ភាគទី១៨:អាវក្រៅបងទើសទាល់ណាស់

Start from the beginning
                                        

" សួរស្ដីលោកម៉ាវ៉ាន់ " លោកហ្វៀលរ៉ូ ចូលមកជាមួយកូនប្រុសនឹងលេខាផ្ទាល់ខ្លួន
" ខានជួបគ្នាយូរហើយលោកហ្វៀលរ៉ូ " លោកម៉ាវ៉ាន់ ចូលទៅរាក់ទាក់ចាប់ដៃ
" ស្មានមិនដល់មែន " លោកហ្វៀលរ៉ូ
" បន្ទប់ខ្ញុំរៀបចំរួចហើយ តោះយើង " លោកម៉ាវ៉ាន់
" អ្ហឹម!! "

គ្រប់គ្នាក៏ចូលទៅក្នុងបន្ទប់ដែលបានរៀបចំជាស្រេច ជាបន្ទប់សម្ងាត់សម្រាប់ការងារផ្ទៃក្នុង។ តាមមើលពួកគាត់ធ្លាប់ជួបគ្នាញឹក ស្គាល់គ្នាច្បាស់..! មកដល់ខាងក្នុងពួកគាត់ក៏អង្គុយចុះ ក្នុងនេះមានតែមនុស្ស៥នាក់ប៉ុណ្ណោះ

" និយាយការងារតែម្ដងទៅ " លោកម៉ាវ៉ាន់
" ខ្ញុំមកទីនេះមិនមែនតែការងារមួយមុខទេ មានរឿងផ្សេងដែលខ្ញុំចង់និយាយ " លោកហ្វៀលរ៉ូ
" កុំអាលប្រញាប់ទៅមើល ខ្ញុំមិនមែនដឹងថាលោកមកធ្វើតែការងារនោះទេលោកហ្វៀលរ៉ូ " លោកម៉ាវ៉ាន់
" ល្អហើយដែលលោកដឹង " លោកហ្វៀលរ៉ូ គាត់ស្មានដឹងហើយថាមនុស្សទល់មុខបានសុើបមុនពេលគាត់មកដល់ ពិភាក្សាគ្នាពីរការងារ  អាត់ស៊ុនក៏នៅខាងក្នងស្ដាប់ការសន្ទនានោះរហូតដល់ចប់ លោកហ្វៀលរ៉ូក៏ប្រាប់អោយកូនត្រឡប់ទៅកន្លែងស្នាក់មុន គាត់នៅនិយាយគ្នាបន្ត..។

មកដល់ខាងក្រៅស្នាក់ការ អាត់ស៊ុនអោនមើលនាឡិកាឃើញថាម៉ោង៥ល្ងាចទៅហើយ នាយខលហៅជំនួយការនៅទីនេះអោយបើកឡានដែលនាយបានទិញទុកមក មួយសន្ទុះឡានក៏មកដល់ នាយឡើងឡានក៏ជិះចេញទៅកន្លែងណាមិនដឹង ។ មកដល់មុខអគារខុនដូរខ្ពស់ដាច់គេនៅជាងក្រុង នាយចតឡានទុកនៅចំណតរួចក៏ចូលខាងក្នុងជួបបុគ្គលិកនៅខាងមុខ ពួកនាងអោនគោរពព្រោះដឹងថានាយជាអ្នកណាក៏លួចខ្សឹបខ្សៀវគ្នា

" គាត់មកជួបគ្នាទៀតហើយ ច្រណែនដល់ហើយ " បុគ្គលិកស្រីនិយាយទៅបុគ្គលិកស្រីម្នក់ទៀត
" មែននឹងឯង! "

អាត់ស៊ុនមិនខ្វល់ពីសម្ដីបុគ្គលិកអស់នោះទេនាយឡើងទៅជាន់ទី១០ បន្ទប់108ជាបន្ទប់ខៃន៍យ៉ាស្នាក់នៅ ជាន់នេះមិនសូវមានមនុស្សនៅប៉ុន្មានទេ ហើយមានសុវត្ថិភាពសម្រាប់ខៃន៍យ៉ា

+ទីងតឺង!!! សំឡេងបន្លឺឡើងអោយអ្នកខាងក្នុងងាកទៅរកមាត់ទ្វារទាំងមុខជួរ ព្រោះមួយថ្ងៃហើយមានមនុស្សរំខានគេមិនក្រោមដប់ដងទេ

