ពេលទៅដល់កន្លែងដែលមានបញ្ហានោះរម្យនាកំពុងតែជជែកជាមួយនឹងកម្មករដើម្បីកែសម្រួលវាឡើងវិញ ចំណែកឯសុភាវិញបានត្រឹមឈរមើលរម្យនាពីក្រោយនឹងមានភាពស្ងៀមស្ងាត់មិននិយាយអ្វីទាំងអស់...
សុភា (គិតក្នុងចិត្ត បេះដូងក៏កំពុងតែឈឺ):
"គាត់មាននាងនៅក្នុងចិត្តរួចហើយ...ចំណែកខ្ញុំវិញគ្រាន់តែជាមនុស្សម្នាក់នៅជិតគាត់ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ខ្ញុំវិញមិនដែលមានន័យជាងនេះនោះទេ...តើវាមិនអាក្រក់ពេកទេ?"
បន្ទាប់ពីពិនិត្យបញ្ហារួច រមណៈបានត្រលប់មកជិតសុភា
រម្យនា:
"ល្អហើយ កម្មករនឹងកែឲ្យត្រឹមត្រូវឡើងវិញ តែសុភា... អ្ឯងមើលទៅស្ងៀមសង្ងាត់ពេកហើយ តើមានអ្វីកើតឡើងទេ? ឈឺមែន? នេះពុលបាយមែនទេ?"
( ខ្វះសំណួរសួរណាស់មែនកញ្ញារម្យនា! )
សុភា (ញញឹមបន្តិច ប៉ុន្តែភ្នែកឈឺចាប់):
"អត់អីទេ ប្រហែលខ្ញុំអស់កម្លាំងតិព្រោះក្តៅថ្ងៃពេក។"
រមណៈ (ព្រួយបារម្ភ):
"បើអស់កម្លាំង ត្រូវសម្រាកបន្តិច កុំឲ្យខ្លួនទ្រាំខ្លាំងពេក ប្រយ័ត្នឈឺកាន់តែខ្លាំង ខ្ញុំមិនចង់ឃើញអ្នកឈឺទេ។"
ពាក្យនោះប៉ះចិត្តសុភាដូចកាំបិត ប៉ុន្តែមិនមែនជាកាំបិតអាក្រក់ទេ តែជាកាំបិតដែលបង្ហាញថាគាត់ខ្វល់ចិត្តជាមិត្ត មិនមែនជាស្នេហា... នាងញញឹមបន្តិច ហើយខំលាក់ភ្នែកដឺលកំពុងតឺជិតស្រក់ទឹកភ្នែក។
សុភា (គិតក្នុងចិត្ត):
"... គាត់ខ្វល់ពីខ្ញុំ តែគាត់ខ្វល់ដូចមិត្ត ចិត្តខ្ញុំចង់បានច្រើនជាងនេះណាស់ ប៉ុន្តែវាមិនអាចទេ ខ្ញុំត្រូវស៊ូទុកស្នេហានេះក្នុងចិត្តតែម្នាក់នាក់ឯង..."
«គាត់អាចស្រឡាញ់រូបនារីដែលមិនស្គាល់ម្នាក់ដែលនៅឆ្ងាយហើយក៏មិនដឹងថានៅទីណា...តែខ្ញុំដែលនៅជិតគាត់រាល់ថ្ងៃ គាត់មិនដែលសង្កេតឃើញនោះទេ ហេតុអ្វីចិត្តខ្ញុំត្រូវពិបាកដូចនេះ?»
រម្យនា(កំពុងមើលកម្មករធ្វីការហើយបន្តនិយាយទៅកាន់កម្មករ):
"ត្រូវពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយមិនអាចអោយមានកំហុសតូចតាចបានទេ។"
សុភា (និយាយឲ្យបានសប្បាយសំឡេង ទោះបីចិត្តអន់):
" ត្រូវប្រុងប្រយ័ត្នផង ការងារយើងមិនអាចឲ្យមានកំហុសបាន។"
នាងញញឹមទៅរម្យនា ប៉ុន្តែពេលញញឹមបេះដូងវិញឈឺចាប់ស្ទើតែបែកជាបំណែក។
ក្រោយមកពួកគេក៏បានចេញពីកន្លែងដែលកំពុងសាងសង់ទៅអង្គុយមុខផ្ទះក្រោមដើមឈើធំមួយរម្យនាក៏បានហុចទឹកទៅឱ្យសុភា
រម្យនា: មើលទៅឯងដូចជាអស់កម្លាំងណាស់មុខមាត់ដូចជាស្លេកខ្លាំងណាស់ហើយផឹកទឹកបន្តិចទៅ
(សុភាញញឹមហើយទទួលយកទឹកពីដៃរម្យនា)
សុភា: អរគុណហើយឯងគឺនៅតែបារម្ភនឹងយកចិត្តទុកដាក់ពីយើង...
សុភា (គិតក្នុងចិត្តពេលផឹកទឹក):
"ចិត្តល្អ... តែវាគ្រាន់តែជាចិត្តល្អរបស់មិត្ត ខ្ញុំចង់បានចិត្តស្រឡាញ់ តើវាអាចកើតមានមកលើខ្ញុំទេ...?"
រម្យនាមើលទៅមេឃ ហើយនិយាយបន្ត ដោយមិនដឹងថាពាក្យនោះកាន់តែធ្វើឲ្យសុភាឈឺចិត្ត។
រម្យនា: "ខ្ញុំសង្ឃឹមថាមានថ្ងៃខ្ញុំអាចជួបនារីដូចក្នុងរូបនោះពិតៗ។ ប្រហែលជានាងនៅកន្លែងណាមួយ។"
សុភា (បន្តញញឹម ដោយខំស្រែកក្នុងចិត្ត):
"ប្រហែល... ប្រហែលអ្នកនឹងបានជួបនាង។"
សុភា (គិតក្នុងចិត្ត ដោយភ្នែកស្រពិចស្រពិល):
"តើនារីនោះមិនអាចជាខ្ញុំបានទេឬ..? ខ្ញុំនៅជិតគាត់... ប៉ុន្តែចិត្តគាត់ឆ្ងាយដល់កន្លែងផ្សេង។"
ពេលថ្ងៃមេឃក្តៅកាន់តែខ្លាំង សុភាមើលទៅការងារ ប៉ុន្តែអារម្មណ៍ពិតប្រាកដនៅក្នុងចិត្តគឺក្តៅជាងមេឃទៅទៀត ស្នេហារបស់នាងកំពុងតែត្រូវដុត ដោយគ្មានអ្នកណាដឹង។
លើកទឹកចិត្តអ្នកនិពន្ធតាមរយៈ: 005 001 970
YOU ARE READING
ស្នែហ៍ឆ្លងភពសុបិន⚜️
Fantasy_ស្នេហាមិនអាចកំណត់ភេទបាននោះទេវាគឺជាច្បាប់ធម្មជាតិដែលបានចារមក មិនថាអ្នកគឺជានរណាខ្ញុំនៅតែស្រឡាញ់អ្នក ខ្ញុំនិងរងចាំអ្នកម្តងទៀតរហូតដល់អ្នកមកជួបខ្ញុំសារជាថ្មី " ជួបគ្នាម្តងទៀតណាមនុស្សចម្លែក!" ⚜️ស្នេហាបែបអាភានីហា តើនៅក្នុងពិភពលោកនេះមានចក្រវាលប៉ុន្មាន??ត...
⚜️ ប្រសិនបើខ្ញុំជានាងតើអ្នកស្រឡាញ់ខ្ញុំទេ part15
Start from the beginning
