សុភា (និយាយបន្ត ដើម្បីមិនឲ្យបង្ហាញអារម្មណ៍):
"ប្រហែលវាអាចជារូបដែលនាំឲ្យអ្នកមានកម្លាំងចិត្តក្នុងការងារហើយ តែសម្រាប់ខ្ញុំ... ខ្ញុំគិតថា កម្លាំងចិត្តពិតគឺកើតឡើង ពេលយើងមានមនុស្សជិតខាងដែលយល់ពីខ្លួន។"
រម្យនា: (ញញឹម យល់ព្រម):
"ត្រឹមត្រូវហើយ! ប្រសិនបើមានមនុស្សបែបនោះពិតជាល្អ។"
(ចែនេះអត់សង្កេតមើលអ្នកក្បែរនិងបន្តិចសោះ)
សុភាចង់និយាយថា "ខ្ញុំអាចជាមនុស្សនោះសម្រាប់អ្នក..." ប៉ុន្តែនាងគ្រាន់តែស្ងៀម ហើយញាំបាយបន្ត។
ខ្យល់ព្រិលក្តៅថ្ងៃ បក់តាមស្លឹកឈើ ប៉ុន្តែសម្រាប់សុភា វាហាក់បីដូចជាខ្យល់ទឹកកក ព្រោះបេះដូងនាងកំពុងស្រឡាញ់មួយខាង ដែលគ្មានអ្នកណាដឹង។
បន្ទាប់ពីអាហារថ្ងៃត្រង់រួច ការងារក៏ត្រូវចាប់ផ្តើមឡើងវិញ បន្ទាប់ពីសម្រាកញាំបាយ។ កម្មករនៅកន្លែងសាងសង់ដាក់មួកសុវត្ថិភាព ហើយបន្តបំពេញភារកិច្ចរបស់ខ្លួន។
សុភា និងរម្យនាក៏ត្រឡប់ទៅត្រួតពិនិត្យការងារវិញ ពេលដើរជាមួយគ្នា សុភាមិនមានអារម្មណ៍ថាអ្វីក្នុងខ្លួនសោះដូចនាមនុស្សគ្មានវិញ្ញាណ ប៉ុន្តែចិត្តនាងពោរពេញដោយភាពឈឺចាប់។
រម្យនានិយាយទៅកាន់សុភា:
"សុភាឯងមានបានឃើញទេកន្លែងនោះដូចជាមានបញ្ហាហើយ ខ្ញុំមានអារម្មណ៍ថាវាមិនស្មើគ្នាទេយើងត្រូវតែទៅពិនិត្យវាម្ដងទៀត
សុភា (និយាយដោយបង្ខំ សំឡេងស្រទន់):
"ចា៎... អញ្ចឹងឆាប់ទៅមើលល្អជាង។"
នាងដើរតាមរម្យនា ប៉ុន្តែភ្នែករបស់នាងហាក់ដូចជាស្រពិចស្រពិលរលីងរលោង ចិត្តកំពុងនិយាយជាមួយខ្លួនឯង។
សុភា (គិតក្នុងចិត្ត):
"គាត់និយាយពីរូបនារីនោះជារៀងរាល់ពេល... បើសិនជាខ្ញុំអាចបំប្លែងទៅជានាងបាន តើគាត់នឹងស្រឡាញ់ខ្ញុំទេ? តែខ្ញុំគ្រាន់តែជាមិត្តភក្កិហើយបំឡែងទៅជាមិត្តចិត្តស្និទ្ធតែប៉ុណ្ណោះ... គាត់មិនដែលគិតថាខ្ញុំមានអារម្មណ៍ស្រលាញ់គាត់ឡើយ។
YOU ARE READING
ស្នែហ៍ឆ្លងភពសុបិន⚜️
Fantasy_ស្នេហាមិនអាចកំណត់ភេទបាននោះទេវាគឺជាច្បាប់ធម្មជាតិដែលបានចារមក មិនថាអ្នកគឺជានរណាខ្ញុំនៅតែស្រឡាញ់អ្នក ខ្ញុំនិងរងចាំអ្នកម្តងទៀតរហូតដល់អ្នកមកជួបខ្ញុំសារជាថ្មី " ជួបគ្នាម្តងទៀតណាមនុស្សចម្លែក!" ⚜️ស្នេហាបែបអាភានីហា តើនៅក្នុងពិភពលោកនេះមានចក្រវាលប៉ុន្មាន??ត...
⚜️ ប្រសិនបើខ្ញុំជានាងតើអ្នកស្រឡាញ់ខ្ញុំទេ part15
Start from the beginning