" ហុឺយ~~ " លឺតែសំឡេងដកដង្ហើមក៏ដឹងធុញទ្រាន់ប៉ុណ្ណាដែល លឺហើយមិនខ្ចីងើបទៅបើក
" ទម្រាំបានសម្រាកមួយសប្ដាហ៍ ធ្វើការហត់មកត្រូវរំខានទៀត " ខៃន៍យ៉ា បើកទូរទស្សន៍ចុចសំឡេងកាន់តែលឺមិនអោយលឺសំឡេងពីក្រៅបន្ទប់

អាត់ស៊ុនឈរមួយសន្ទុះមិនឃើញអ្នកខាងក្នុងបើកទ្វារ នាយក៏យកទូរស័ព្ទខលទៅតែម្ដង

" ហ្អឹម~ " ខៃន៍យ៉ា លឺសំឡេងរោទ៍ក៏ទាញទូរស័ព្ទចុចទទួលទាំងមិនមើលលេខ
" បងស្រីដឹងឬអត់ថ្ងៃនេះជាថ្ងៃសម្រាករបស់ខ្ញុំ ហើយជួយដេញជនរោគចិត្តអស់នោះពីមុខខុនដូខ្ញុំផង ពួកគេរំខានខ្ញុំណាស់ " ខៃន៍យ៉ា និយាយផាំងស្មានតែជំនួយការរបស់ខ្លួន តែមិនដឹងថាអ្នកស្ដាប់លឺឡើងគាំងអស់អីនិយាយ

" អូនកំពុងនិយាយអី? " អាត់ស៊ុន ស្ដាប់លឺប្រយោគមានជនរោគចិត្តរំខានគូស្នេហ៍ខ្លួនក្ដៅឆេវ ក៏មិនដឹងថាគេក៏មានក្នុងចំណោមនោះដែល
" អាត់ស៊ុន.... " ខៃន៍យ៉ា ដកទូរស័ព្ទមើលលេខក្រោយពីលឺសំឡេងខ្សែរម្ខាងទៀត
" បើមិនមែនបងជាអ្នកណា? បងនៅខាងក្រៅបន្ទប់ " អាត់ស៊ុន
" អឺ.... ចាំបន្តិចអូនទៅបើកទ្វារអោយ " ខៃន៍យ៉ា ចុចបិទទូរស័ព្ទប្រញាប់ទៅបើកទ្វារអោយនាយក្រាស់ចូល
"............ " អាត់ស៊ុន សម្លឹងរាងតូចពីលើដល់ក្រោម គេស្លៀកខោខ្លីគ្របអាវសឹងតែមើលមិនដឹងថាមានខោ ធ្វើឲ្យនាយខាំមាត់មួយរំពេច

" អ្ហាយ~~បងធ្វើអីហ្នឹង? " ខៃន៍យ៉ា ស្រវាអោបនាយយ៉ាងលឿន ពេលនាយមាំលើកលីខ្លួន សល់ដៃម្ខាងក៏ទាញទ្វារបិទ
" ស្លៀកពាក់បែបនេះទាក់ទាញអ្នកណា? " អាត់ស៊ុន ទម្លាក់នាយតូចលើសាឡុង ចាប់ក្រវាត់ដៃទាំងទ្វេររបស់ខៃន៍យ៉ាទៅលើដោយដៃម្ខាង
" ស្លៀកពាក់នៅផ្ទះចឹងហើយ " ខៃន៍យ៉ា រាងលឺខ្លួនដែលត្រូវនាយមាំចាប់បោះដូចកង្កែប មិនគិតថាខ្លួនឈឺសោះ

" អញ្ចឹង~~បើបងរំលោភអូនកុំថាបងខូចអោយសោះ " អាត់ស៊ុន លូកដៃចូលខោនាយតូច សោយដល់លើ
" កុំអាល...!!! " ខៃន៍យ៉ា ប្រញាប់ឃាត់សិន បើមិនចឹងទ្រោមខ្លួនទៀតហើយ
" ហ្អឹម?! " អាត់ស៊ុន បញ្ឈប់ទាំងឆ្ងល់
" អាវក្រៅបងទើសទាល់ណាស់! " ខៃន៍យ៉ា និយាយតិចៗទាំងអៀនមាត់ ខ្លួនក៏នាយមាំដែលតាំងពីរត្រឡប់មកវិញខ្លួនមិនសូវបានទំនាក់ទំនងទៅនាយទេ លុះត្រាតែនាយឡើងមកទីនេះ រាងកាយក៏នឹកគ្នាទៅមកហាមមិនបាន...។


សូមរងចាំភាគបន្ត......






 អាពាហ៍ពិពាហ៍បេះដូងWhere stories live. Discover now