⚜️ពន្លឺច័ន្ទ និងអាថ៌កំបាំងនៃខ្សែដៃ part 9

594 42 6
                                        

យប់នោះ ខ្យល់ត្រជាក់បក់តាមស្លឹកឈើនៅជុំវិញវីឡា សំឡេងជាងបានស្ងប់ស្ងាត់ ដោយផ្ទះបែបអាណានិគមបារាំងទាំងមូលដូចជាកំពុងសម្រាក បន្ទាប់ពីបានឮសូរសំឡេងជ្រៀបចំសាងសង់ពេញមួយថ្ងៃ។

រម្យនា ដើរចូលទៅបន្ទប់របស់នាង ដែលស្ថិតជាប់មាត់ទឹកតូចមួយនៅជ្រុងផ្ទះ ពន្លឺព្រះច័ន្ទចាំងចូលតាមបង្អួច ប៉ះលើផ្ទៃទឹក ដូចកញ្ចក់ធម្មជាតិដ៏ស្រស់ស្អាត។

រម្យនា (និយាយជាមួយខ្លួនឯង ពេលអង្គុយមើលច័ន្ទ)៖
"សូម្បីតែពេលថ្ងៃមានភាពរញ៉េរញ៉ៃក៏ដោយ ប៉ុន្តែពេលយប់នេះ វីឡានេះមានអារម្មណ៍ដូចជាកំពុងដកដង្ហើមស្ងប់ៗ។ ព្រះច័ន្ទ... តើអ្នកកំពុងរក្សាសម្ងាត់អ្វីនៅទីនេះដែរ?"

នាងលើកប្រអប់ដាក់ខ្សែដៃ ដែលរកឃើញក្នុងផ្ទះមុននោះយកមកមើល ត្បូងពណ៌ក្រហមនៅកណ្តាលស្រស់ភ្លឺពេលប៉ះពន្លឺច័ន្ទ។

រម្យនា (និយាយជាមួយខ្លួនឯង ពេលយកវាមកពាក់)៖
"អូ... ខ្សែដៃនេះ ពិតជាមានភាពអស្ចារ្យណាស់!។ ពណ៌ក្រហមរបស់វាដូចជាមានអណ្ដាតភ្លើងនៅខាងក្នុង មិនដូចអលង្ការដែលខ្ញុំធ្លាប់ឃើញទេផ្សេងទេ ប្រសិនបើវាអាចនិយាយបាន... ខ្ញុំចង់សួរថា វាមកពីណា?"

នាងសម្លឹងមើលវាយូរមួយភ្លែត មុននឹងដកសៀវភៅក្រដាសខ្នាតតូមួយចេញមកសរសេរ...

រម្យនា (សរសេរកំណត់ហេតុ និងនិយាយស្រទន់)៖
"ថ្ងៃនេះ... ខ្ញុំមានក្តីសុខព្រោះខ្ញុំបានបំពេញក្តីស្រម៉ៃខ្លួនឯងដែលចង់ធ្វើវាតាំងពីយូរមកហើយ ហើយជាពិសេសនោះគឺអរគុណទៅដល់សុភាមិត្តសម្លាញ់ គាត់តែងតែស្មោះត្រង់ ហើយឲ្យកម្លាំងខ្ញុំជានិច្ច បើគ្មានគាត់ ខ្ញុំប្រហែលជាមិនអាចដឹកនាំកិច្ចការទាំងនេះបានទេ អ្វីដែលខ្ញុំកំពុងធ្វើនៅពេលនេះគឺជាក្តីស្រមៃ។"

(សរសេរចប់នាងបិទសៀវភៅ និងដាក់ជាប់ក្បាលតុតូច
នៅជិតគ្រែ)

រម្យនា (ដកដង្ហើម និងដេកលើគ្រែ)៖
"ល្មមគេងហើយ យប់ហើយស្អែកនៅមានរឿងធ្វើបន្តទៀត។"

