និយាយគ្នាមួយសន្ទុះថេយ៉ុងក៏ចុះមក ទើបអ្នកទាំងពីរឈប់និយាយរឿងនោះ អាហារពេលព្រឹកក៏ចាប់ផ្ដើម រួចរាល់ថេយ៉ុងនឹងជុងហ្គុកក៏ឡើងឡានទៅសាលារៀងខ្លួន។ ម៉ោងប្រហែល១០ព្រឹកលោកស្រីអាន់យ៉ាក៏ត្រូវទៅក្រៅដូចគ្នា គាត់បានទៅលេងម៉ាក់ជុងហ្គុកទៅបានគ្នានិយាយលេង ម្យ៉ាងគាត់ក៏ចង់និយាយរឿងកូនៗដូចគ្នា
" បងស្រីចូលក្នុងសិនមក " អ្នកស្រីដាយ៉ុន បើកទ្វារអោយគាត់ចូលមករួចក៏នាំគ្នាទៅអង្គុយ
" នៅទីនេះអត់មានអ្នកបម្រើទេ? " លោកស្រីអាន់យ៉ា
" ខ្ញុំអត់មានជួលអ្នកបម្រើមកទេបងស្រី ម្យ៉ាងនៅតែឯងដដែលជួលមកក៏មិនដឹងអោយធ្វើអី! " អ្នកស្រីដាយ៉ុន គាត់នៅតែឯងក៏ស្រួលទើបមិនចង់ជួលអ្នកណារញ៉េរញ៉ៃ
" បើមិនអញ្ចឹងរើទៅនៅជាមួយជុងហ្គុកតែម្ដងទៅ បាននៅជុំគ្នា ឯងនៅតែឯងចឹងបងបារម្ភណាស់ " លោកស្រីអាន់យ៉ា ព្រួយបារម្ភខ្លាចមានរឿងមិនល្អកើតឡើង
" បងកុំបារម្ភអី គ្មានអ្នកណាមកធ្វើបាបខ្ញុំទេ ច្រើនឆ្នាំមកហើយ " អ្នកស្រីដាយ៉ុន
" នៅនឹកសាន់ឌ័រទៀតឬ? " លោកស្រីអាន់យ៉ា គាត់មើលដឹងថាប្អូនស្រីនៅនឹកប្ដី ហើយដែលមិនចង់រើចេញពីផ្ទះនេះក៏ដោយសារមានអនុស្សាវរីជាប្ដីច្រើន
" ............. " អ្នកស្រីដាយ៉ុន ស្ងាត់ព្រោះគាត់នៅនឹកនៅស្រលាញ់ប្ដីដូចដើមមិនដែលប្ដូរចិត្តម្ដងណា ទោះប្ដីបានលាចាកលោកហើយក៏ដោយ
" បងសុំទោសដោយសារតែគ្រួសារបង~ " លោកស្រីអាន់យ៉ា គាត់ក៏សោកស្ដាយដែលគ្មានថ្ងៃណាដែលគាត់គេងលក់នោះទេ
" វាមិនមែនបែបនោះទេបងស្រី រឿងគន្លងហួសហើយកុំនិយាយអី " អ្នកស្រីដាយ៉ុន ចាប់ដៃមនុស្សស្រីដែលខ្លួនចាត់ទុកជាបងមកកាន់ គាត់មិនដែលបន្ទោសអ្នកណាទេគន្លងមក
" ល្អៗ " លោកស្រីអាន់យ៉ា គាត់ក៏ឈប់និយាយ នឹងកំដរប្អូនស្រីបានជាគ្នារហូតដល់ម៉ោង៦ល្ងាចទើបគាត់ត្រឡប់ទៅវិញដោយមានអ្នកស្រីដាយ៉ុនជួនដំណើរដល់មាត់របង។ គ្រាន់តែគាត់ចេញផុតក៏មានឡានមួយទៀតបើកចូលមក បង្ហាញវត្តមានមនុស្សម្នាក់ចេញពីក្នុងឡានធ្វើអោយអ្នកស្រីដាយ៉ុនបើកភ្នែកធំភ្លាំងស្មារតី
" លោកមកទីនេះធ្វើអី? " អ្នកស្រីដាយ៉ុន សួរទៅកាន់មនុស្សចំពោះមុខ
" ខានជួបគ្នាយូរហើយដាយ៉ុន! " គ្រាន់តែលឺសំឡេងក៏ដឹងថាជាអ្នកណា គ្មានអ្នកណាក្រៅពីដាយន៍ម៊ុនហ្សូនោះទេ
" ឆាប់ចេញពីទីនេះទៅ!! " អ្នកស្រីដាយ៉ុន ស្រែកដេញពេលឃើញរូបរាងគេហើយ គាត់មិនចង់ឃើញមុខហេតុអីនៅបង្ហាញមុខអោយគាត់ឃើញទៀត
YOU ARE READING
អាពាហ៍ពិពាហ៍បេះដូង
Romanceព្រហ្មលិខិតចារមកថាជាគូមិនប្រកាន់ថាជាអាយុអ្វីក៏នៅជាប្ដី.. ប៉ុន្ដែអាយុមួយនោះហើយធ្វើអោយថេយ៉ុងទទួលយកមិនបាន.. ជុងហ្គុក សាន់ឌ័រ × ថេហ្យុង ហ្វៀលរ៉ូហ្សា
ភាគទី២១:ផាំង!!!
Start from the beginning
