⚜️តើនាងគឺជានរណាមកពីចក្រក្រវាលណា? Part 12

595 35 9
                                        

ចំណែកឯនៅក្នុងចក្រក្រវាលរបស់ មន្នីទេវីដែលជាភពនៃអតីតកាលនេះវិញ ពន្លឺដ៏ចម្លែកក្នុងបន្ទប់មានពន្លឺភ្លឺដូចអណ្តាតភ្លើងភ្លែតៗបាត់ទៅភ្លាម សភាពទាំងមូលក៏ដូចជាមិនមានអ្វីកើតឡើង។

ទេវីកំពុងតែនៅលើគ្រែគេងបស់នាងកំពុងតែសម្លឹងបោះភ្នែកមើលជុំវិញ ប៉ុន្តែមិនឃើញអ្វីទៀតឡើយ គ្រាន់តែជាបន្ទប់ចាស់ៗដែលនាងធ្លាប់ស្គាល់ ប៉ុន្តែចិត្តនាងមិនអាចទទួលបានថាវាជាការសុបិនឬក៏ជាការពិតនោះទេ។

ទេវី (និយាយជាមួយខ្លួនឯង សំឡេងច្រឡំច្រឡឹម)៖
«អញ...នេះអ្វីទៅ? តើខ្ញុំមើលច្រឡំឬក៏មិនមែនទេ? ពន្លឺនោះ ភ្លឺកាត់ភ្នែកេបស់ខ្ញុំសឹងតែមើលអ្វីមិនឃើញ ហើយមនុស្សនោះ... ពិតណាស់នាងប្រាកដជាមិនមែនជាមនុស្សធម្មតទេ ហេតុអ្វីក៏បង្ហាញខ្លួនមួយភ្លែត ហើយក៏បាត់ទៅ មិនទាន់ទាំងសួរនាំអោយដឹងរឿងផង ដូចជាខ្យល់បក់កាត់តាមកំរាលឥដ្ឋអញ្ចឹង។»

បេះដូងនាងបុកយ៉ាងខ្លាំង ដល់ថ្នាក់ដៃក៏ញ័រ។ ដៃទេវីត្រូវបានដាក់បាំងលើទ្រូង ដូចចង់ទប់ស្កាត់ភាពរន្ធត់។

«អ្វីនេះ? អ្នកណានោះ? មកពីណា? ហេតុអ្វីក៏មិនទុកស្នាមសល់អ្វីឲ្យខ្ញុំកាន់ចិត្តបានសោះ។ អួយ...តើកើតរឿងអ្វីមកលើខ្ញុំ ខ្ញុំពិតជាមិនយល់ទេ នេះ...វាគ្រាន់តែសុបិនមែនទេឬ? ប៉ុន្តែអារម្មណ៍មិនដូចសុបិនឡើយ។ ពិតពេក...ពិតជាពេក!»

នាងនិយាយជាសំឡេងស្រាលៗ ប៉ុន្តែពោរពេញដោយការភ្ញាក់ផ្អើល៖
«បើសិនជានេះជាសុបិន...ហេតុអ្វីក៏អារម្មណ៍ពិតៗជាងសុបិនទាំងឡាយ? ខ្ញុំអាចចងចាំមុខនាងបានច្បាស់ សក់មានពណ៌ចាំងៗ ភ្នែកពណ៍ត្នោត បបូរមាត់ក្រាស់ ទម្រុងមុខពងក្រពើរគួរអោយចង់គយគន់ ហើយសម្លៀកបំពាក់នាង និងពាក្យដែលនាងនិយាយ...គឺមិនដូចអ្នកស្រុកនេះទេ។»

នាងក្រឡេកទៅលើដៃខ្លួនឯង ដូចសង្ឃឹមឃើញស្នាមសល់អ្វីមួយ ប៉ុន្តែវាគ្មានអ្វីបន្តិចសោះឡើយ!

«តើនាងជានរណា? មកពីណា? ឬក៏ជាអង្គសត្វអស្ចារ្យដែលឆ្លងកាត់ពីភពផ្សេងមក? ហេតុអ្វីក៏ជ្រើសរើសបង្ហាញខ្លួននៅមុខខ្ញុំ? តើនាងចង់ផ្ដល់អ្វីមួយឲ្យខ្ញុំឬ?»

ទេវីស្ងៀមស្ងាត់មួយភ្លែត ហើយសម្លេងក្នុងចិត្តនាងកាន់តែជ្រាលជ្រៅ។
«មិនថានេះជាការពិត ឬជាសុបិន... ខ្ញុំមិនអាចទុកឲ្យវាក្លាយជាអាថ៌កំបាំងស្ងៀមស្ងាត់បានទេ ខ្ញុំនឹងរកចម្លើយ មិនថាវានាំខ្ញុំទៅណាក៏ដោយ។»

នាងលើកក្បាលមើលទៅក្រៅបង្អួច។ ព្រះចន្ទលើមេឃស្រទន់ពន្លឺដូចជាឆ្លុះបញ្ចាំងអារម្មណ៍នាងផ្ទាល់។ នៅក្នុងភ្នែកទេវី ពោរពេញដោយចម្ងល់ ក្តីប្រាថ្នាចង់ដឹង និងភាពភ្ញាក់ផ្អើលដ៏ធំ។

ខ្ញុំមិនដែលឃើញនារីណាដែលអាចបំផ្លាញសេចក្តីស្ងប់របស់ខ្ញុំដូចនេះទេ នាងបានធ្វើអោយខ្ញុំមានការចង់ដឹងពីនាង ធ្វើអោយបេះដូងខ្ញុំចង់ស្វែងរកនាង។ ឳ អើយច័ន្ទ! ប្រសិនបើនេះជាសុបិន្ត សូមឲ្យខ្ញុំមានឱកាសសុបិន្តម្ដងទៀត ដើម្បីឃើញនាង។ ប្រសិនបើនេះជាការពិត សូមឲ្យជីវិតខ្ញុំត្រូវជួបនាងម្ដងទៀត។

«ដួងច័ន្ទជាទីគោរព! តើមនុស្សស្រីនាងនោះ គឺជាអ្វីទៅ ខ្ញុំចង់ដឹងណាស់ មុខមាត់នាងស្រស់ស្អាតដូចកន្សែងផ្កា ភ្នែកពោរពេញនូវក្តីអាថ៌កំបាំង។ តើនាងមកដើម្បីសេចក្តីអ្វី?»
មិនដឹងនាងនោះ ជាមនុស្សរបស់សតវត្សកាលណា ឬមកពីពិភពណា។ តែសេចក្តីចង់ដឹងនេះ មិនអាចឈប់បានទេ... ខ្ញុំចង់ឃើញនាងម្ដងទៀតណាស់។»

ពេលនោះ ពន្លឺច័ន្ទនៅក្រៅក៏លាយឡំជាមួយសូរសត្វយប់ ពោរពេញទៅដោយភាពអាថ៌កំបាំង។ ទេវីគេងមិនលក់ទេ ដេកបោះខ្នើយមើលព្រះច័ន្ទ ហាក់ដូចជារង់ចាំសូរសម្លេងរបស់នារីអាថ៌កំបាំងនោះត្រឡប់មកវិញ។








លើកទឹកចិត្តអ្នកនិពន្ធតាមរយៈ: 005 001 970

ស្នែហ៍ឆ្លងភពសុបិន⚜️Dove le storie prendono vita. Scoprilo ora