រម្យនាបានគេងលក់លើគ្រែឈើយ៉ាងប្រណិតនោះដោយស្កប់ស្កល់ ដោយមិននឹកស្មានថា ខ្សែដៃកំពុងនៅលើដៃ។ ពន្លឺព្រះច័ន្ទចាំងតាមបង្អួច មកប៉ះលើត្បូងក្រហមនោះ បន្ទាប់មានពន្លឺចាំងភ្លឺៗ ពន្លឺចែងចាំងចេញពីវា ដូចជាផ្កាយតូចនៅក្នុងបន្ទប់។

ភ្លាមនោះ អាថ៌កំបាំងបានកើតឡើង—ពន្លឺច័ន្ទជ្រៀតចូលក្នុងត្បូងក្រហម ហើយបំប្លែងកម្លាំងអាថ៌កំបាំងដ៏ចម្លែក។

រម្យនា (ហាក់ជាប់គាំងនៅក្នុងសុបិនមួយឬជាបាតុភូតអ្វីមួយដោយស្មានមិនដឹង តែជាសម្លេងក្នុងចិត្ត)៖
"...នេះអ្វីទៅ? ខ្ញុំ... ខ្ញុំកំពុងនៅឯណា?"

ពេលដែលនាងបើកភ្នែកឡើងវិញ មិនមែនជាបន្ទប់បច្ចុប្បន្នទៀតទេ។ ប៉ុន្តែជាបន្ទប់ដ៏ប្រណិតបែបអាណានិគមបារាំងពិតៗ។ ពិដានខ្ពស់ មានចានពន្លឺចាស់ៗ ទ្វារតូចឈើស្រស់ៗ។ កញ្ចក់បង្អួចបែបបារាំងចាស់ៗ ផ្ទៃឈើនៅក្នុងផ្ទះដូចទើបសាងសង់ហើយថ្មីៗ មានភាពរលើបរលូង មានក្លិនផ្កាក្រអូបឆ្ងុយពេញបន្ទប់
រម្យនា (ស្ទើរតែភ័យ តែស្របពេលនោះស្ងប់)៖
"វីឡានេះ... វាមានរូបរាងដូចគ្នា តែហាក់ដូចជាកំពុងនៅសម័យអតីតកាល។ តើខ្ញុំ... ត្រូវបាននាំមកទីនេះមែនទេ? នេះមិនមែនឆ្លងភពទេមែនទេ ខ្ញុំប្រាកដថាខ្លួនឯងពិតជាមើលរឿងប្រលោមលោកច្រើនពេកហើយមើលទៅ!
រម្យនានិយាយជាមួយខ្លួនឯងនៅលើគ្រែនិងគិតថាវាគឺ
ជាសុបិនប៉ុណ្ណោះ
ភ្លាមនោះនាងក៏បិទភ្នែកនិងគិតថាអ្វីៗនិងធម្មតាវិញ  ពេលដែលនាងប្រែខ្លួននៅលើគ្រែ មុខរបស់នាងប៊ិះនឹងប៉ះជាមួយនឹងមុខរបស់នារីម្នាក់ដែលគេងនៅចិត្តខ្លួនរបស់នាង ភ្លាមៗមនុស្សអ្នកទាំងពីរក៏បើកភ្នែកធំៗព្រមគ្នាហើយក៏បានស្អែកមួយទំហឹងមនុស្សចាស់ទាំងអស់គ្នា!
កេសរច័ន្ទ មន្នីទេវី : នាងបានស្រែកមួយទំហឹង

អាអាអា.....តើឯងជានរណាមនុស្សចម្លែក!!? ហេតុអ្វីក៏នាងចូលមកក្នុងបន្ទប់របស់យើងបាន? ហេតុអ្វីនាងនៅលើគ្រែរបស់យើង??នាងជាអ្នកណាឆាប់ចេញពីទីនេះភ្លាម! ជួយផងមានមនុស្សចម្លែក!
_____










លើកទឹកចិត្តអ្នកនិពន្ធតាមរយៈ: 005 001 970

ស្នែហ៍ឆ្លងភពសុបិន⚜️Where stories live. Discover now