្ត):
"រម្យនាឯងប្រាកដជាមិនដឹងថា អ្នកដែលកំពុងនៅក្បែរឯងបច្ចុប្បន្ននោះ គឺជាខ្ញុំ។ ខ្ញុំធ្វើគ្រប់យ៉ាងដើម្បីឯង ខ្ញុំកំពុងស្រឡាញ់ឯង តែឯងវិញបែរទៅជាស្រឡាញ់រូបមួយដែលមិនស្គាល់នោះទៅវិញ តើវាមិនអាក្រក់ពេកទេមែនទេសម្រាប់ខ្ញុំ...?"
YOU ARE READING
ស្នែហ៍ឆ្លងភពសុបិន⚜️
Fantasy_ស្នេហាមិនអាចកំណត់ភេទបាននោះទេវាគឺជាច្បាប់ធម្មជាតិដែលបានចារមក មិនថាអ្នកគឺជានរណាខ្ញុំនៅតែស្រឡាញ់អ្នក ខ្ញុំនិងរងចាំអ្នកម្តងទៀតរហូតដល់អ្នកមកជួបខ្ញុំសារជាថ្មី " ជួបគ្នាម្តងទៀតណាមនុស្សចម្លែក!" ⚜️ស្នេហាបែបអាភានីហា តើនៅក្នុងពិភពលោកនេះមានចក្រវាលប៉ុន្មាន??ត...
